អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

ខ្សែ​ជីវិត​របស់​លោក ​Kim Jung Il

លោក​ Kim Jung Il ដែល​ជា​ប្រមុខ​រដ្ឋ​កូរ៉េខាងជើង​អស់​រយៈពេល​ដ៏​យូរ​មក​ហើយ​នោះ​ បាន​​ទទួល​​មរណភាព​​ដោយ​សារ​គាំង​បេះដូង​​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប៉ុន្តែ​ព័ត៌មាន​ការ​ស្លាប់​នេះ ​ត្រូវ​បាន​បិទ​ជិត​រហូត​មាន​ការ​ធ្លាយ​ចេញ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។​ Sabay ​ក៏​បាន​ចេញ​ផ្សាយ​រួច​ហើយដែរ​អំពី​ព័ត៌មាន​នៃ​ការ​ស្លាប់​នេះ ​ហើយ​នៅ​ពេល​នេះ Sabay​​ នឹង​លើក​​ជីវប្រវត្តិ​ខ្លីៗ​ ទាក់ទង​នឹង​មេដឹកនាំ​រូប​នេះ​មក​ផ្ដល់​ជូន​ដល់​ប្រិយមិត្ត​​តាម​ការ​សន្យា។
លោក Kim Jung Il ​ឡើង​កាន់​ដំណែង​ ជា​មេដឹកនាំ​សាធារណរដ្ឋប្រជាមានិត​កូរ៉េ ដែល​ជា​បក្ស​កុម្មុយនិស្ត​ ផ្ដាច់ការ​ដ៏​ធំ​ក្នុង​អាស៊ី​នៅ​ថ្ងៃ​ទី​៨ ​កក្កដា ១៩៩៤​។ លោក​ត្រូវ​បាន​ប្រជាជន​ហៅ​ថា “មេដឹកនាំ​ដ៏​គួរ​ឲ្យ​ស្រឡាញ់” ​ដែល​ជា​ឈ្មោះ​ដែល​លោក​ដាក់​ដោយ​ខ្លួន​ឯង។ លោក​​ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​កម្ពស់​ប្រហែល​ ៥’៣” (១៦០ស.ម)។


ប្រវត្តិ​សង្ខេប​ពី​ជីវិត​លោក​ Kim Jung Il

-១៦​ កុម្ភៈ ១៩៤២៖ លោក​ Kim Jung Il ​ប្រសូត (ប្រភព​មួយ​ចំនួន​ផ្សេង​ទៀត​ថា លោក​កើត​ក្នុង​ឆ្នាំ ១៩៤១)។ ​អ្នក​ប្រាជ្ញ​ និង​ប្រវត្តិ​វិទូ​ជា​ច្រើន​ជឿជាក់​ថា លោក​កើត​ក្នុង​ប្រទេស​រុស្ស៊ី ប៉ុន្តែ​ទី​កន្លែង​កំណើត​នេះ​ខុស​ប្លែក​ពី​ប្រភព​មួយ​ទៅ​ប្រភព​មួយ​ ​ដោយ​ប្រភព​ខ្លះ​ថា​លោក​ប្រសូត​ក្នុង​ភ្នំ​ដ៏​វិសិដ្ឋ​ Paektu ​ដែល​តាម​រឿងព្រេង​ថា​ជា​កន្លែង​ដែល​ប្រទេស​កូរ៉េ​កកើត​​ឡើង
-
ឪពុក​ឈ្មោះ ​Kil Il Sung ​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ជើង ​និង​ម្ដាយ​ឈ្មោះ Kim Jung Sook
-
ភរិយា៖ លោក​ស្រី​ Kim Ok (ចាប់​ពី​ខែ​កក្កដា ២០០៦ – បច្ចុប្បន្ន) ​លោក​ស្រី Ko Yong Hee ភរិយា​ដើម (ស្លាប់​ក្នុង​ឆ្នាំ ២០០៤) ​លោក​ស្រី​ Kim Yong Sook និង Sung Hye Rim (​ជា​ស្រី​កំណាន់)

