បាបទាំង ៧ យ៉ាង – 7 Sins
1. នយោបាយដែលគ្មានគោលការណ៍ –
Politics without Principle
2. មានទ្រព្យសម្បត្តិដោយគ្មានការងារ – Wealth without Work
3. សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ – Pleasure without Conscience
4. មានចំណេះតែគ្មានចរិយាសម្បត្តិ – Knowledge without Character
5. ធ្វើជំនួញដោយគ្មានសីលធម៌ – Commerce without Morality
6. វិទ្យាសាស្ត្រដែលគ្មានមនុស្សធម៌ – Science without Humanity
7. ការគោរពបូជាសាសនាដោយគ្មានការលះបង់ – Worship without Sacrifice

ខ្លឹមសារបារមី (៣-៦)
August 10, 2009 —
sethaiech
៣. បើមិនអាចធ្វើការងារធំឲ្យមកជាតូចក្នុងឆន្ទៈទេ គឺមិនអាចធ្វើការងារធំបានឡើយ។
៤. គុណធម៌ ទាល់តែសាងទើបកើត។ មនុស្សសាងគុណធម៌ឲ្យកើតឡើងជាមុន ទើបគុណធម៌សាងមនុស្សនោះវិញតាមក្រោយ។
៥. រស់នៅជាមួយនឹងការមិនប្រកាន់ នោះទុក្ខក្នុងចិត្តរមែងមិនមាន។
៦. ការងារដែលជាតួនាទីរបស់មនុស្ស
មិនមែនគាំទ្របាបទេ
គឺកម្ចាត់បាប។ បាបកើតពីមនុស្សណា
វារមែងទម្លាយនូវមនុស្សនោះ ដូចច្រែះកើតពីដែកណា ក៏រមែងទម្លាយនូវដែកនោះដូច្នោះដែរ។
(ដកស្រង់ពីសៀវភៅ បារមីភាគ ១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)
ខ្លឹមសារបារមី (១-២)
August 3, 2009 —
sethaiech
១. គ្រប់សត្វមានជីវិត សុទ្ធតែមានចិត្តជាប្រធាន មានចិត្តជាធំ។ មនុស្សមានវិធីអប់រំចិត្ត
តែសត្វតិរច្ឆានមិនមានឡើយ ដូច្នេះជីវិតមនុស្ស
និងជីវិតសត្វតិរច្ឆាន
ទើបផ្សេងគ្នា ពោលគឺមនុស្សបានប្រសើរត្រង់មានការចម្រើនផ្លូវចិត្ត
ចម្រើនគុណធម៌ អប់រំរឿយៗ។
២. មនុស្សមានបញ្ញា មិនត្រូវការសម្លាប់សត្រូវឡើយ រមែងសម្លាប់ចំពោះតែភាពជាសត្រូវរបស់គេតែប៉ុណ្ណោះ ហើយធ្វើសត្រូវឲ្យត្រឡប់មកជាមិត្ត។ ព្រះបរមពោធិសត្វ ឃើញបច្ចាមិត្តជាអ្នកជួយឲ្យព្រះអង្គសម្រេចនូវបារមីដ៏ខ្ពង់ខ្ពស់ គឺបរមត្ថបារមី ដូច្នេះទើបព្រះអង្គមានមេត្តាចំពោះសូម្បីតែបច្ចាមិត្ត។

(ដកស្រង់ពីសៀវភៅ បារមីភាគ
១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)
១០
សំណួរគួរពិចារណានៅពេលចាប់ផ្តើមបើកអាជីវកម្ម ឬមុខជំនួញថ្មី
June 24, 2009 —
sethaiech
1.
តើមានអ្វីជាផលិតផល ឬសេវាកម្ម?
2.
តើមានអ្វីដែលជាចំណុចពិសេសមួយខុសប្លែកពីគេ និងប្រសើរជាងគេ?
3.
តើកលានុវត្តភាព (ឱកាស) ទីផ្សារមានកម្រិតណាដែរ?
o
តើមានបញ្ហាអ្វីដែលត្រូវដោះស្រាយ?
o
តើទំហំទីផ្សារធំកម្រិតណាដែរ?
o
តើទីផ្សារអាចកើនឡើងយ៉ាងឆាប់រហ័សបានរបៀបណា?
o
តើនរណាជាអ្នកដែលត្រូវប្រកួតប្រជែង?
4.
តើអ្នកត្រូវរកប្រាក់ចូលរបៀបណា?
o
តើអ្វីជាគំរូនៃចំណូល?
5.
តើអ្នកណាខ្លះជាក្រុមនៃអ្នកគ្រប់គ្រង?
o
តើពួកគេមានអ្វីដែលជាចំណុចខ្លាំង
6.
តើអ្វីជាយុទ្ធសាស្ត្រ?
o
តើអ្វីជាគោលបំណងរយៈពេលវែង
o
តើដំណើរនៃការប្រតិបត្តិរយៈពេល ៣ ៦ ៩ និង ១២ ខែគឺអ្វី?
7.
តើអ្នកត្រូវលក់ឬក៏ធ្វើទីផ្សារលើផលិតផល
ឬសេវាកម្មរបស់អ្នករបៀបណា?
8.
តើអ្នកត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការមុខជំនួញនេះ?
o
តើទឹកប្រាក់ដើមទុនដំបូងត្រូវការប៉ុន្មាន?
9.
តើគម្រោងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានឬទេ?
o
តើរបាយការណ៍ចំណូលហិរញ្ញវត្ថុមានឬទេ?
10. តើអ្វីជាតម្លៃគោលរបស់ក្រុមហ៊ុន?
o
តើប៉ុន្មានភាគរយដែលក្រុមហ៊ុនរបស់អ្នកអាចលក់?
(ប្រែសម្រួលពី VENATURE (CAPITAL & CONSULTING))
No comments:
Post a Comment