ការនិយាយពាក្យដែលត្រឹមត្រូវក្នុងពេលវេលាដែលសមស្របក្នុងពេល
សម្ភាសន៍អាចធ្វើឱ្យមានភាពខុសគ្នារវាងការទទួលបានការតម្លើងប្រាក់ខែ
ឬក៏អត់ ។ ការនិយាយជាមួយថៅកែរបស់អ្នកដោយប្រើសម្លេងខ្លាំងៗឬកាយវិការទាមទារ ឧទាហរណ៍ ដោយសារតែអ្នកមានអារម្មណ៍ថាអ្នកគឺជាបុគ្គលិកដែលបានទទួលប្រាក់ខែ
ទាបជាងគេ គឺបានត្រឹមតែធ្វើឱ្យចៅហ្វាយនាយរបស់អ្នកមិនសប្បាយចិត្តតែប៉ុណ្ណោះ។ វាដូចជាក្មេងជំទង់ដឹងពេលវេលាសមស្របក្នុងការស្នើរសុំអ្វីមួយពី
ឪពុកម្តាយរបស់ពួកគេនោះដែរ ការស្នើរសុំតម្លើងប្រាក់ខែរបស់បុគ្គលិកគួរតែរង់ចាំដល់ពេលវេលា
សមស្របណាមួយក្នុងពេលសម្ភាសន៍ពិនិត្យការងារឡើងវិញ។
១. ចូររង់ចាំរហូតដល់ចុងបញ្ចប់នៃការសម្ភាសន៍ចាំលើកឡើងពីសំណើរសុំឡើង
ប្រាក់ខែ។ ប្រសិនបើការសម្ភាសន៍របស់អ្នកមើលទៅវិជ្ជមាន វាអាចជួយអ្នកក្នុងការស្នើរសុំបានសម្រេច ប៉ុន្តែប្រសិនបើការសម្ភាសន៍របស់អ្នកមានលទ្ធផលអវិជ្ជមាន នោះវាគឺជាសញ្ញាប្រាប់អ្នកថាគួររង់ចាំលើកក្រោយ។
២. យកតាមជាមួយនូវបញ្ជីគោលបំណងដែលអ្នកបានទទួលជោគជ័យចាប់តាំងពីថ្ងៃ
សម្ភាសន៍កាលពីលើកមុន។ កំហិតទៅគោលបំណងនិងការសង្ឃឹមទុកដែលដាក់ឡើងដោយចៅហ្វាយរបស់អ្នក។ ប្រសិនបើគាត់ធ្លាប់ប្រាប់អ្នកពីមុនពីអ្វីដែលអ្នកចាំបាច់ត្រូវ
ធ្វើឡើងដើម្បីបង្កើនលទ្ធផលរបស់អ្នកឱ្យកាន់តែល្អប្រសើរឡើង អ្នកត្រូវនិយាយប្រាប់គាត់ដោយសង្ខេបពីរាល់គ្រប់ចំណុចដែលអ្នកបាន
កែប្រែឱ្យល្អប្រសើរ។
៣. បង្ហាញថាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់អ្នកមានឥទ្ធិពលផ្ទាល់
ទៅលើភាពជោគជ័យថ្មីៗនេះរបស់ក្រុមហ៊ុនដោយរបៀបណា។
ជាការពិតណាស់ អ្នកត្រូវប្រាកដថាអ្នកបានប្រតិបត្តិល្អ ហើយក្រុមហ៊ុនទទួលបានភាពជោគជ័យ។
ធនាគារអាមេរិកបានឱ្យដឹងថា ការបង្ហាញថាក្រុមហ៊ុនទទួលបានភាពជោគជ័យក្នុងមួយឆ្នាំនោះគឺមានដូចជា កិច្ចសន្យា (កុងត្រា)
ថ្មី,
ការជួលបុគ្គលិកបន្ថែម និងមានអតិថិជនថ្មីបន្ថែមទៀត។
៤. ស្នើរសុំការតម្លើងប្រាក់ខែដែលសមរម្យ ដោយគិតពីប្រាក់ខែជាមធ្យមរបស់អ្នកដែលធ្វើការមានឋានៈនិងកម្រិត
នៃលទ្ធផលការងារប្រហាក់ប្រហែលគ្នាទាំងនៅក្នុងក្រុមហ៊ុននិងក្រៅ
ក្រុមហ៊ុន។ ចូរនិយាយជាមួយបុគ្គលិករួមការងារនិងអ្នកជំនាញផ្សេងៗនៅក្នុងជំនាញ
ដែលអ្នកធ្វើការដើម្បីស្វែងយល់ថាតើប្រាក់កម្រៃកម្រិតណាដែលសមរម្យ។ ប្រសិនបើអ្នកកំពុងតែទទួលបានប្រាក់កម្រៃដែលខ្ពស់បំផុតក្នុងជំនាញ
របស់អ្នកសម្រាប់ការងារបច្ចុប្បន្នហើយនោះ អ្នកត្រូវនិយាយប្រាប់គាត់ឱ្យដឹងថា
អ្នកស្ម័គ្រចិត្តទទួលនូវការងារ (ទំនួលខុសត្រូវបន្ថែមទៀត)។
No comments:
Post a Comment