-កូន៖ Kim Jong Chul (ប្រុស) និង​ Kim Jung Un (ប្រុស) កូន​ជាមួយ​នាង Ko Young Hee។ ​Kim Sul Song (ស្រី) និង​ Kim Jong Nam (ប្រុស) កូន​ជាមួយ​នាង​ Sung Hye Rin
-
ការសិក្សា៖ ១៩៦០​-១៩៦៣ ឬ​១៩៦៤ សិក្សា​នៅ​សាកលវិទ្យាល័យ Kim Il Sung ​ទីក្រុង​ព្យុងយ៉ាង ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ​ហើយ​លោក​ក៏​បាន​ចូល​រៀន​នៅ​សាលា​ទ័ព​អាកាស​ក្នុង​ភាគ​ខាង​លិច​អាល្លឺម៉ង់​ផង​ដែរ

-១៩៧៣៖ ត្រូវ​បាន​បោះឆ្នោត​ជា​លេខា​បក្ស​នៃ​គណៈកម្មការ​កណ្ដាល​គណបក្ស​ពលករ​កូរ៉េ
-
១៩៩១៖ ក្លាយ​ជា​ប្រមុខ​យោធា​នៃ​កងទ័ព​កូរ៉េ​ខាង​ជើង
-
៨ កក្កដា ១៩៩៤៖ ក្លាយ​ជា​មេដឹកនាំ​កូរ៉េខាងជើង​ក្រោយ​ពី​ឪពុក​ស្លាប់​ដោយ​គាំង​បេះដូង
-
៨ តុលា ១៩៩៧៖ ក្លាយ​ជា​មេដឹកនាំ​គណបក្ស​ពលករ​កូរ៉េ
-
កញ្ញា ១៩៩៨​៖ ជាប់​ឆ្នោត​សាជាថ្មី​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ ​ដែល​ជា​តួនាទី​ខ្ពស់​បំផុត​របស់​ជាតិ (ពាក្យ​ថា ប្រធានាធិបតី​​គឺ​រក្សា​សម្រាប់​ឪពុក​របស់​លោក)។
-
ឧសភា ​២០០០៖ ធ្វើ​ទស្សនកិច្ច​សម្ងាត់​ទៅ​កាន់​ប្រទេស​ចិន។
-
មិថុនា ​២០០០៖ ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងត្បូង​លោក​ Kim Dae Jung ​ដែល​នេះ​ជា​ការ​ជួប​គ្នា​ដំបូង​បំផុត​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ។

-តុលា​ ២០០០៖ លោកស្រី​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Madeleine Albright ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​កូរ៉េ​ខាង​ជើង​ដែល​ជា​ទស្សនកិច្ច​ដំបូង​បំផុត​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។
-
១០ ​មករា ​២០០៣៖ កូរ៉េ​ខាង​ជើង​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​​​រីក​សាយភាយ​​អាវុធ​នុយក្លេអ៊ែរ។
-
១៧​ មិថុនា​ ២០០៥៖ ជួប​ជា​លក្ខណៈ​បុគ្គល​ជាមួយ​លោក​ Chung Dong Young ​រដ្ឋមន្ត្រី​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​ ពិភាក្សា​ពី​លទ្ធភាព​កិច្ចពិភាក្សា​ ៦​ភាគី ​ស្ដី​ពី​​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

-សីហា​ – តុលា​ ២០០៥៖ ប្រារព្ធ​ខួប​លើក​ទី​ ៦០ ​នៃ​គណបក្ស​ពលករ​ និង​ការ​កាន់​អំណាច​របស់​គ្រួសារ​លោក ​ដោយ​ផ្ដល់​នូវ​ទូរទស្សន៍​ដល់​ទាហាន និង​​បង្កើន​ការ​ប្រើប្រាស់​អគ្គិសនី​បណ្ដោះអាសន្ន​ដល់​ប្រជាជន​ទីក្រុង​ព្យុងយ៉ាង។ ​ជនបរទេស ​និង​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ជាច្រើន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មក​ទស្សនា​ទីក្រុង​ព្យុងយ៉ាង និង​ពិធីបុណ្យ​វប្បធម៌​នៃ​តំបន់ Arirang។
-
២–៤ ​តុលា ២០០៧៖ ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ Roh Moo Hyun ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

