សេចក្តីប្រារព្វ
មនុស្សកើតមកប្រកបដោយសិទ្ឌិសេរីភាពខាងគំនិតនិងការបដិបត្តិជាច្រើន ជាពិសេសមេដឹកនាំដែលជា
មនុស្សកើតមកប្រកបដោយសិទ្ឌិសេរីភាពខាងគំនិតនិងការបដិបត្តិជាច្រើន ជាពិសេសមេដឹកនាំដែលជា
បុគ្គលសំខាន់គំរូគេនាំមុខគេក្នុងការកំនត់ជោគវាសនារបស់ប្រជាជនភាគច្រើន ដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើស
រើសយកផ្លូវមួយណា ? ។ ជាការចាំបាច់ណាស់បើមេដឹកនាំខ្មែរទាំងអស់ ឬយុវជនខ្មេរជំនាន់ក្រោយ ដែលនឹង
ក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះ ប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយ នឹងសិក្សាយកគំរូល្អ
ៗ តាមមេដឹកនាំខ្មែរយើងពិអតីតកាល ព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយើងនេះ ។ អត្ថបទនេះគ្រាន់
តែអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ ។
ភាពចាំបាច់សម្រាប់ភាវៈមេដឹកនាំ
មេដឹកនាំ ឬមេដឹកនាំជាគោលការណ៍មួយដែលមនុស្សម្នាក់ៗ ត្រូវតែព្យាយាមស្វែងរកមកទុកក្នុងក្រអៅ
បេះដូងរៀងៗខ្លួនបើមនុស្សម្នាក់ៗ ខ្វះភាវៈជាមេដឹកនាំនៅក្នុងចិត្តហើយ គេពិបាកនឹងធ្វើជីវិតឲចម្រើនរុងរឿង
ខ្លាំងណាស់ ។ខ្មែរយើងភាគច្រើនតែងយល់ថា ភាវៈមេដឹកនាំគឺមានសម្រាប់តែប្រមុខរដ្ឋ ឬអ្នកនយោបាយមួយ
ក្រុមតូចប៉ុណ្ណោះ ។ជាការជាក់ស្តែងប្រទេសដែលប្រកាន់យកលទ្ធិផ្តាច់ការ ប្រទេសជាតិទាំងមូលនឹងគ្រប់គ្រង
ទាំងស្រុងដោយមនុស្សមួយក្រុមតូច ។ តែសម្រាប់យុគបច្ចុប្បន្ន ជាយុគត្រាស់ដឹង (Enlightenment Era) បុគ្កលម្នាក់ៗ នៅក្នុងប្រទេសមួយៗគឺ ជាមេដឹកនាំ ។ រាប់ចាប់តាំងពីសមាជិកម្នាក់ក្នុង សង្គម គ្រួសារ ភូមិ
ស្រុកខេត្តក្រុងនិងប្រទេសត្រូវតែអភិវឌ្ឍន៍ភាវៈដឹកនាំឲមាននៅក្នុងខ្លួនដើម្បីជាភ្នែកច្រមុះក្នុងការអភិវឌ្ឍន៍សង្គម
រួមគ្នានូវគ្រប់វិស័យ។តែទោះបីជាយ៉ាងណាក៏ដោយថានៈជាអ្នកដឹកនាំក្នុងគ្រួសារនិងអ្នកដឹកនាំសង្គមជាតិទាំង
មូលមានភាពខុសគ្នាឆ្ងាយណាស់ព្រោះភលប៉ះទង្គិចពីការដឹកនាំខុសដឹកនាំជ្រុលមានទំហំខុសគ្នាខ្លាំងណាស់។
