បើតែអនុវត្តន៏នូវ ៧ ចំនុចខាងក្រោមដែលសប្បាយបានណែនាំនេះទៅនឹងធ្វើអោយអ្នកក្លាយជាមនុស្សសំខាន់និងអស្ចារ្យក្នុងក្រសែភ្នែករបស់គេជាក់ជាមិនខាន ៖ ចង់អោយបុរស ៗ ចាត់ទុកយើងជាមនុស្សសំខាន់
វាមិនមែនជារឿងលំបាកអ្វីនោះទេ ដោយគ្រាន់
ទី១ ៖ ពឹងគាត់អោយជួយធ្វើអ្វីមួយដែលអ្នកមិនអាចធ្វើខ្លួនឯងបាន ដូចជាការជួសជុល
របស់ប្រើប្រាស់របស់របរក្នុងផ្ទះជាដើម គាត់នឹងមានអារម្មណ៏ល្អដែលអ្នកជឿជាក់លើសមត្ថភាពរបស់គាត់
។
ទី២៖ រៀបចំថ្ងៃពិសេសសំរាប់គាត់
ដូចជាថ្ងៃខួបកំណើត ឫថ្ងៃពិសេសផ្សេងទៀតដែលអ្នកគិតថាសំខាន់សំរាប់គាត់នឹងធ្វើអោយ
គាត់សប្បាយចិត្ត ។ ចំអិនអាហារដែលគាត់ចូលចិត្ត
ចំណាំទុក នូវអ្វីដែលគាត់ចូលចិត្ត
ដូចជាខ្សែភាពយន្ត ហើយត្រូវរៀបចំនូវសកម្មភាពគ្រប់បែបយ៉ាងដែលទាក់ទង និងគិតថាអ្នកជាមនុស្សសំខាន់និងយកចិត្តទុកដាក់
។
ទី៣៖ គ្រប់ពេលជូបមុខគេ អ្នកគួរនិយាយនូវពាក្យស្វាគមន៏ ដែលពាក្យពេជន៏នោះធ្វើយ៉ាងណាអោយគាត់គិតថាយើងកំពុងចាត់ទុកគាត់
ជាមនុស្សសំខាន់ និងចង់ជូប
ទោះក្នុងពេលនិយាយទូរស័ព្ទក៏ដោយ
។
ទី៤៖ សួរយោបល់គាត់ក្នុងខណៈពេលដែលអ្នកជូបបញ្ហាអ្វីមួយ រឹតតែធ្វើអោយគាត់មានអារម្មណ៏
ស្រលាញ់និងអាណិតកាន់តែខ្លាំង
។
ទី៥៖ ផ្តល់ភាពកក់ក្តៅដល់គាត់ ពេលដែលអ្នកនាំគាត់ជូបជាមួយគ្រួសារ អោយគាត់គិតថាគាត់ជាចំនែកមួយក្នុងគ្រួសាររបស់អ្នក (អោយច្បាស់ថាសមាជិតគ្រួសាររបស់អ្នកដឹងថាគាត់ជាមនុស្សសំខាន់របស់អ្នក ) ។
ទី៦៖ សម្ដែងនូវក្តីស្រលាញ់អ្នកចំពោះគាត់ជាពិសេសគឺក្នុងចំណោមមនុស្ស
ជាច្រើន។ កាន់ដៃគាត់អោយជាប់
ធ្វើយ៉ាងណាអោយអ្នកដ៏ទៃដឹងថា គាត់ជាម្ចាស់បេះដូងអ្នក
។
ទី៧៖ ផ្តល់នូវពាក្យសរសើដោយស្មោះស្ម័គ្រគ្រប់ពេលដែលគាត់ធ្វើល្អ ឫខណៈពេលដែលគាត់មើលទៅគួរអោយទាក់ទាញ
ដូចជាសម្លៀកបំពាក់ជាដើម (គាត់នឹងគិតថាអ្នកនាងជាមនុស្សតែមួយគត់ដែលនិយាយពាក្យពិត ) ។
ជោគជ័យណា!!!!
បកប្រែៈចាស្មីន
កែសម្រួលៈ ជីព ចិត្ត
ដក់ស្រង់ចេញពីគេហ័ទំព័រសប្បាយhttp://news.sabay.com.kh/
No comments:
Post a Comment