អ្នកតាព្រៃពុំមែនកើតឡើងដោយឯងៗឬក៏មានស្រាប់ដូច ផ្កាយ ព្រះច័ន្ទ ព្រះអាទិត្យនោះឡើយ គឺកើតឡើង ឬឧប្បតិកឡើងតាមការសន្មតរបស់មនុស្សមិនខុសគ្នាពីព្រះអាទិទេពឡើយ។ មនុស្សបង្កើតអាទិទេព ឬអ្នកតា ហើយមនុស្សនាំគ្នាជឿ គោរពអាទិទេព អ្នកតានោះវិញ។ ចាស់ៗតែងបានដំណាលប្រាប់ថា នៅក្នុងព្រៃហ័តព្រៃហោង ដែលមានដើមឈើក្រាស់ជិតស្ទើរមើលមិនឃើញពន្លឺថ្ងៃនោះ តែងតែមានទេព្រ័ក្ស ទេព្តា អ្នកតានៅចាំថែរក្សាព្រៃនោះ។ ប៉ុន្តែអ្នកស្រុកនៅតំបន់ជិតខាងនោះពុំដឹងច្បាស់អំពីទីកន្លែងដែលពពួក អមនុស្សទាំងនោះតាំងនៅឡើយ។ គេច្រើននាំគ្នាសន្មតថា ទេព្រ័ក្ស អ្នកតាទាំងនោះស្នាក់អាស្រ័យនៅលើដើមឈើធំខ្ពស់ជាងគេ នៅលើថ្មធំ នាកំពូលភ្នំ ឬនៅត្រពាំងធំនៅក្នុងព្រៃនោះ។ ការសន្មតនេះ ពុំមានកិច្ចធានាជាក់លាក់ ធ្វើឲ្យអ្នកស្រុកកត់សម្គាល់ច្បាស់លាស់ថា កន្លែងនោះ ពិតជាលំនៅស្ថានរបស់អ្នកតានោះឡើយ។ គេនៅតែមានការសង្ស័យជាប់ជានិច្ច។ គឺក្នុងស្មារតីចង់ដឹងច្បាស់លាស់ ចង់ឃើញទីតាំងពិតប្រាកដរបស់ទេព្រ័ក្ស អ្នកតានេះហើយ បានជាមានដុះគំនិតឧបកិច្ចឲ្យកើតមានទីលំនៅរបស់អ្នកតាព្រៃដូចរបៀបតទៅនេះ៖
ថ្មើរព្រៃមួយក្រុមបានឈប់សម្រាករកកន្លែងហូបបាយកញ្ចប់ក្រោមដើមឈើធំមួយ នៅក្បែរផ្លូវ ដែលជាធម្មតា តែងផ្តល់នូវម្លប់ដ៏ត្រជាក់ ហើយជាកន្លែងស្ថិតនៅជិតប្រភពទឹកផង។ ពេលអង្គុយដំកង់ជាវង់ ក៏បានប្រទះឃើញអាចម៍ឆ្កែមួយដុំ នៅក្បែរនោះ។ ដើម្បីបិទបាំងកុំឲ្យឃើញទិដ្ឋភាពគួរឲ្យខ្ពើមឆ្អើមនៅពេលបរិភោគបាយកញ្ចប់ គេក៏កាច់ស្លឹកឈើ ៤-៥ មែកគ្របអាចម៏ឆ្កែនោះ ដរាបទាល់តែជិតបាត់ទាំងរូបរាង បាត់ទាំងក្លិន។ គេនាំគ្នាបរិភោគដោយក្សេមក្សាន្ត ដេកសម្រាកយកកម្លាំងបន្តិច រួចក៏បន្តដំណើរទៅមុខទៀត។ ថ្ងៃក្រោយមកមានថ្មើរព្រៃក្រុមផ្សេងៗទៀត បានមកដល់ទីនោះ ឃើញគំនរស្លឹកឈើ ក៏គិតស្មានថា ទីនោះជាទីស្នាក់អាស្រ័យនៅរបស់អ្នកតា ដោយឃើញគេកាច់ស្លឹកឈើថ្វាយ ក៏នាំគ្នាធ្វើតាម។ លុះយូរៗទៅ នៅត្រង់កន្លែងនៅមានគំនរស្លឹកឈើយ៉ាងខ្ពស់ដែលធ្វើឲ្យអ្នកផងយល់ដូចៗគ្នាថា ជាលំនៅរបស់អ្នកតាព្រៃ។ តំណក្រោយៗមកទៀត ប្រហែលជាមានអ្នកណាទៅបែបន់នៅកន្លែងនោះដើម្បីសុំអ្វី ហើយអ្វីដែលគេសុំនោះ បានសម្រេចតាមបំណង គេក៏នាំគ្នាសង់ខ្ទមត្រង់គំនរស្លឹកឈើនោះទុកជាទីស្នាក់នៅដ៏សមរម្យរបស់អ្នកតា ហើយដើម្បីឲ្យមានជារូបតំណាងអ្នកតា គេក៏យកដុំថ្មមួយដុំមកដាក់នៅលើខ្ទមនោះទុកជានិមិត្តរូប។ ចំណេរតមកក្រោយទៀត អាចមានរូបចម្លាក់ធ្វើពីឈើខ្លឹមតំណាងឲ្យអ្នកតា ត្រូវបានដាក់ដុំថ្មឥតរាងរៅនោះវិញ។ មានខ្ទម មានម្ចាស់ខ្ទម មានការគោរពបូជា មានបរិស័ទអ្នកជឿ អ្នកគាំទ្រ ទីស្ថានមួយ ដែលកាលពីមុនគ្មានអ្វីទាល់តែសោះនោះ ក៏ក្លាយទៅជា អាសនៈរបស់អ្នកតា។ ចាប់ពីពេលនោះមកផ្សែងធូបហុយស្ទើរមិនដាច់រយៈ តង្វាយផ្សេងៗដូចតទៅ៖ ចេកទុំ ពងមាន់ បំពង់ទឹក បាយពំនូក ផ្លែឈើ ស្លា បារី ផ្កា មានជាប្រចាំនៅទីនោះ។ អ្នកជឿ អ្នកគោរព គេបន់ស្រន់សុំឲ្យដេញសត្វបាន សូមកាប់ឈើបានសុខសាន្តឥតគ្រោះថ្នាក់ អ្នកស្រុកបន់សុំសុខសប្បាយ សុំឲ្យជាពីជម្ងឺរោគាផ្សេងៗ។ល។ នេះហើយជាប្រវត្តិរបស់អ្នកតាព្រៃ តែសូមជម្រាបបញ្ជាក់ផងដែរថា អ្នកតាព្រៃ មិនមែនសុទ្ធតែមានប្រវត្តិដូចពោលខាងលើទាំងអស់នោះទេ មានអ្នកតាខ្លះទៀតអាចមានប្រវត្តិផ្សេងពីនេះដែរ។ គឺយ៉ាងដូច្នេះហើយបានជាអ្នកស្រុកខ្លះនិយាយថា៖ “អ្នកតាកើតមកពីអាចម៍ឆ្កែ!”។

(ដកស្រង់ចេញពីសៀវភៅ ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ របស់លោកតា មៀច ប៉ុណ្ណ)
រឿង ស្មាន់ កណ្តុរ អណ្តើក និងក្អែក
June 8, 2009 — sethaiech
ស្មាន់ កណ្តុរ អណ្តើក និងក្អែកបានចងមិត្តជាមួយគ្នា ហើយរស់ជាសហគមន៍ក្នុងទីស្ថានមួយដ៏ស្ងប់ស្ងាត់ ឆ្ងាយពីភូមិស្ថានមនុស្សទាំងឡាយ។
ប៉ុន្តែចំមែនតែម្តង ! មនុស្សនៅតែរកកន្លែងជ្រកអាស្រ័យរបស់គេឃើញទៀត។ ទោះគេទៅពួននៅទីរហោដ្ឋាន នៅបាតសមុទ្រ ឬកណ្តាលលំហក៏គេនៅតែមិនអាចចៀសផុតពីការស្ទាក់ចាប់របស់មនុស្សដែរ។
ពេលមួយស្មាន់ដើរស្វែងរកអាហារតាមសម្មាជីវោ ស្រាប់តែឆ្កែជាឧបករណ៍មួយដ៏កំណាច បម្រើតណ្ហាព្រៃផ្សៃរបស់មនុស្ស វែកស្មៅ ដេញហិត តាមដានជើងរបស់គេ។ ដូចនេះស្មាន់ក៏រត់ឆ្ងាយទៅៗ។ នៅពេលបរិភោគ កណ្តុរនិយាយទៅកាន់មិត្តដទៃទៀតដែលនៅសល់៖ “មូលហេតុអ្វីបានជាថ្ងៃនេះ យើងនៅសល់គ្នាតែបីនាក់ ? ស្មាន់គេបំភ្លេចពួកយើងអស់ហើយមែនឬទេ ?” ពេលនោះអណ្តើកឧទានឡើង ៖
“ឱ ! ប្រសិនបើខ្ញុំមានស្លាបដូចក្អែក ខ្ញុំនឹងចេញទៅស្វែងយល់ យ៉ាងហោចណាស់ក៏ឲ្យដឹងថាតើមិត្តដ៏មានដំណើរស្រាលស្ងើករបស់យើងមានជួបគ្រោះថ្នាក់អ្វី នៅទីណាដែរ ព្រោះថាបើនិយាយពីទឹកចិត្ត គ្មាននរណាអាចវិនិច្ឆ័យឲ្យដឹងបានប្រសើរជាងពេលនេះទេ” ។
