ភាពស្និទ្ធស្នាលអាស្រ័យទៅលើ
ទំនុកចិត្ត ។ ប្រសិនបើអ្នកចង់បានភាពស្និទ្ធស្នាល កាន់តែខ្លាំងជាមួយនឹងដៃគូរបស់
អ្នក អ្នកត្រូវបង្កើតទំនុកចិត្តក្នុងទំនាក់ទំនងស្នេហារបស់អ្នក ។ វាហាក់ដូចជាងាយ
ស្រួលខ្លាំងណាស់ ប៉ុន្តែអ្វីដែលអាចធ្វើឱ្យអ្នកបរាជ័យគឺភាពភ័យខ្លាច។ អ្នកខ្លាចក្នុងការបង្ហាញ
ពួកគេខ្លាចនឹងត្រូវឈឺចាប់។ អ្វីដែលមិនសមនឹង
កើតមានឡើងនៃការជឿជាក់គឺ ៖អ្នកត្រូវការការទុកចិត្តព្រោះអ្នកខ្លាចការឈឺចាប់ប៉ុន្តែភាពភ័យខ្លាចរបស់អ្នកគឺជាអ្វីដែលរារាំងអ្នកពីការទទួលយក ភាពជឿជាក់ ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអាចជួយអ្នកក្នុងការបង្កើតជំនឿ ចិត្តក្នុងទំនាក់ទំនងរបស់អ្នក។
១. អ្នកត្រូវដឹងថាអ្នកជានរណា ហើយត្រូវប្រាកដថាដៃគូរបស់អ្នកដឹងដូចគ្នាដែរ។ ចូរកុំខ្លាចថាអ្នកជានរណា។
ជំនឿចិត្តតែងតែរហូតចេញពីដៃរបស់អ្នក រហូតទាល់តែអ្នកមានអារម្មណ៍ថាមានផាសុកភាពចេញពីផ្នែកខាងក្នុងមក។ កើតមានឡើងនៃការជឿជាក់គឺ ៖អ្នកត្រូវការការទុកចិត្តព្រោះអ្នកខ្លាចការឈឺចាប់ប៉ុន្តែភាពភ័យខ្លាចរបស់អ្នកគឺជាអ្វីដែលរារាំងអ្នកពីការទទួលយក ភាពជឿជាក់ ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលអាចជួយអ្នកក្នុងការបង្កើតជំនឿ ចិត្តក្នុងទំនាក់ទំនងរបស់អ្នក។
២. បង្កើតការគោរពចំពោះខ្លួនឯង។ នៅពេលដែលអ្នកគោរពខ្លួនឯងក្នុងនាមជាមនុស្សម្នាក់ អ្នកផ្តល់ឱ្យអ្នកដទៃនូវមូលហេតុក្នុងការជឿថាអ្នកនឹងគោរពពួកគេ
ក្នុងនាមជាមនុស្សដែរ។
៣. ចូរប្រាកដថាសកម្មភាពរបស់អ្នកត្រូវគ្នាជាមួយនឹងពាក្យសម្តីរបស់
អ្នក។ នៅពេលដែលដៃគូរបស់អ្នកអាចមើលឃើញថាអ្វីដែលអ្នកកំពុងធ្វើដូចនឹង
អ្វីដែលអ្នកនិយាយ
ទំនុកចិត្តនឹងកើតមានដោយងាយស្រួល។
៤. នៅពេលជួបប្រទះនឹងភាពលំបាកអ្វីមួយក្នុងទំនាក់ទំនង អ្នកត្រូវប្រឈមមុខនិងដោះស្រាយបញ្ហានោះ។ ការទុកឱ្យបញ្ហានៅបន្តដោយគ្មានដំណោះស្រាយនឹងធ្វើឱ្យអ្នកបាត់បង់
ភាពទុកចិត្ត។
៥. ចូរផ្តល់មូលហេតុអ្វីមួយដើម្បីឱ្យគេជឿអ្នក។ និយាយពីគម្រោងរបស់អ្នកសម្រាប់ថ្ងៃអនាគត។ ចូរនិយាយដោយបើកចំហរនិងស្មោះត្រង់ពីអ្វីដែលអ្នកកំពុងធ្វើ និងពេលដែលអ្នកធ្វើវា។
៦. ចូរមានការអត់ធ្មត់។ តើអ្នកធ្លាប់ឮនរណាម្នាក់ពណ៌នាពីដៃគូរបស់គេថាជាថ្មដែរឬទេ? ការអត់ធ្មត់នឹងនាំអ្នកទៅដល់គោលដៅ។
៧. ចូរនិយាយជាមួយគ្នាពីអ្វីគ្រប់យ៉ាង
មិនមែននិយាយត្រឹមតែអ្វីដែលសំខាន់នោះទេ។
៨.ចូរសម្របសម្រួលគ្នានៅពេលដែលប្រឈមមុខនឹងបញ្ហា។ ដៃគូរបស់អ្នកក៏នឹងធ្វើការផ្លាស់ប្តូរដែរ នៅពេលដែលអ្នកបង្ហាញថាអ្នកនឹងបត់បែនតាមកាលៈទេសៈ។
No comments:
Post a Comment