អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Tuesday 22 May 2012

គំនិតអភិវឌ្ឍខ្លួនឲ្យក្លាយជាគ្រូ និងសិស្សដ៏ឆ្លាតវៃ

គំនិតអភិវឌ្ឍខ្លួនឲ្យក្លាយជាគ្រូ និងសិស្សដ៏ឆ្លាតវៃ
១. និយមន័យ
គ្រូមានន័យ ៣ យ៉ាងគឺ៖
ក/ អ្នកដែលមានចិត្តធ្ងន់ គឺគ្រូត្រូវទទួលខុសត្រូវលើកិច្ចការងារជាច្រើនក្នុងការបង្រៀន ដូច្នេះគ្រូត្រូវព្យាយាម
អត់ធ្មត់ចំពោះការលំបាក​ ទាំងនោះ ម្យ៉ាងទៀតមានសិស្សខ្លះបង្ករការលំបាកឆាឆៅរករឿងរំខានគ្រូជាដើម គ្រូត្រូវមានអំណត់អត់ទ្រាំ ចំពោះរឿងនោះ ។
ខ/ អ្នកដែលគួរគោរព គឺអ្នកដែលសិស្សត្រូវគោរពកោតខ្លាចឱនលំទោន មិនត្រូវព្រហើនកោងកាច មើលងាយគ្រូឡើយ ។
គ/ ជាគំរូ គឺគ្រូត្រូវមានអត្តចរិត ចរិយាមាយាទស្លូតបូតសមរម្យ មានសីលធម៌ សុជីវធម៌ល្អត្រឹមត្រូវ ល្មមធ្វើជាគំរូគេបាន ។

២. តួនាទីរបស់គ្រូ
គ្រូល្អត្រូវបំពេញតួនាទី ៥យ៉ាងគឺ៖

ក/ដឹកនាំល្អគឺត្រូវមានចំណេះដឹងមានគរុកោសល្យចេះច្នៃប្រឌិតលៃលកយ៉ាងណាឲ្យសិស្សទទួលចំណេះបាន
ស្រួល ។
ខ/បង្រៀនមុខវិជ្ជាល្អគឺត្រូវបង្រៀនចំណេះដឹងល្អត្រឹមត្រូវមិនខុសច្បាប់ជាចំណេះអាចសាងអនាគតដល់សិស្ស ។
គ/ពន្យល់មេរៀនឲ្យសព្វជ្រុងជ្រោយម្យ៉ាងទៀតត្រូវឧស្សាហ៍ណែនាំប្រៀនប្រដៅពីសីលធម៌ចរិយាធម៌ដល់
សិស្សផង ។

ឃ/ លើកទឹកចិត្តសិស្ស ដោយការលើកសសើរ ឬផ្តល់រង្វាន់ផ្សេងៗ ។

ង/ ការពារសិស្ស គឺត្រូវស្រឡាញ់អាណិតជួយរក្សាការពារ កុំឲ្យសិស្សមានអន្តរាយដោយប្រការផ្សេងៗ ។
គ្រូត្រូវកសាងខ្លួនឲ្យល្អជាដំបូងមុននឹងប្រៀនប្រដៅសិស្សព្រោះថាបើយើងជាគំរូហើយងាយនឹងប្រៀនប្រដៅអ្នក
ដទៃ ។

៣. តួនាទីសិស្ស

សិស្សមានន័យថា អ្នកដែលគ្រូត្រូវអប់រំណែនាំ ។ គ្រូមានតួនាទីបង្ហាត់បង្រៀនសិស្ស ហើយសិស្សត្រូវឆ្លើយតបឲ្យបានសមរម្យចំពោះ គ្រូវិញ ។

សិស្សមានតួនាទី ៥យ៉ាងគឺៈ

ក/ ក្រោកទទួល គឺសិស្សត្រូវគោរពកោតខ្លាចក្រោកទទួលឱនលំទោនជានិច្ចចំពោះគ្រូ ។
ខ/ អើពើ គឺជួយគ្រូពេលជួបវិបត្តិ គ្រោះថ្នាក់ផ្សេងៗ ឬពេលគាត់ឈឺត្រូវឧស្សាហ៍ទៅសួរសុខទុក្ខគាត់ ។
គ/ ស្តាប់ការណែនាំ គឺស្តាប់ឱវាទទូន្មានប្រៀនប្រដៅរបស់គ្រូដោយគោរព និងយកចិត្តទុកដាក់ ជៀសវៀងការជជែកគ្នា ឬស្រែកឡូឡារំខាន ដល់អ្នកដទៃ ។
ឃ/ ជួយកិច្ចការក្នុងថ្នាក់ ឬក្នុងសាលា ដូចជាការបោសសំអាត រៀបចំតុ ទិក និងពលកម្មផ្សេងៗ ។
ង/ រៀនដោយគោរព គឺព្យាយាមក្របជញ្ជក់យកចំណេះដឹងដោយយកចិត្តទុកដាក់ ។សិស្សម្នាក់ៗ ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនកំប្រមាទធ្វេសប្រហេសដើរលេងសប្បាយហ៊ឺហាហួសហេតុ មានពួកបក្សភឿន ផឹកស៊ី គេចសាលា ភូតកុហកឳពុកម្តាយយកលុយចាយឥតអំពើឡើយ ។
គំនិតគួរពិចារណា

ល្អក្រមិនយូ    ស្វែងរៀនរកគ្រូ   ស៊ូកុំស្តាយទ្រព្យ

គ្រូវាយកុំខឹង   ឲ្យប្រឹងខំផ្គាប់   ចេះមន្តសាយសព្វ

ត្រលប់ជាមាន ។


No comments:

Post a Comment