នៅក្នុងសៀវភៅ សកលចិន្តារបស់ព្រះភិក្ខុធម្មបាលខៀវ ជុំ ភាគ ២ ត្រង៉ទំព័រ ៤៣៣ បានបញ្ជាក់ថា“សង្គ្រាមជាហេតុធ្វើឲរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គមប៉ុន្តែបើមេដឹកនាំគ្មានសមត្ថភាព គ្មានគំនិត
សង្គមគ្មានស្មារតីយុត្តិធម៌។ល។ចាត់ការគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធិភាពប្រជាពលរដ្ឋស្តាប់មិនបាន មើលមិន
យល់មិនដឹងជាអ្នកដឹកនាំដឹកដៃខ្លួនចង់ដើរផ្លូវណា? ។ ព្រឹត្តិការណ៍ស្រុកទេសមានសភាពដូច្នេះក្រមនឹងគេច
ផុតពីអនាធិបតេយ្យគឺភាពវឹកវរចលាចល។ជាពិសេសភាពគ្មានសណ្តាប់ធ្នាប់រវាងអ្នកដឹកនាំនិងអ្នកដើរតាមនេះ
ជាកត្តាមួយទៀតដែលធ្វើឲការអភិវឌ្ឍន៍មានការរាំងស្ទះ ។ បព្វហេតុនៃការក្មានសណ្តាប់ធ្នាប់ដែលជាធាតុជាន់
ពន្លិចការអភិវឌ្ឍន៍ ។ គ្មានមកពីអ្នកណាដទៃទេ គឺមកពីអ្នកគ្រប់គ្រងគ្មានសមត្ថភាព ធ្វើចំណាត់ការសេដ្ឋកិច្ច
នយោបាយសង្គមកិច្ច វប្បធម៌គ្មានប្រសិទ្ធិភាពហ្នឹងឯង ”
និយមន័យពាក្យថា “អ្នកដឹកនាំ”
ភាសាខ្មែរយើងមានពាក្យជាច្រើនដែលប្រើបញ្ជាក់អត្ថន័យ
ពាក្យអ្នកដឹកនាំដូចជា មេ ប្រធាន នាយក ប្រមុខ ចៅហ្វាយ និងរាជា ជាដើម ។
នៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួន ណាត
បានឲនិយមន័យពាក្យទាំងអស់នេះដូចតទៅ
មេ មានន័យថា មនុស្ស សត្វ ឬអ្វីដែលជាធំ, ជាប្រធាន,
ជាចម្បងលើគេ
ប្រធាន មានន័យថា មេ, អ្នកដែលជាមេលើគេ,
ដែលជាធំជាងគេ
នាយក មានន័យថា អ្នកនាំ, អ្នកដឹកនាំ,
អ្នកត្រួតត្រា
ប្រមុខ មានន័យថា
ដែលជាប្រធាន, ជាធំបំផុត, ចម្បង, ដែលប្រើរក្រៃលែង, ដែលជាឯក
ជាទីមួយ
ចៅហ្វាយ មានន័យថា
អ្នកដែលជាម្ចាស់, ជានាយកលើគេ, ឬដែលត្រួតត្រាការនីមួយៗជាធំជាងអ្នកទាំងអស់
រាជា មកពីពាក្យរាជ
មានន័យតាមរូបស័ព្ទថា អ្នករុងរឿងដោយវិសេសព្រោះមានតេជៈក្រៃលែង ឬប្រែថា
អ្នកញុំាងប្រជាពលរដ្ឋឲរីករាយគឺគ្រប់គ្រងប្រជានិករឲមានស្វាមីភក្តិចំពោះព្រះអង្គព្រោះព្រះអង្គមានសង្គហធម៌ ៤ យ៉ាងគឺ ១) ទាន ការឲទេយ្យវត្ថុ ២)បិយវាចា ការពោលវាចាគួរឲចង់ស្តាប់ ៣)អត្ថចរិយាការប្រព្រិត្តិនូវអំពើ
