អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

ពី​ក្មេង​ភៀស​ខ្លួន ​ក្លាយ​ជា​អគ្គនាយក

លោក សុង​ ហេង​ នាយក​គ្រប់គ្រង​ទូទៅ​នៅ​​ក្រុម​ហ៊ុន ​IZ តិចណូឡូជី​ និង​ក្រុមហ៊ុន ​អេស៊ា​​​រៀល​អ៊ីស្ទេត


លោក សុង ហេង ជា​ក្មេង​ធ្លាប់​រស់នៅ​ជំរំ​ជន​​ភៀស​ខ្លួន​ ​ក្នុង​ទឹក​ដី​ថៃ​ តស៊ូ​ធ្វើការ​ពី​ប្រាក់​ខែ​៣០​ដុល្លារ​ រហូត​ក្លាយ​ជា​អគ្គនាយក ​ក្រុមហ៊ុន ​២ ។ ​​ តើ​​ខ្សែ​ជីវិត​របស់​​គាត់​ធ្លាប់​ជួប​រឿង​​ជូចត់​​​យ៉ាង​ម៉េច​ខ្លះ​ទៅ?

លោក​ សុង ហេង​ កើត​នៅ​ទី​ ០២​ ខែ​មេសា​ ឆ្នាំ​១៩៨០ នៅ​ជំរំ​ជនភៀសខ្លួន​ ក្នុង​ទឹក​ដី​ប្រទេស​ថៃ​ មាន​ព្រំប្រទល់​ជាប់​ខេត្ត​បន្ទាយ​មានជ័យ។​ លោក​​មាន​ឪពុក​ឈ្មោះ​ លឹម សុង ម្ដាយ​ឈ្មោះ​សុខ ផល។ ឪពុក​ម្ដាយ​របស់​លោក​ ​ប្រកប​របរ​​លក់​ចាប​ហួយ​បន្តិច​បន្តួច​នៅ​ព្រំដែន​ថៃ​​​​ មាន​បងប្អូន ​៤​នាក់​ ប្រុស​ ៣​នាក់​ ស្រី ​១​ម្នាក់​ ​ហើយ​​លោក​ជា​កូន​ច្បង​​គេ​។
រៀន​​បណ្ដើរ​ខ្លាច​គ្រាប់​កាំភ្លើង​បណ្ដើរ

ឆ្នាំ​១៩៨៦ ​លោក​មាន​អាយុ ៦​ឆ្នាំ។​ លោក​ បាន​ចូលរៀន​នៅ​​សាលា​ក្នុង​ ជំរំ រិទ្ធី​សែន​ ឬ​សាយ​ធូ។ ជនភៀសខ្លួន​ ដែល​រៀន​នៅ​សាលា​នោះ​ ត្រូវ​គេ​​បង្រៀន​ជា​ភាសាខ្មែរ​ ហើយ​គ្រូ​បង្រៀន​កាលណោះ ​​បាន​ខិត​ខំ​​ប្រឹងប្រែង​ណាស់​ ព្រោះ​ខ្លាច​បាត់បង់​​​​ធនធាន​មនស្ស​សម្រាប់​អភិវឌ្ឍ​​ប្រទេស​នៅ​ពេល​​ចប់​សង្គ្រាម​ និង​ចង់​ឲ្យ​កូន​ខ្មែរ​ចេះ​អក្សរ​ខ្មែរ ​និង​ប្រើប្រាស់​បាន​​ស្ទាត់​ជំនាញ។ ​​កាល​ណោះ​ លោក​​​ខ្លាច​គ្រូ​ណាស់ ​ដោយ​យល់​ថា​ គ្រូ​កាច។ ​អ្វី​ដែល​ជា​ផល​លំបាក​នៅ​សម័យ​នោះ​គឺ​ រៀន​បណ្ដើរ​ មាន​ស្នូរ​គ្រាប់​កាំភ្លើង​បណ្ដើរ មាន​ពេល​ខ្លះ​គ្រាប់​គាំ​ភ្លើង​ធ្លាក់​ចូល​ភូមិ​ក៏​មាន​ដែរ​។
ឆ្អែតឆ្អន់​នឹង​សង្គ្រាម​រត់​កាត់​ព្រៃ​ចង់​ទៅ​ប្រទេស​ទី​​៣
អ្វី​ដែល​លោក​ចងចាំ​មិន​ភ្លេច​ ​នៅ​វ័យ​កុមារ​គឺ មាន​ដំណឹង​មួយ​បាន​លេច​ឭ​ថា នៅ​ជំរំ​ខាវដាយ ដែល​ប្រជាជន​ខ្មែរ​រស់​នៅ​ ​ចម្ងាយ​ប្រមាណ​ជិត​ ១០​គីឡូម៉ែត្រ​ចូល​ក្នុង​ទឹកដី​ថៃ​​ ​អ្នក​រស់នៅ​​នៅ​​​ទី​នោះ​ នឹង​បាន​ចេញ​ទៅ​រស់​នៅ​ប្រទេស​ទី​បី​​ ដូចជា អាមេរិក អូស្ត្រាលី​ជាដើម។ ​ដោយ​ហេតុ​តែ​ឆ្អែតឆ្អន់​នឹង​សង្គ្រាម ​ហើយ​ទទួល​បាន​ដំណឹង​បែប​នេះ​ទៀត​នោះ​ ឪពុក​ម្ដាយ​របស់​លោក​ បាន​សម្រេច​ចិត្ត​ជាមួយ​អ្នក​ភូមិ​ឯ​ទៀត​ ប្រហែល​ ៣​ទៅ​ ៤​គ្រួសារ លួច​រត់​ចេញ​ដំណើរ​ទាំង​យប់​ ដោយ​ប្រថុយ​ប្រថាន​បំផុត។
ចម្ងាយ​ផ្លូវ​​ដែល​ត្រូវ​រត់​ទៅ​នោះ​ ​ត្រូវ​រត់​ឆ្លង​​កាត់​ខ្សែ​ត្រៀម​ជួរ​មុខ​ដែល​មាន​ទាហាន​ឈរ ​យាមកាម​យ៉ាង​តឹង​រឹង ​ហើយ​ចូល​ក្នុង​ព្រៃ​រ៉ាប់​គីឡូ​ទៀត​ ទើប​ទៅ​ដល់​ជំរំ​នោះ។ ​​រឿង​ដែល​ធ្វើ​ឲ្យ​លោក​ មិន​អាច​ភ្លេច​បាន​​មួយ​ទៀត​នោះ​ គឺ​ ក្នុង​ដំណាក់​កាល​នៃ​ការ​រត់​កាត់​ព្រៃ​នោះ ​​​​ម្ដាយ​លោក​​ពរ​ជាប់​ប្អូន​​ស្រី​លោក​ ជាប់​​នឹង​ដៃ តែ​​បាន​ជ្រុះ​បាត់​ក្នុង​ពេល​កំពុង​ភៀស​ខ្លួន​​ដោយ​មិន​ដឹង​ខ្លួន។ តែ​ជា​សំណាង​ល្អ​ មាន​អ្នក​ភៀសខ្លួន​ឯ​ទៀត​ បាន​រើស​បាន ​និង​​បាន​ប្រគល់​ជូន​គ្រួសារ​លោក​វិញ​។