-៥ ធ្នូ ២០០៧៖ ទទួល​បាន​លិខិត​លក្ខណៈ​បុគ្គល​​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក George W. Bush ​ ស្នើសុំ​ឲ្យ​កូរ៉េខាងជើង​​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​តាម​ការ​សន្យា​របស់​ខ្លួន។ ​លិខិត​នោះ​សរសេរ និង​ចុះ​ហត្ថលេខា​ដោយ​ផ្ទាល់​ដៃ​លោក​ Bush ​​នាំ​យក​មក​ជូន​ដោយ​ជំនួយការ​រដ្ឋមន្ត្រី​ការបរទេស​លោក​ Christopher Hill ​​ដែល​បាន​ផ្ដល់​ការ​លើកទឹកចិត្ត​បន្ថែម​ដល់​កូរ៉េខាងជើង​ក្នុង​ការ​បោះបង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​តាម​ការ​សន្យា​​ក្រោយ​កិច្ច​ប្រជុំ​៦​ភាគី ក្នុង​ទីក្រុង ហ្សឺណែវ​កាល​ពី​ដើម​ឆ្នាំ។

-៩​ កញ្ញា ២០០៨៖ យោង​តាម​ភ្នាក់ងារ​សម្ងាត់​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បង្ហាញ​ថា លោក​ Kim Jung Il ​បាន​​ប្រឈម​នឹង​បញ្ហា​សុខភាព​ដ៏​ធ្ងន់ធ្ងរ​ និង​ប្រហែល​ជា​អាច​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ។

-មករា ២០០៩៖ របាយការណ៍​ពី​កូរ៉េខាងត្បូង​ថា ​លោក​ Kim Jong Il បាន​ជ្រើស​​កូនប្រុស​ពៅ​ Kim Jong Un ​ជា​អ្នក​ស្នង​ដំណែង។

-
៩​ មេសា ២០០៩៖ ជាប់​ឆ្នោត​ជា​លើក​ទី ៣ ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ ដែល​ជា​តួនាទី​ខ្ពស់​ជាង​គេ​បំផុត​របស់​ជាតិ។

-៤ សីហា ២០០៩៖ ជួប​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក Bill Clinton ​លើក​លែង​ទោស​ និង​ដោះលែង​អ្នក​កាសែត​អាមេរិក​ដែល​បាន​ចាប់​ខ្លួន​គឺ Euna Lee និង​ Laura Ling។
-
៧ មករា ២០១០៖ ប្រកាស​ថ្ងៃ​កំណើត​កូនប្រុស​ពៅ ​Kim Jong Un ​ជា​ថ្ងៃ​ឈប់សម្រាក​ជាតិ។

-២៧–២៩ កញ្ញា ២០១០៖ ជាប់​ឆ្នោត​សាជាថ្មី​ជា​អគ្គលេខាធិការ​គណបក្ស​ពលករ​កូរ៉េ។ ​លោក​បាន​លើក​ កូនប្រុស​ពៅ Kim Jong Un​​ និង​ប្អូនស្រី​របស់​លោក Kim Kyong Hui ​​​ទៅ​​ថ្នាក់​ឧត្ដមសេនីយ៍។​ Kim Jong Un ​ក៏​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណៈកម្មការ​យោធា​កណ្ដាល​នៃ​បក្ស​ផង​ដែរ។

-២០ សីហា ២០១១៖ ធ្វើ​ដំណើរ​ទៅ​កាន់​ភាគ​ខាង​កើត​រុស្ស៊ី និង​ជួប​ជាមួយ​​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev នៅ​ថ្ងៃ​ទី ២៤ សីហា។

-១៧ ធ្នូ ២០១១៖ ស្លាប់​នៅ​អាយុ ៦៩​ឆ្នាំ ដោយ​សារ​គាំង​បេះដូង៕

ប្រែ​សម្រួល៖ ​សីហា

ប្រភព៖​ CNN

រូបភាព៖ globalpost

No comments:

Post a Comment