អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday, 9 May 2012

ចូរជឿ​លើ​ខ្លួនឯង​ជាមុនសិន មុន​នឹង​ឱ្យ​អ្នកដទៃ​ជឿ​អ្នក

ពេលខ្លះ​យើង​មើល​ទៅ​អ្នកដទៃ​ ដើម្បី​បញ្ចុះបញ្ចូល​ខ្លួន​យើង​ឱ្យ​ជឿ​នូវ​អ្វី​ដែល​យើង​ចង់​ជឿ​ ។ ប៉ុន្តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ច្រើន​តែ​តំណាង​នូវ​អារម្មណ៍​របស់​អ្នក​ ។ ពួកគេ​នឹង​បង្ហាញ​ភាពភ័យខ្លាច​នៅពេល​ដែល​អ្នក​បង្ហាញ​អារម្មណ៍​នៅពេល​ដែល​អ្នក​បង្ហាញ​ភាព​អង់អាច​ ។ អ្នក​មិន​អាច​ពឹងផ្អែក​លើ​អ្នក​ដទៃ​ដើម្បី​បញ្ចុះបញ្ចូល​ខ្លួនឯង​នោះទេព្រោះ​ពួកគេ​ក៏​ពឹងផ្អែក​លើ​អ្នក​ដើម្បី​បញ្ចុះបញ្ចូល​ខ្លួន​ពួក​គេ​ដែរ។​


ផូល កើត​ក្នុង​តំបន់​ដ៏​ក្រីក្រ​មួយ​នៅ​ឡូ​ស​អេន​ជឺ​ឡេស​។ គាត់​ចង​ចាំ​ថ្ងៃបុណ្យ​ការងារ​ដែល​នឹង​មាន​អ្នក​ដែល​ទទួលបាន​ជោគជ័យ​មួយចំនួន​នឹង​មក​ទស្សនា​សាលា​របស់​គាត់​ហើយ​និយាយ​ប្រាប់​សិស្ស​ក្នុង​សាលា​ បន្តិចបន្តួច​ពីអ្វី​ដែល​ពួកគេ​បាន​ធ្វើ​។ លោក ផូល និយាយថា ការធ្វើ​ទស្សនាការ​ទាំងនោះ​មិន​មាន​ឥទ្ធិពល​លើ​គំនិត​របស់​គាត់​នោះទេព្រោះ​គាត់​មិន​អាច​មើលឃើញ​ថា​ខ្លួន​គាត់​អាចឈាន​ទៅ​ដល់​ចំណុចកំពូល​ដូច​គេ​ នោះទេ​។​
                នៅពេល​ដែល​គាត់​ធំ​ដឹងក្តី គាត់​បាន​ឃើញ​ការប្រើ​អំពើរហឹង្សា​ដែល​ឈាន​ទៅ​ដល់​ការសម្លាប់​បងប្អូន​របស់​ គេ​។ លោក ផូល បាន​សម្រេចចិត្ត​ថា​គាត់​គាត់​នឹង​ធ្វើ​ការផ្លាស់ប្តូរ​៖ “​ថ្ងៃនោះ ខ្ញុំ​បាន​ស្បថ​ចំពោះ​ខ្លួនឯង​ថា ខ្ញុំ​នឹង​មិន​បង្ករ​ទុក្ខព្រួយ​ដល់​អ្នកដទៃ​នោះទេ ហើយ​ខ្ញុំ​នឹង​បង្កើត​ភាព​រីករាយ​សម្រាប់​អ្វី​ដែល​ខ្ញុំ​បានធ្វើ​”​។​
​             ​នៅ​អាយុ ១៤​ឆ្នាំ លោក ផូល បាន​ចាកចេញ​ពី​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ ហើយ​ចាប់ផ្តើម​ហ្វឹកហាត់​ក្នុង​ក្រុម​ប៉ូលីស​ក្នុងភូមិ​។ លោក ផូល បកស្រាយ​ពី​ការហ្វឹកហាត់​ដែល​ចាប់ផ្តើម​ពី​ការ​ហាត់ប្រាណ​នៅ​ម៉ោង ៥​ព្រឹក ថា “​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ខ្លួនឯង​”​។ ជា​ចុងក្រោយ គាត់​បាន​ជ្រើស​យក​កីឡាប្រដាល់​ធ្វើជា​កីឡា​ប្រចាំថ្ងៃ​របស់​គាត់ ហើយ​គាត់​បាន​ដាក់​គោលដៅ​ថា​នឹង​ចូល​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​។​
​          ​នៅ​ឆ្នាំ ១៩៨៤ លោក ផូល បាន​បង្កើត​ក្រុម​ប្រដាល់​អូឡាំពិក​អាមេរិក ហើយ​បាន​បន្ត​រហូត​ដល់​បាន​ទទួល​មេដៃ​មាស​។ ក្រោយមក​គាត់​ក៏​បាន​ក្លាយទៅជា​ភ្ញៀវកិត្តិយស​ក្នុង​ថ្ងៃបុណ្យ​ការងារ ហើយ​គាត់​ប្រាប់​សិស្ស​ទាំងអស់​ថា អ្វី​ដែល​សំខាន់​បំផុត​ដែល​ពួកគេ​ត្រូវ​រៀន​គឺ​៖ “​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ធ្វើ ប៉ុន្តែ​អ្នក​ត្រូវតែ​ជឿជាក់​លើ​ខ្លួនឯង​ជាមុន​សិន​”​។

No comments:

Post a Comment