ជាប្រយោជន៍ ហើយនិង ៤)សមានត្តាការព្រះអង្គស្មើៗគឺប្រើប្ញកពាឲល្មមពេញចិត្តប្រជារាស្ត្រ
។
ទាំងពាក្យ មេ ប្រធាន នាយក ប្រមុខ ចៅហ្វាយ និងរាជា ជានិច្ចជាកាលខ្មែរយើងនិយមហៅថា អ្នកដឹកនាំ ឬថ្នាក់ដឹកនាំ ឬដោយន័យតាមនាមស័ព្ទ ប្រែថាអ្នកដឹកនាំនោះឯង ។ អ្នកដឹកនាំអាចបែងជាពីរពាក្យ គឺអ្នកដឹក និង អ្នកនាំ ។
- អូសទាញប្រជាជនឲប្រតិបត្តិត្រឹមត្រូវតាមគន្លងច្បាប់នៃរដ្ឋ មានច្បាប់រដ្ឋធម្មនុញ្ញជាដើម ដោយយ កខ្លួនឯងជាបង្គោលគំរូ ដូចយើងដើរដឹកគោឲដើរត្រង់ផ្លូវ ទាមួទារឲអ្នកដើរមុខត្រូវដើរត្រង់ផ្លូវដែរ ទើបដល់គោលដៅដែលខ្លួនចង់បាន ។
- អូសទាញប្រជាជនឲមានសេចក្តីព្យាយាមក្នុងការលះបង់អំពើបាបទាំងពយងដែលមាននៅក្នុងខ្លួ
នការពារអំពើបាបមិនឲចូលមកស្ថិតក្នុងខ្លួនទៀតខិតខំប្រឹងប្រែងធ្វើតែអំពើល្អនិងរក្សាការប្រព្រឹត្ត
អំពើល្អនោះ ឲមានការជឿនលឿនទៅមុខ ឬយ៉ាបងហោចណាស់រក្សាគុណភាពរបស់វាឲនៅគង់វង្ស
ដដែល ។ល។
ចំណែកអ្នកដឹកនាំ គឺមានន័យថា
- នាំប្រជាជនឲសិក្សារឿងច្បាប់ទំនៀមទំលាប់ប្រទេសជាតិ ឲយល់ច្បាស់ និងអាចយកទៅអនុវត្តបានយ៉ា ងមានប្រសិទ្ធិភាព
- នាំប្រជាជនឲយល់អំពីសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងនាមជាសមាជិករបស់សង្គម ត្រូវតែមានកាតព្វកិច្ចទទួ លខុសត្រូវ និងចូលរយមយ៉ាងសកម្មក្នុងបញ្ហាសង្គមជាតិរបស់ខ្លួន ។
- នាំប្រជាជនឲយល់ដឹងអំពីភាពចាំបាច់ក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ក្នុងការពង្រឹងននិងពង្រីក ប្រទេសជាតិឲក្លាយជានិតិរដ្ឋ ។ ពេលនិតិរដ្ឋត្រូវបានពង្រឹងនិងពង្រីក ការអភិវឌ្ឍន៍ផ្នែកផ្សេងៗ មានសេដ្ឋកិច្ចជាតិជាដើម នឹងរីកចម្រើនប្រកបដោយសមភាពនិងភាពថ្លៃថ្នូរប្រាសចាកអំពើពុករលួយ
- នាំប្រជាជនឲធ្វើតែអំពើល្អ លះបង់នូវអំពើអាក្រក់ និងធ្វើចិត្តឲស្អាតប្រាសចាកអកុសល ។ល។
អ្នកដឹកនាំនិងអ្នកនាំអាចមានលក្ខណៈខុសគ្នា ព្រោះអ្នកដឹក ចាំបាច់ត្រូវតែធ្វើជាគំរូគេឲបានល្អ ឥតខ្ចោះ ចំណែកអ្នកនាំ ត្រូវមានសមត្ថភាព សុខភាព និងគុណធម៌ជាចម្បង ។ យ៉ាងណាក៏ដោយ ខ្មែរយើងត្រូវតេប្រើពាក្យទាំងពីរនេះ ជាពាក្យផ្សំរួមគ្នាមិនអាចកាត់ផ្តាច់ចេញអំពីគ្នាបានឡើយ គឺ ពាក្យថា អ្នកដឹកនាំ ទើបអាចយល់បាន ។
