ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១២ ម៉ោង ១៧:៥១
នយោបាយ ជាច្រើនទៀតអ្នកធ្វើការស្រាវជ្រាវស្ទាបស្ទង់មតិបង្ហាញថា អ្នកគាំទ្ររដ្ឋាភិបាល និងហ៊ុន សែន ៨១% និង៨៧% កិច្ចប្រជុំក្រុមការងាររួមកម្ពុជា-ថៃយល់ព្រមអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិគ្រប់លក្ខខណ្ឌ និងទប់ស្កាត់សកម្មភាពជ្រុលនិយមសន្និសីទក្រោយកិច្ចប្រជុំអាស៊ាន សម្តេចតេជោរិះគន់អ្នកវិភាគជុំវិញទស្សនកិច្ចប្រធានាធិបតីចិននៅកម្ពុជា
បញ្ហាសមុទ្រចិនខាងត្បូង និងការបាញ់កាំជ្រួចកូរ៉េខាងជើងគ្របដណ្តប់កិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី៣ មេសាប្រជុំកំពូលអាស៊ាន របៀបវារៈភ្នំពេញ ៧ចំណុចក្នុងគោលដៅកសាងសហគមន៍អាស៊ាន ២០១៥
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៥ មេសា លោកនាយឧត្តមសេនីយ៍នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររួមដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការយុត្តិធម៌ក្រុងឡាអេ បានដឹកនាំគណៈប្រតិភូក្រុមការងារធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំ ចាប់ផ្តើមពីថ្ងៃទី៣ដល់ថ្ងៃទី៥ មេសា នៅទីក្រុងបាងកក ប្រទេសថៃ ។ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា «ភាគីទាំងពីរបានយល់ស្របគ្នាលើចំណុចជាច្រើន» ។
លោកនាយឧត្តមសេនីយ៍នាង ផាត មានប្រសាសន៍ក្នុងសន្និសីទកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា គណៈប្រតិភូក្រុមការងាររួមកម្ពុជា-ថៃ(JWG) តំណាងរាជរដ្ឋាភិបាលដឹកនាំដោយរូបលោកផ្ទាល់ដែលជាប្រធានក្រុមការងាររួម ដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការយុត្តិធម៌ក្រុងឡាអេ ចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ កន្លងទៅ ។ គណៈប្រតិភូដែលបានចូលរួមមានតំណាងពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេសកម្ពុជា ក្រសួងមហាផ្ទៃ គណៈកម្មការព្រំដែន គណៈអភិបាលខេត្តព្រះវិហារ មេបញ្ជាភូមិភាគ មេបញ្ជាការកងពល និងតំណាងនគរបាលជាតិ បានជួបប្រជុំគ្នានៅទីបញ្ជាការនៃអគ្គបញ្ជាការដ្ឋានភូមិន្ទថៃ ដែលទទួលបានលទ្ធផលដូចខាងក្រោម គឺ ៖
ទី១-ភាគីទាំងពីរបានប្តេជ្ញាអនុវត្តពេញលេញនូវដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ថ្ងៃទី១៨កក្កដា ឆ្នាំ២០១១ ។
ទី២-ក្រុមការងាររួម (JWG) ប្តេជ្ញាអនុវត្តលទ្ធផលកិច្ចប្រជុំលើកទី៨ថ្ងៃទី២១ ធ្នូ ២០១១របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើគោលការណ៍សម្រួលកម្លាំងចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន (PDZ) និងអញ្ជើញអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មកត្រួតពិនិត្យស្របតាមលក្ខខណ្ឌប្រតិបត្តិ (TOR) ដែលផ្តួចផ្តើមដោយឥណ្ឌូណេស៊ី ។