សន្តិសុខ​មិន​ល្អ​ ចោរ​លួច​ទ្រព្យ​សម្បត្តិ​អស់

ឆ្នាំ​១៩៩១​ ការ​ចរចា​ស្វែងរក​សន្តិភាព​ទទួល​បាន​ជោគជ័យ​ ប្រជា​ជន​ខ្មែរ​ដែល​រស់នៅ​ក្នុង​ជំរំ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​មក​រួម​រស់​នៅ​ក្នុង​ប្រទេស​វិញ​។ ដោយ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង ​និង​មាន​​បងប្អូន​រស់​នៅ​ទីនោះ​ផង​ ​​​ឪពុក​ម្ដាយ​របស់​លោក​ ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​រស់​នៅ​ និង​ចាប់​ផ្ដើម​​ប្រកប​មុខរបរ​ថ្មី​នៅ​ទីនោះ​។

ការ​រកស៊ី​មុខរបរ​​លក់​ចាប​ហួយ ​ក៏​មាន​ការ​ប្រសើរ​ឡើង​​ដែរ។ បើ​ទោះ​បី​មាន​ស្ថិរភាព​​​ក្រោយ​ពី​សង្គ្រាម​បាន​​ចប់​មែន​ តែ​សន្តិសុខ​សង្គម​មិន​ទាន់​ស្រួលបួល​នៅ​ឡើយ​។​លុយកាក់ ​គ្រឿង​អលង្ការ​ ទ្រព្យ​សម្បត្តិ​ទាំងអស់ ​ខំ​សន្សំ​រយៈ​ពេល​៥​ឆ្នាំ​ទាំង​ប៉ុន្មា ន​ត្រូវ​បាន​ចោរ​លួច​អស់​ក្នុង​រយៈ​ពេល​តែ​១​យប់​។ នៅ​ពេល​អ្វីៗ​បាត់បង់​អស់​ ជា​មេរៀន​មួយ​នៃ​ជីវិត​ អារម្មណ​ភ័យ​ខ្លាច​ ត្រូវ​បាន​ដក់​ជាប់​ចិត្ត​ជានិច្ច​​រហូត​ដល់​ឆ្នាំ​១៩៩៧ ​ឪពុក​ម្ដាយ​របស់​លោក​ សម្រេចចិត្ត​ធ្វើ​ដំណើរ​បន្ត​ទៀត​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​វិញ។

