លោក Dangote កើតនៅថ្ងៃទី
១០ ខែមេសា ១៩៥៧ ក្នុងតំបន់ កាណូ ប្រទេសនីហ្សេរីយ៉ា។
លោកជាចំណងដៃរវាង លោក Mohammed
Dangote ជាឪពុក និង លោកស្រី Mariya Sanusi Dantata ជាម្ដាយ។
លោកបានសិក្សាជំនាញពាណិជ្ជកម្មពីសាកលវិទ្យាល័យ Al-Azhar ក្នុងទីក្រុង
ខេរ៉ូ ប្រទេសអេហ្ស៊ីប។
សព្វថ្ងៃលោក Dangote ជា ម្ចាស់ក្រុមហ៊ុន
Dangote
Group ដែលកំពុងមានប្រតិបត្តិការក្នុងប្រទេស
នីហ្សេរីយ៉ា និងបណ្ដាប្រទេសមួយចំនួនទៀត នៅ អាហ្វ្រិកដូចជា កាមេរ៉ូន
ហ្គាណា អាហ្វ្រិកខាងត្បូង តូហ្គោ និង ហ្សំប៊ី។ តាមការវាយតម្លៃ
ទឹកប្រាក់ក្នុងពេលបច្ចុប្បន្នរបស់លោក គឺមានប្រមាណ ១៣,៨
ពាន់លានដុល្លារ
ច្រើនជាងកាលពីឆ្នាំ២០០៨
ពេលដែលលោកត្រូវបានទស្សនាវដ្ដីល្បី ឈ្មោះអាមេរិក Forbes ចាត់បញ្ចូលជាមហាសេដ្ឋីដែលមានជាងគេក្នុងទ្វីបអាហ្វ្រិកក្នុង ទ្រព្យសម្បត្តិ
១៣,២
ពាន់លានដុល្លារអាមេរិក
ប៉ុណ្ណោះ។
ទាក់ទងនឹងអាជីវកម្មរបស់លោក
ពីដំបូងឡើយ ជីតារបស់លោក បានផ្ដល់ដើមទុនបន្តិចបន្តួច
ក្នុងការចាប់ផ្ដើមជំនួញ។ លោកចាប់ផ្ដើមជំនួញដំបូងដោយខ្លួនឯងផ្ទាល់
ក្នុងឆ្នាំ១៩៧៧ ទៅលើរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និង
សម្ភារៈប្រើប្រាស់ក្នុងអាគារ។ ក្រោយមក នៅខែមិថុនា ឆ្នាំដដែល
លោកបានរើទៅកាន់តំបន់ ឡាហ្គោស
ហើយលោកបានបន្តធ្វើជំនួញពាក់ព័ន្ធនឹងការលក់ស៊ីម៉ងត៍ និងសម្ភារៈប្រើប្រាស់ក្នុងអាគារដដែល។
ជំនួញរបស់លោកបានរីកលូតលាស់ទៅមុខជាលំដាប់រហូតដល់ឆ្នាំ១៩៨១
លោកបានបង្កើតក្រុមហ៊ុនពីរផ្សេងទៀត
ដែលលោកបានដាក់ឈ្មោះបណ្ដុំក្រុមហ៊ុនទាំងនោះថា The Dangote Group។
មកទល់ពេលនេះក្រុមហ៊ុន
The Dangote Group បានពង្រីកបណ្ដាញរបស់
ខ្លួនជាបន្តបន្ទាប់លើវិស័យផ្សេងៗជាច្រើនទៀតដូចជា វិស័យស្បៀងអាហារ រោងចក្រផលិតស៊ីម៉ងត៍ និង ជាក្រុមហ៊ុនផ្គត់ផ្គង់ស្ករសធំ ជាងគេដល់បណ្ដាក្រុមហ៊ុនផលិតភេសជ្ជៈទាំងអស់ក្នុងប្រទេស នីហ្សេរីយ៉ា និង វិស័យផ្សេងៗ ទៀត។
ជាមួយនឹងជោគជ័យដ៏សម្បើម The
Dangote Group បានផ្លាស់ប្ដូរពីត្រឹមជាក្រុមហ៊ុន ពាណិជ្ជកម្មមួយ
មកជាក្រុមហ៊ុនឧស្សាហកម្មធំជាងគេក្នុងប្រទេសមួយនេះ ដែលមានដូចជារោងចក្រផលិតស្ករសធំជាងគេ (ដែលមានដើមទុនធំជាងគេក្នុងទីផ្សារភាគហ៊ុនរបស់នីហ្សេរីយ៉ាក្នុងរង្វង់ទឹកប្រាក់រហូតដល់ ៣ពាន់លានដុល្លារ) រោងចក្រផលិតស៊ីម៉ងត៍ធំជាងគេ ក្នុងទ្វីបអាហ្វ្រិក Obajana Cement រោងចក្រម្សៅមី
Dangote
Flour និងរោងចក្រផ្សេងៗជាច្រើនទៀត។
រោងចក្រផលិតស៊ីម៉ង់ត៍
ក្រៅពីនេះ លោក Dangote បានដើរតួនាទីយ៉ាងសំខាន់ក្នុងការឧបត្ថម្ភការយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី
Obasanjo ក្នុងឆ្នាំ២០០៣
ដែលចំណាយទឹកប្រាក់អស់ជាង ២០០លានដុល្លារនីហ្សេរីយ៉ា
(ស្មើនឹង២លានដុល្លារអាមេរិក)។ លោកបានចំណាយ ៥០លានដុល្លារនីហ្សេរីយ៉ា
ទៀតដើម្បីសាងសង់ព្រះវិហារអិស្លាមជាតិ ក្រោមរូបភាពបង្កើនសម្ពន្ធភាព
ក្នុងនាមជាមិត្តរបស់លោកប្រធានាធិបតី Obasanjo និង លោក Atiku
និងបានផ្ដល់វិភាគទាន ២០០ លានដុល្លារនីហ្សេរីយ៉ា
ដល់បណ្ណាល័យប្រធានាធិបតី។
ដោយឡែក
នៅថ្ងៃទី២៣ ឧសភា ២០១០ កាសែត Daily
Mirror របស់អង់គ្លេសបានរាយការណ៍ថា លោក Dangote
ចាប់អារម្មណ៍ច ង់ទិញភាគហ៊ុន ១៦ ភាគរយ
ពីក្លិបបាល់ទាត់ក្នុងក្របខណ្ឌធំរបស់អង់គ្លេសគឺក្លិបកាំភ្លើងធំ Arsenal ប៉ុន្តែត្រូវបានលោកចេញ
មុខបដិសេធភ្លាមៗលើពាក្យចចាមអារ៉ាមនោះ។
សាកល្បងទស្សន៍ទាយមើល៍ថា
តើពេលខាងមុខទឹកប្រាក់របស់មហាសេដ្ឋីកប់ក្ដោងរូបនេះនឹងកើនឡើងដល់ប៉ុណ្ណា
ព្រោះត្រឹមឆ្នាំ ២០០៨ មកទល់ពេលនេះទ្រព្យសម្បត្តិរបស់លោកបានកើនឡើង ៦០០លានដុល្លារទៅហើយ !
ប្រែសម្រួល៖
ប្រាក់ ច័ន្ទសីហា
No comments:
Post a Comment