ទី៣-ភាគីទាំងពីរនឹងឯកភាពលើគោលការណ៍ផែនការកែសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលគ្មានកងទ័ពបណ្តោះអាសន្ន (PDZ) និងការអញ្ជើញអ្នកសង្កេតការណ៍រួម(កម្ពុជា ថៃ និងឥណ្ឌូណេស៊ី) ដើម្បីបន្តកិច្ចពិភាក្សានាកិច្ចប្រជុំលើកក្រោយនៅកម្ពុជា ។
ទី៤-ភាគីទាំងពីរបានឯកភាពគ្នាបង្កើតមន្ត្រីទំនាក់ទំនង និងលើកទឹកចិត្តពង្រឹងយន្តការដែលមានស្រាប់ដូចដែលកម្ពុជាបានបង្កើតរួចហើយគឺក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍បទឈប់បាញ់ជាមួយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ។
ទី៥-ក្រុមការងារដែលតំណាងដោយកងទ័ពនៃប្រទេសទាំងពីរ បានឯកភាពរួមកំណត់សម្គាល់ចំណុច(ABDC)
ដែលបានកំណត់ដោយតុលាការអន្តរជាតិ (ICJ) ស្របពេលគ្នានៃការប្រគល់កិច្ចការងារបោសសម្អាតមីននៃប្រទេសនីមួយៗអនុវត្តការងារជាក់ស្តែង ។
ទី៦-ក្រុមការងារបានយល់ស្របគ្នាគោរពតាមកថាខណ្ឌ៦៩ (B)(4)របស់សាលដីកាបង្គាប់តុលាការយុត្តិធម៌អន្តរជាតិដោយគោរពគោលការណ៍រស់នៅជាមួយគ្នាក្នុងភាពសុខដុមរមនារវាងប្រជាជននៃប្រទេសទាំង២ ដោយជំរុញសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែន ហើយប្តេជ្ញាទប់ស្កាត់រាល់សកម្មភាពជ្រុលនិយមទាំងឡាយណាដែលប្រើប្រាស់សាសនា ឬចរិតជាតិនិយមធ្វើជាឧបករណ៍សម្រាប់បង្កភាពតានតឹង ឬការភាន់ច្រឡំនៅក្នុងតំបន់ដែលគ្មានកងទ័ពបណ្តោះអាសន្ន ។
ទី៧-ភាគីទាំង២អនុញ្ញាតឱ្យក្រុមការងារនៃប្រទសនីមួយៗមានសិទ្ធិរាយការណ៍រាល់លទ្ធផលកិច្ចប្រជុំក្រុមការងាររួម (JWG)
ដោយផ្ទាល់ជូនទៅគណៈកមា្មធិការព្រំដែនទូទៅ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីជូនព័ត៌មានទៅតុលាការយុត្តិធម៌អន្តរជាតិ និង
និងទី៨-ក្រុមការងាររួមកម្ពុជា-ថៃ (JWG)
ប្តេជ្ញាគោរពច្បាប់អន្តរជាតិ គោលការណ៍រួមរស់ជាមួយគ្នាដោយសន្តិសហវិជ្ជមានក្នុងតំបន់ សហគមន៍អាស៊ាន ដើម្បីសន្តិភាពយូរអង្វែងសហប្រតិបត្តិការល្អសម្រាប់ប្រជាជនសន្តិសុខសង្គម ។
លោកនាយឧត្តមសេនីយ៍នាង ផាត បានគូសបញ្ជាក់ទៀតថា កាសែតរបស់ថៃបានចុះផ្សាយព័ត៌មានមិនត្រឹមត្រូវ វាហាក់ដូចជាកាសែតនោះដឹងពីលទ្ធផលនៅកិច្ចប្រជុំ បើទោះបីជាមិនទាន់ដំណើរការកិច្ចប្រជុំរបស់ក្រុមការងាររួមកម្ពុជា-ថៃ ក៏ដោយ ។ លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា កិច្ចប្រជុំនៅកម្ពុជានឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខ ។ កម្ពុជាធ្លាប់បានកំណត់ថា ការដកកងទ័ពចេញពីតំបន់ដែលគ្មានកងទ័ពគ្រោងធ្វើនៅថ្ងៃទី២០ មករា ឆ្នាំ២០១២ តែភាគីថៃបានស្នើថាកុំកំណត់ថ្ងៃខែច្បាស់លាស់ពេកក្នុងចេតនាពន្យារពេល ហើយពេលនេះយើងដឹងហើយថាចរិតរបស់គេបែបណានោះ ៕
No comments:
Post a Comment