·
គិតប្រកបដោយសុទិដ្ឋិនិយម គិតល្អ គិតវិជ្ជមាន
·
មិនឆាប់វិនិច្ឆ័យរឿងរ៉ាវភ្លាមៗទេ
ទាល់តែទទួលបានពត៌មាន ១០០% ទើបធ្វើការវិនិច្ឆ័យ
·
ចេះពិចារណាវិភាគប្រកបដោយសុភវិនិច្ឆ័យ ណរកហេតុផល
·
មិនសម្តែងចេញអាការៈខឹងសម្បារ ដោយឆេវឆាវក្តៅក្រហាយ
·
មិនកាត់ក្តី ឬវិនិច្ឆ័យរឿងអ្វីដោយលំអៀង
គឺមិនលំអៀងដោយការស្រឡាញ់ ស្អប់ ភ័យ និងល្ងង់
·
មិនសម្លឹងរំពៃចង់បានទ្រព្យអ្នកដទៃ
·
មិនគិតព្យាបាទ បៀតបៀនអ្នកដទៃ
·
មានការយល់ឃើញត្រូវតាមហេតុតាមផល
២.ចូលចិត្តនិយាយល្អ
·
ពោលពាក្យពិតឥតល្អៀង មិនកុហក មិនបោកបញ្ឆោត
·
និយាយសុភាពរាបសា ទន់ភ្លន់ ផ្អែមល្ហែមត្រជាក់
·
និយាយឲ្យគេចូលចិត្ត ទទួលយកដោយហេតុផល
·
មិននិយាយពាក្យញុះញង់ និយាយតែពាក្យបង្រួបបង្រួម
·
មិននិយាយឡេះឡោះ និយាយតែពាក្យមានខ្លឹមសារ
·
មិនចេះនិយាយពាក្យទ្រគោះបោះបោក និយាយតែពាក្យពិរោះ
៣.
ចូលចិត្តធ្វើល្អ
·
ចេះចែករំលែកជួយយកអាសាអ្នកដទៃ
·
ចេះជួយសង្រ្គោះអ្នកដទៃ
·
មិនសម្លាប់សត្វ ព្រោះមានមេត្តាករុណា
·
មិនធ្វើទង្វើខុសច្បាប់ផ្សេងៗ
·
មិនចូលប្លន់ ព្រោះរីករាយនឹងជីវិតបរិសុទ្ធ
·
មិនប្រព្រឹត្តមិច្ឆាចារ
ព្រោះគោរពខ្លួនឯងថាជាមនុស្ស
No comments:
Post a Comment