អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday, 9 May 2012

កុំរង់ចាំថៅកែឲតម្លៃ យើងត្រូវឲតម្លៃខ្លួនឯងជាមុនសិន

                មនុស្ស​មួយ​ចំនួន​គិត​ថា​ខ្លួន​គេ​មាន ​តម្លៃ​ចំពោះ​ក្រុមហ៊ុន​គឺ​នៅ​ពេល​ដែល​គេ​ទទួល​បាន​ប្រាក់​ពី​ការ​លក់​ជំនាញ ​របស់​គេ​ឲ្យ​ក្រុមហ៊ុន​ដែល​គេ​បម្រើ​ការងារ​ឲ្យ​មួយ​រយៈពេល​ខ្លី​តែ​ ប៉ុណ្ណោះ​។​ ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន​ពឹងផ្អែក​លើ​ បុគ្គលិក​មិនមែន​ពឹងផ្អែក​ដោយ​ការ​សួរ​ពី​តម្លៃ​របស់​បុគ្គលិក​នោះ​ទេ​។
ចំនុច​សំខាន់ៗ​ជា​ច្រើន​នោះ​មាននៅ​ទី​នេះ​។​ ទី​មួយ​នោះ​គឺ​វា​ជា​ការ​ពិត​ដែល​ថា​បើសិនជា​អ្នកធ្វើការ​ឲ្យ​លោក​ ថៅកែ​អ្នក​ទាំងនោះ​ផ្លាស់​ប្ដូរ​ការងារ​ជា​រឿយៗ​ដើម្បី​ទទួល​បាន​ប្រាក់ខែ​ កាន់តែ​ច្រើន​ជាង​នេះ​ ហើយ​ទី​បញ្ចប់​ អ្នក​ទាំងនោះ​ទទួល​បាន​ប្រាក់ខែ​កាន់តែ​ច្រើន​ជាង​អ្នក​ដែល​នៅ​