គំរូមេដឹកនាំខ្មែរពីអតីត
តាមប្រវត្តិសាស្ត្រខ្មែរ យើងមានមេដឹកនាំសំខាន់ ៗ និងជាគំរូល្អៗជាច្រើនសម្រាប់អនុជនខ្មែរ យើងបានសិក្សារៀនសុត្រតាម ។ ព្រះនាងសក់ក្រអូប (លីវយី) សម្គាល់ឃើញថាជាស្ត្រីខ្មែរដំបូង គេ ដែលបានធ្វើខេមរវូបនីយកម្មពីអរិយធម៌ឥណ្ឌា ឆ្ពោះទៅរកភាពចម្រើនរុងរឿងនៃព្រះរាជាណា ចក្ររបស់ព្រះនាង ។ ព្រះបាទជ័យវរ្ម័នទីពីរក៏ជាស្តេចខ្មែរគួរឲកត់សម្គាល់មួយព្រះអង្គដែរ ព្រះអង្គ បានធំធាត់ និងរៀនសូត្រនៅក្នុងប្រទេសជ្វា (សៃលេនធ្របុរៈ) តែព្រះអង្គមិនបានស្ថិតនៅក្រោម ឥទ្ធិពលរបស់ជ្វាទាំងផ្លូវកាយទាំងផ្លូវចិត្តឡើយ ។ ព្រះអង្គបានរំដោះប្រទេសកម្ពុជាចេញពីអាណា និគមរបស់ជ្វា ព្រមទាំងបានកសាងរាជធានីមួយដ៏រុងរឿងឈ្មោះមហេន្ទ្របព្វតាទៀតផង ។
ព្រះបាទជ័យវរ្ម័នទី៧ ជាស្តេចអស្ចារ្យមួយព្រះអង្គរបស់ខ្មែរយើង ដែលពោរពេញទៅដោយមេត្តា ករុណានិងបញ្ញាញាណ ព្រះអង្គជាមេដឹកនាំ ដែលយកធម៌ជាអំណាច និងជាព្រះពោធិសត្វអវលោ កេស្វរៈ ។ នៅសម័យក្រោយអង្គរយើងមានអ្នកតស៊ូដើម្បីជាតិជាច្រើន ដែលបានខិតខំរក្សាទឹកដី យើងសព្វថ្ងៃឲនៅគង់វង្ស ទោះបីយើងជួបប្រទះនូវការញុះញង់បំបែកបំបាក់យ៉ាងខ្លាំងពីប្រទេស សៀម និងអណ្ណាម(វៀតណាម) ក៏ដោយ ។
នៅពេលបារាំងចូលមកគ្រប់គ្រងដីខ្មែរយើងមានព្រះសង្ឃដែលបានសឹកធ្វើជាអាចារ្យនាំប្រជា
ជនក្រោកឡើងតស៊ូជាមួយអាណានិគុំបារាំងដ៏មហិមាជាបន្តបន្ទាប់ ដូចជាអាចារ្យស្វាអាចារ្យពោធិ៍ កំបោរ អាចារ្យហែមចៀវ ជាដើម ។ ជាក់ស្តែងលោកតាឃ្លាំងមឿងជាមេទ័ពរដ៏អង់អាចក្លាហាន នៅពេលដែលដឹងថាកំឡាំងទ័ពររបស់សៀមមានចំនួនច្រើននិងខ្លាំងក្លាជាងសុខចិត្តធ្វើពលិកម្មខ្លួ នដោយប្រាប់ទៅកងទាហានថាចូរអ្មកទាំងឡាយខំតស៊ូស្វះស្វែងឡើងខ្ញុំនឹងទៅប្រមូលកងទ័ព ខ្មោចមកជួយច្បាំង ។ កងទ័ពទាំងអស់នៅពេលបានឃើញភាពក្លាហានដើម្បីជាតិដូច្នោះក៏កើតមា នភាពកក់ក្តៅនិងកំឡាំងចិត្តខ្លាំងឡើង តស៊ូយ៉ាងស្វិតស្វាញរហូតបានជ័យជំនះលើកងទ័ពសៀម

No comments:
Post a Comment