ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងបានឭហើយថា តារាល្បីៗ សេដ្ឋី ឬមន្ត្រីធំៗ ជិះរថយន្តទំនើបៗ ប៉ុន្តែអ្វីដែលប្លែក និងមិនគួរឲ្យជឿនៅពេលនេះ គឺជាងកាត់សក់មានឡានរហូតដល់ ៦៨គ្រឿង ដែលក្នុងនោះមាន ម៉ាកល្បីៗដូចជា Rolls-Royce, Mercedes, and BMW
ទៀតផង។ នេះបើតាមការដកស្រង់របស់សារព័ត៌មានឥណ្ឌា Hindustan Times។
នេះជារឿងពិតមួយរបស់ជាងកាត់សក់សញ្ជាតិ ឥណ្ឌា Ramesh Babu ដែលបានផ្លាស់ប្ដូរជីវិតពីទុគ៌តភាពទៅជាសេដ្ឋី។ លោក Babu កំព្រាឪពុកតាំងពីនៅតូចៗ គ្រួសាររបស់លោកគ្មានប្រាក់កាសអ្វីទាំងអស់ដែលនេះ
បានជំរុញឲ្យលោកបោះបង់ចោលការសិក្សាទាំងក្មេងខ្ចី។ បន្ទាប់ពីនោះ លោកធ្វើជាជាងកាត់សក់ និងចំណាយ
បានជំរុញឲ្យលោកបោះបង់ចោលការសិក្សាទាំងក្មេងខ្ចី។ បន្ទាប់ពីនោះ លោកធ្វើជាជាងកាត់សក់ និងចំណាយ
ពេលពេញមួយថ្ងៃដើម្បីបំពេញតម្រូវការមិនចេះចប់នៅក្នុងគ្រួសារលោក។ ជាសំណាង មុខរបរមួយនេះបានរីកលូតលាស់ទៅមុខជាលំដាប់ ។ ក្រៅពីប្រជាជនសាមញ្ញធម្មតា ម៉ូយរបស់លោកមានរហូតដល់អ្នកមានប្រាក់កាស មន្ត្រីធំៗ និងសូម្បីតែតារាភាពយន្តក្នុងផលិតកម្ម Bollywood ឥណ្ឌាមួយចំនួន ក៏មករកសេវាកាត់សក់នៅកន្លែងរបស់លោកដែរ។ មិនថាជនល្បីឈ្មោះ ឬសាមញ្ញជននោះទេ លោកយកតម្លៃត្រឹម ២ដុល្លារប៉ុណ្ណោះក្នុងម្នាក់។ សំណួរមួយបានចោទសួរថា បើលុយនោះមិនបានមកពីម៉ូយដែលជាជនល្បីឈ្មោះនោះ តើលោកបានប្រាក់ពីណាទៅទិញរថយន្តរហូតដល់ ៦៨គ្រឿងដូច្នេះ?
ក្នុងឆ្នាំ ១៩៩៤ លោកបានយកប្រាក់ចំណេញមួយចំនួនពីរបរកាត់សក់របស់លោក ទៅទិញឡានតូចមួយ ហើយយកទៅជួលបន្តដើម្បីបានផលចំណេញ។ របរកាត់សក់ និងការជួលរថយន្តនេះកាន់តែកាក់កបទៅៗធ្វើឲ្យលោកមានលទ្ធភាពទិញរថយន្តសម្រាប់ជួលជាបន្តបន្ទាប់រហូតដល់មានចំនួនច្រើនដូចសព្វថ្ងៃនេះ។ នៅពេលនេះ គ្រាន់តែការជួលរថយន្ត
Rolls-Royce Ghost តែម៉្យាង គាត់អាចទទួលបានប្រាក់ឈ្នួលរហូតដល់ ១.០០០ ដុល្លារក្នុងមួយថ្ងៃទៅហើយ។ ចុះទម្រាំរថយន្តទាំង ៦៨ គ្រឿងឯណោះ សាកទាយមើល៍ថាតើគាត់ទទួលបានចំណូលរហូតដល់ប៉ុន្មានទៅ?
ជីវិតដ៏ជោគជ័យពីទុគ៌តជនទៅជាសេដ្ឋីនេះបានទទួលការចាប់អារម្មណ៍ជាខ្លាំង រហូតដល់មានផលិតកម្មមួយគ្រោងថតពីខ្សែជីវិតរបស់លោកជាបីភាសាក្នុងពេលខាងមុខទៀតផង៕
ប្រែសម្រួល៖ ប្រាក់ ច័ន្ទសីហា
ប្រភព៖ Businessinsider
រូបភាព៖ hindustantimes
No comments:
Post a Comment