
ទោះបីជាភាពលំបាកមិនឈប់ឈរ
បានកើតឡើងក្នុងវ័យជំទង់របស់លោកយាយក៏ដោយ
ប៉ុន្តែលោកយាយ ម៉ារី ក៏មានសប្បាយរីករាយជាមួយនឹងក្រុមគ្រួសារដ៏ជិតស្និទ្ធដែលមានឪពុក
ម្តាយ បងប្អូនបង្កើត និងសាច់ញាតិផ្សេងទៀត។
រហូតដល់ពេលលោកយាយ
ម៉ារី មានក្រុមគ្រួសារខ្លួនឯង ទើបលោកយាយចាប់ផ្តើមសរសេរពីបទពិសោធន៍នៃការជីវិតរបស់គាត់។
លោកយាយ
ម៉ារីនិយាយថា
“ថ្ងៃមួយកូនស្រីរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា ខ្ញុំគួរតែសរសររឿងរបស់ខ្ញុំទុក ដែលនាងបានដឹងខ្លះៗពីឪពុកម្តាយរបស់ខ្ញុំនិងខ្ញុំ ព្រោះប្រសិនបើខ្ញុំមិនសរសេរទេ
ថ្ងៃណាមួយយើងនឹងភ្លេចវាអស់”។
លោកយាយ បានសម្រេចចិត្តអង្គុយសរសេរជាមួយនឹងប៉ិចនិងក្រដាស ហើយចាំមើលថាគាត់នឹងសរសេរបានអ្វីខ្លះ។ “ដំបូងខ្ញុំគ្រាន់តែសរសេរដើម្បីឱ្យកូននិងចៅរបស់ខ្ញុំដឹងពី
ប្រវត្តិរបស់ពួកគេតែប៉ុណ្ណោះ ប៉ុន្តែក្រោយមកខ្ញុំឃើញថាខ្ញុំក៏កំពុងតែផ្តល់នូវមេរៀន
ប្រវត្តិសាស្ត្រដល់ខ្លួនខ្ញុំផ្ទាល់ផងដែរ។
ពេលខ្លះ
អ្នកនឹងមិនពេញចិត្តជីវិតដែលអ្នកមានសព្វថ្ងៃនោះទេ រហូតទាល់តែអ្នកវិលត្រលប់ទៅមើលឱ្យច្បាស់នូវជីវិតអតីតកាលរបស់
អ្នកទើបអ្នកដឹងពីតម្លៃនៃជីវិតបច្ចុប្បន្នរបស់អ្នក”។
No comments:
Post a Comment