ក្អែកក៏ហើរចេញវឹង។ វាបានមើលពីចម្ងាយទៅឃើញស្មាន់ ធ្វេសទៅជាប់អន្ទាក់ ហើយកំពុងទធាក់រើបម្រះ។ ក្អែកត្រឡប់វឹងមកប្រាប់គ្នីគ្នាភ្លាម ព្រោះថា បើទៅសួរនាំស្មាន់ថា តើរឿងឧបទ្រពនេះកើតឡើងពីពេលណា ដោយសារមូលហេតុអ្វី និងបែបណានោះ គឺជាការខាតពេលដ៏មានប្រយោជន៍ដោយសារតែវាចាឥតប្រយោជន៍ ដែលគ្រូនៅតាមសាលាខ្លះ តែងទម្លាប់ធ្វើកន្លងមកក្នុងការវិនិច្ឆ័យ។
ផ្អែកលើរបាយការណ៍របស់ក្អែក មិត្តទាំងបីក៏ពិភាក្សាគ្នា មិត្តពីរយល់ព្រមនឹងគ្នាថា ត្រូវរកមធ្យោបាយចម្លងគ្នាជាបន្ទាន់ទៅកាន់កន្លែងដែលស្មាន់ជាប់អន្ទាក់។
អ្នកទីបី ក្អែកពោល ត្រូវនៅចាំកន្លែង ៖ “បើតាមដំណើរយឺតៗរបស់គេនោះ តើពេលណាទើបទៅដល់? បើដល់ក៏ក្រោយពីស្មាន់ស្លាប់បាត់ទៅហើយដែរ”។
អណ្តើកចង់ជួយមិត្តដូចគេដែរ។ នុះគេចេញដំណើរទៅនឹងគេហើយ។ ជាការត្រឹមត្រូវណាស់ដែលគេក្តៅក្រហាយនឹងជើងខ្លីៗ ហើយនិងភាពចាំបាច់ ដែលត្រូវអូសលំនៅជាប់តាមខ្លួនទៅជាមួយផង។
ចៅកកេរ (កណ្តុរ សមនឹងត្រូវបានទទួលនាមនេះណាស់) ខំកាត់ខ្សែអន្ទាក់៖ “គេអាចគិតទៅដល់ការរីករាយបានហើយ”។
លុះព្រានព្រៃមកដល់ គេនិយាយ “ចុះនរណាមករំដោះអាហារខ្ញុំ?” ឮសូរវាចានេះ ចៅកកេរក៏រត់ទៅពួនក្នុងរូងមួយ ក្អែកលើដើមឈើមួយ ស្មាន់ក្នុងគម្ពោតមួយ។
ព្រានព្រៃខឹងស្ទើរឆ្កួត ដោយគ្មានឃើញអ្វីទាំងអស់។ ងាកចុះងាកឡើង គេប្រទះឃើញ អណ្តើកក៏ទប់កំហឹង។
“តើមានអ្វីគួរឲ្យភ័យព្រួយ? វានេះក៏អាចបំពេញឆ្នាំងខ្ញុំបានដែរតើ”។ ព្រានរើសអណ្តើកដាក់ក្នុងស្បោង។
អណ្តើកនឹងត្រូវរងគ្រោះជំនួសអ្នកឯទៀត ប្រសិនបើក្អែកមិនប្រាប់ដល់ស្មាន់។ ស្មាន់ចេញពីកន្លែងពួនភ្លាម។ វាបង្ហាញខ្លួនឲ្យព្រានព្រៃឃើញ ហើយធ្វើឫកជាបាក់ជើង។ ព្រានដេញតាមឥតបង្អង់ ដោយបោះចោលអ្វីៗទាំងអស់ដែលគេយល់ថាទើសទែង៖ ដូចនេះចៅកកេរក៏ចាប់ផ្តើមធ្វើការភ្លាមដោយកកេរកាត់ខ្សែចងមាត់ស្បោង ដើម្បីរំដោះមិត្តមួយទៀតដែលព្រានប្រុងយកទៅធ្វើម្ហូប។
ចៅកកេរជាវីរជនចម្បង ថ្វីបើក្នុងទីនេះម្នាក់ៗសុទ្ធតែចាំបាច់។ អ្នកអូសលំនៅមកជាមួយក៏មានចំណែកក្នុងកិច្ចការនេះ ដូចចៅក្អែកដែលបំពេញភារកិច្ចជាចារជន និងជានីរសារដែរ។ ចៅស្មាន់ក៏ប៉ិនប្រសប់ ក្នុងការបង្វែងដានព្រាន ទុកពេលឲ្យចៅកកេរធ្វើការ។ ម្នាក់ៗសុទ្ធតែមាននាទីក្នុងការធ្វើអន្តរាគមន៍ បញ្ចេញប្រតិកម្ម និងបំពេញការងារ។
ដូចនេះតើនរណាសមនឹងត្រូវបានទទួលរង្វាន់? បើតាមយោបល់ខ្ញុំ គឺបេះដូង។
(ប្រែសម្រួលពីអត្ថបទដើមសរសេរជាពាក្យកាព្យ សៀវភៅទី XII ល្បើកទី១៥របស់កវីនិពន្ធសង់ឌីឡាផុង តែន)។

(ដកស្រង់ចេញពីសៀវភៅភាសាខ្មែរថ្នាក់ទី ៧)
No comments:
Post a Comment