អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 11 May 2012

លុយ​ ការងារ​ និង​ សុខភាព​

អ្នក​អាច​រក​លុយ​បាន​ច្រើន​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​បាន​ដោយ​ គ្មាន​ការ​រំខាន​។​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំនុច​ណាមួយ​ក្នុង​ចំណុច​ ខាងក្រោម​នេះ​ ឬ​ក៏​ផ្សេង​ពី​នេះ​ អ្នកខ្លះ​មាន​ចំណុច​ទាំង​អស់នេះេ​លុយ​អាច​រកបាន​ដោយ​សេរី​និង​មិន​ចំពោះ​នរណា​ម្នាក់​ទេ​មិន​ ចាំបាច់​ប្រឹងប្រែង​ខ្លាំង​ពេក​ឬ​ក៏​ផ្លាស់​ប្ដូរ​ខ្លួនឯង​ខ្លាំង​ពេក​នោះ​ ដែរ​។​ អ្នក​អាច​រក​លុយ​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​ នៅ​ពេល​យប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​រំខាន​គឺ​គ្រាន់តែ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​អ្វី​ដែល​នឹង​ត្រូវធ្វើ
- ​ការ​រក​លុយ​បាន​ដោយ​ប្រកាន់​នូវ​ភាព​ឃោរឃៅ​ការ​បោកប្រាស​ គ្មាន​សីលធម៌​ និង​ លោភលន់
-
​ដើម្បី​បាន​លុយ​តិចតួច​គេ​ត្រូវ​តែ​ក្បត់​អារម្មណ៍​និង​ក្បត់​គោលការណ៍​ខ្លួនឯង​
-
​ការ​ក្លាយជា​អ្នកមាន​មាន​ន័យ​ថា​នៅ​ទី​បញ្ចប់​នឹង​មាន​ជំងឺ​បេះដូង​គេង​មិន​លក់​ និង​ជំងឺស្ត្រេស​ផ្សេងៗ​ទៀត​។

-
​ដើម្បី​ក្លាយជា​អ្នកមាន​ត្រូវ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ល្អ​តែ​សំបក​ក្រៅ​តែ​ខាងក្នុង​អាក្រក់​ ជា​មនុស្ស​ម្នាក់​ដែល​បោះបង់​គ្រួសារ​ គ្មាន​សីលធម៌​សុភមង្គល​ និង​អ្វីៗ​ទាំងអស់​ត្រូវ​បំផ្លាញ​ដោយសារ​តែ​លុយ​។
វា​អាច​នឹង​ដូច្នេះ​។​បើសិនជា​វា​ដូច្នោះ​ នោះ​អ្នករក​លុយ​ដោយ​ដើរ​ផ្លូវខុស​។​ អ្នកដឹង​ទ

មិន​ថា​ជា​អ្វី​ទេ​ បន្ទាប់​មក​ត្រូវ​តាម​ឲ្យ​ជាប់​។​ ត្រូវ​ចាំ​ថា​ប្រសិនបើ​អ្នក​មិន​បាន​គេង​ឬ​ក៏​មាន​អ្វីមួយ​ មក​បញ្ឈប់​អ្នក​មិន​ឲ្យ​សប្បាយចិត្ត​ជាមួយនឹង​ការងារ​ បន្ទាប់​មក​អ្នក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ ខ្លួនឯង​ ឲ្យ​បាន​ម៉ត់ចត់​។​

ចំពោះ​ខ្ញុំ​ត្រូវការ​ភាព​ញញឹម​ដែល​ចេញពី​ចិត្ត​ទោះបីជា​ខ្ញុំ​ត្រូវ​បាត់​ បង់លុយ​តិចតួច​ក្ដី​។​ ខ្ញុំ​ចង់​គេង​លក់​នៅ​ពេល​យប់​ សប្បាយ​រីករាយ​ជាមួយនឹង​ការងារ​ ហើយ​ខ្ញុំ​អាច​រក​លុយ​ បាន​ដោយ​ស្រួល​។​ប៉ុន្តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​សីលធម៌​ខ្ញុំ​ធ្លាក់​ចុះ​នោះ ​ទេ​។​ ខ្ញុំ​នឹង​មិន​ព្រួយ​បារ​ម្ម​ណ៍​ពី​ការងារ​ឬ​លុយ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​គេង​ ខ្ញុំ​មិន​ឲ្យ​លុយ​មក​បញ្ឈប់​ភាព​សប្បាយ​រីករាយ​នោះ​ទេ​ឬ​ខ្ញុំ​ត្រូវ​តែ​ សប្បាយ​។​ខ្ញុំ​ហ៊ាន​ស្បត់​វា​ពិតជា​អាច​ទៅ​រួច​សូម​ជឿ​ខ្ញុំ​ទៅ​។​ខ្ញុំ​ បាន​ស្គាល់​និង​សង្កេត​មើល​អ្នកមានៗ​ជា​ច្រើន​សម​ល្មម​ដែល​ខ្ញុំ​អាច​ដឹង​ពី ​ការ​ពិត​ទាំងនេះ​–​ដើម្បី​រក​លុយ​និង​ចិញ្ចឹមជីវិត​ ដើម្បី​មាន​សីលធម៌​និង​ក្លាយជា​អ្នកមាន​ ដើម្បី​រក​លុយ​ បាន​ច្រើន​និង​ក្លាយជា​មនុស្ស​ល្អ​ម្នាក់​យ៉ាង​ពិតប្រាកដ​។​វា​អាច​ទៅ​រួច​ គ្រាន់តែ​ពេល​ខ្លះ​វា​ហាក់ដូចជា​មិន​អាច​ទៅ​រួច​ក៏​ពិតមែន​។​គ្រប់​ផ្នែក​ ទាំង​អស់ចង់​បង្ហាញ​ថា​អាថ៌​កំបាំង​លុយ​មិនសូវ​ល្អ​ឬ​សំខាន់​នោះ​ទេ​។


No comments:

Post a Comment