ធ្វើការ​តែ​ មួយ​កន្លែង​។​ បើសិនជា​អ្នក​នៅ​តែ​ដាក់​ ខ្លួនឯង​នៅ​កន្លែង​ដដែល​នោះ​អ្នក​ត្រូវ​រៀន​ពី​របៀប​សុំ​តម្លើង​ប្រាក់ខែ​ ឲ្យ​បាន​ច្រើន​ហើយ​បង្ហាញ​ថា​អ្នកមាន​តម្លៃ​សំខាន់​យ៉ាងណា​ចំពោះ​អង្គភាព​ ដើម្បី​ឲ្យ​ទទួល​បានការ​តម្លើង​ប្រាក់ខែ​កាន់តែ​ខ្ពស់​សាក​សម​ទៅ​នឹង​តម្លៃ​ ដែល​អ្នកមាន​ចំពោះ​ក្រុមហ៊ុន​។
ទី​ពីរ​ គ្មាន​ក្រុមហ៊ុន​ណា​ដែល​នឹង​ចំណាយ​ប្រាក់​ឲ្យ​អ្នក​ច្រើន​លើស​ពី​អ្វី​ដែល​ ក្រុមហ៊ុន​ត្រូវ​តែ​ចំណាយ​នោះ​ទេ​ អ្នក​ត្រូវ​តែ​សកម្ម​ជា​មុន​ហើយ​សុំ​ការ​តម្លើង​ប្រាក់​បន្ថែម​ដោយ​បង្ហាញ​ ថា​អ្នកមាន​តម្លៃ​កាន់តែ​ច្រើន​។​ ទោះបីជា​ យ៉ាងណា​ក៏​ដោយ​វា​តម្រូវ​ឲ្យ​អ្នក​អនុវត្ត​។​ កុំ​ចាំ​ឲ្យ​គេ​មើលឃើញ​ពី​តម្លៃ​របស់​អ្នក​ បើសិនជា​អ្នក​នៅ​តែ​ព្រងើយ​ កន្តើយ​ចំពោះ​អ្វី​ដដែលៗ​គ្មាន​ថៅកែ​ណា​ដែល​នឹង​ផ្ដល់​ប្រាក់​ឲ្យ​អ្នក​ បន្ថែម​ចំពោះ​ការងារ​ដែល​អ្នក​ធ្វើ​នោះ​ទេ​។​ អ្នក​ត្រូវ​តែ​សកម្ម​ជា​មុន​ ហើយ​បង្ហាញ​ថា​អ្នក​កាន់តែ​មាន​តម្លៃ​។
ទី​បី​ បើសិនជា​អ្នក​គិត​ថា​អ្នកមាន​តម្លៃ​កាន់តែ​ខ្លាំង​នោះ​ អ្នក​នឹង​បន្តការងារ​របស់​ខ្លួន​ឥត​ឈប់​ឈរ​ មាន​មហិច្ឆតា​ និង​ចូល​ចិត្ត​ការងារ​កាន់តែ​ខ្លាំង​ទៀត​។​ បើសិនជា​អ្នក​ទទួលយក​អ្វី​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ​ ហើយ​មិន​ដែល​សួរនាំ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពេញចិត្ត​ចំពោះ​អ្វី​ដែល​អ្នកមាន​ហើយ​ក៏​មិន​ចាំបាច់​ ខំប្រឹង​ធ្វើការ​ អ្នក​នឹង​ទទួលយក​អ្វី​ដែល​អ្នក​ មាន​។
នេះ​គឺជា​គន្លឹះ​មួយ​ចំនួនៈ
​- ​ត្រូវ​ច្បាស់​អំពី​អ្វី​ដែល​អ្នក​គិត​ថា​អ្នកមាន​តម្លៃ​ហើយ​ហេតុ​អ្វី​ បានជា​អ្នកមាន​តម្លៃ​ បើសិនជា​អ្នក​ខំប្រឹង​ប្រែង​ធ្វើការ​ សម្រេច​ការងារ​បាន​ច្រើន​ ធ្វើការ​បាន​ច្រើន​ ទទួល​បាន​លទ្ធផល​ល្អ​ បន្ទាប់​មក​អ្នក​នឹង​មាន​សិទ្ធិ​និយាយ​ដូច្នេះ​ និង​សុំ​ប្រាក់​រង្វាន់​។
​- ​ កុំ​យល់ព្រម​ទទួលយក​តែ​លុយ​ ត្រូវ​ពិចារណា​ទៅ​លើ​ ឡាន​ ទី​ក​ន្លែ​ស្នាក់​នៅ​ ថ្ងៃ​ឈប់​សម្រាក់​ ទំនួល​ខុស​ត្រូវ​ បរិយាកាស​ការងារ​ និង​ទីកន្លែង​ការងារ​ និង​អ្វីៗ​ផ្សេង​ទៀត​ដែល​ចាំបាច់​ អ្វី​ក៏​ដោយ​ដែល​អ្នក​ចង់បាន​។
​-​បើសិនជា​អ្នក​បន្ធូរបន្ថយ​ត្រូវ​តែ​ស្វែង​យល់​ថា​តើ​ហេតុ​អ្វី​និង​អ្វី​ដែល​អ្នក​ធ្វើ​បាន​ដើម្បី​ទទួល​បាន​អ្វី​ដែល​ អ្នក​សុំ​។
​-​ត្រូវ​ផ្ដល់​ជូន​ត្រឡប់​ទៅ​គេ​វិញ​ បន្ទាប់​ពី​អ្វីៗ​បាន​ល្អ​ប្រសើរ​ហើយ​ និង​អ្វីៗ​ដែល​បាន​ធ្វើ​ខុស​ពី​មុន​
-
​កុំ​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​អ្នក​ដទៃ​ គឺ​ខ្លួនឯង​តែ​ម្នាក់​គត់​ចូរ​កុំ​ធ្វើការ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ​។​ ការ​ទទួល​បាន​ប្រាក់​បន្ថែម​និង​កាន់តែ​ច្រើន​ឬ​ក៏​អ្វីៗ​ផ្សេង​ទៀត​គឺជា​ រឿងរ៉ាវ​នៃ​ការ​ចរចារ​របស់​អ្នក​។​ មនុស្ស​ដែល​ជា​អ្នក​ពូកែ​ចរចារ​តែងតែ​ទទួល​បាន​ប្រយោជន៍​កាន់តែ​ច្រើន​វា​ គឺជា​រឿង​ធម្មតា​ទេ​។​ ត្រូវ​ដុសខាត់​ជំ​ នា​ញ​នៃ​ការ​ចរចា​។​ ចូរ​កុំ​ថ្ងូរ​បើសិនជា​អ្នក​មិន​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ហើយ​ ត្រឡប់​ ទៅ​ចរចារ​សារ​ជា​ថ្មី​។​

No comments:

Post a Comment