ធ្លាប់​ផ្លាស់ប្ដូរ​ទី​កន្លែង​រស់​នៅ​ច្រើន​ រៀន​មិន​ចេះ
នៅ​ឆ្នាំ​១៩៩៧ ​​ក្រុម​គ្រួសារ​របស់​លោក​ រស់នៅ​ទីក្រុង​ភ្នំពេញ​​ហើយ​​លោក​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​សន្ធរម៉ុក។ ​ ជា​ក្មេង​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​ទី​លំនៅ​ច្រើន​​កន្លែង​ ដូច្នេះ​ការ​សិក្សា​របស់​លោក​ខ្សោយ​មែនទែន​ គឺ​ស្ថិត​នៅ​លំដាប់​បាត​តារាង​រហូត។ ​មិន​ត្រឹម​តែ​រឿង​ផ្លាស់​ប្ដូរ​ទីកន្លែង​លំនៅ​​ច្រើន​ដង​​នោះ​ទេ តែ​​​​លោក​ត្រូវ​គិត​គូរ​ ជួយ​ការ​ងារ​​​ កាត់ដេរ​ម្ដាយ​របស់​លោក​ខ្លះ​ និង​ភាពមិន​ប្រាកដ​ប្រជា​ក្នុង​ការសិក្សា​ផង​។

ដោយ​មាន​ការ​ជំរុញ​ពី​ឪពុក​ម្ដាយ​របស់​លោក​ ចង់​ឲ្យ​កូន​រៀន​សូត្រ​បាន​ខ្ពស់​ ព្រោះ​តែ​ពួក​គាត់​ជា​អ្នក​រៀន​សូត្រ​បាន​ទាប​ ធ្វើការ​រកចំណូល​ដោយ​សារ​ប្រើប្រាស់​កម្លាំង​បាយ​ ដូច្នេះ​ឪពុកម្ដាយ​របស់​បាន​ជំរុញ​​ឲ្យ​លោក​​រៀន​​​ភាសា​អង់គ្លេស។
ប្រាក់​ខែ​ដំបូង​៣០​ដុល្លារ
ឆ្នាំ​១៩៩៩ លោក​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ (​បាក់ឌុប)។​ ​ក្រោយ​ជាប់​បាក់ឌុប​ភ្លាម​ ​លោក​បាន​ទទួល​ការ​ងារ​ធ្វើ​ភ្លាម​ ដោយ​សារ​តែ​ភាព​ឧស្សាហ៍​ ​ព្យាយាម​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​របស់​លោក លោក​ត្រូវ​បាន​អង្គការ​មួយ​បញ្ជូន​ទៅ​បង្រៀន​ដល់​អនក្ខរជន​តាម​ភូមិ​ ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​​រ៍​ត្រឹម​តែ​ ៣០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ​។

ក្នុង​អំឡុង​ពេល​នោះ​ លោក​ក៏​បាន​ទទួល​ដំណឹង​​ថា​ សាលា​កូរ៉េ​មួយ​មាន​​ផ្ដល់​អាហារូបករណ៍​តាម​រយៈ​ការ​ប្រឡង​តេស្ត​ ឲ្យ​រៀន​ប្រើប្រាស់​កុំព្យូទ័រ​។ ជា​សំណាង​ល្អ​ លោក​បាន​ប្រឡង​ជាប់​ ហើយ​ការ​រៀន​របស់​លោក​​ក៏​ចាប់​ផ្ដើម​រៀន​​ពូកែ​ទៀត​ លោក​ត្រូវ​បាន​ខាង​សាលា​កូរ៉េ​នោះ​ ផ្ដល់​ការងារ​ជា គ្រូ​បង្រៀន​កុំព្យូទ័រ​នៅ​ទីនោះ​តែ​​ម្ដង ដែល​លោក​បាន​ទទួល​ប្រាក់​បៀវត្សរ៍​១០០ដុល្លារ​ក្នុង​១​ខែ​។

ប្រាក់​បៀវត្សរ៍​ប៉ុណ្ណឹង ​ពិត​ជា​ច្រើន​ណាស់​សម្រាប់​លោក។ ​លោក​បាន​រំលឹក​ដែរ​ថា​ ពេល​បាន​ប្រាក់​បៀវត្សរ៍​ភ្លាម លោក​បាន​យក​ទៅ​ជូន​ម្ដាយ​លោក​ខ្លះ​ ដើម្បី​ចាត់ចែង​ការ​ខ្វះខាត។​ មាន​រឿង​មួយ​ទៀត​ដែល​លោក​សប្បាយ​ចិត្ត​នោះ គឺ​ជនជាតិ​កូរ៉េ​​ដែល​ជា​នាយក​សាលា​បាន​ជ្រើសរើស​យក​លោក​ឲ្យ​រៀន​ផ្នែក​បច្ចេកទេស ឌីហ្សាញ ​ដែល​កាល​ណោះ​ពុំ​មាន​សាលា​ណា​បង្រៀន​ជំនាញ​បែប​នេះ​ឡើយ​។

រៀន​បណ្ដើរ​ធ្វើការ​បណ្ដើរ


No comments:

Post a Comment