៨មីនាឆ្នាំនេះ
Sabay
សូមបង្ហាញជូនអ្នកវិទ្យាសាស្ត្រស្ត្រី
ចំនួន
១៥រូប ដែលបានចូលរួមផ្លាស់ប្ដូរពិភពលោក។ លទ្ធផលនៃការសិក្សា និងស្រាវជ្រាវរបស់អ្នកទាំងនោះ
បានបន្សល់ទុកឲ្យមនុស្សជំនាន់ក្រោយសម្រាប់ធ្វើការអភិវឌ្ឍ និងកែច្នៃបន្ថែមដើម្បីបំពេញតម្រូវការគ្មានព្រំដែនរបស់មនុស្ស។
២.
Ada Byron :
ត្រូវបានគេស្គាល់ថា
Laday Lovelaceជាកូនស្រីរបស់អ្នកនិពន្ធកំណាព្យល្បីបំផុត
Lord Byron។ កាលពីតូចអ្នកស្ត្រីចង់ក្លាយទៅជាអ្នកវិភាគ
និងជារូបវិទូដ៏ល្បីម្នាក់។
ឪពុករបស់គាត់ពេញចិត្តឲ្យគាត់រៀនជំនាញនេះ។
ក្រោយមកគាត់បានក្លាយជាអ្នកជំនាញវិភាគលើគ្រឿងម៉ាស៊ីន
និងបានរកឃើញវិធីគណនាចំនួន Bernoulliក្នុងឆ្នាំ១៨៤៣ ដែលកម្មវិធីនេះត្រូវបានគេយកទៅប្រើក្នុងកម្មវិធីកុំព្យូទ័រផលិតលើកដំបូង។
៣.
Rosalind Franklin : កើតនៅប្រទេសអង់គ្លេសក្នុងឆ្នាំ១៩២០។
Franklinមានបំណងចង់ក្លាយជាអ្នកវិទ្យាសាស្ត្រតាំងតែពីអាយុ១៥ឆ្នាំមកម្ល៉េះ។
ជាការលំបាកបំផុតសម្រាប់ Franklin ពីព្រោះ ឪពុកមិនចង់ឲ្យរៀនជំនាញនេះទេ
ហើយថែមទាំងមិនព្រមបង់ថ្លៃសិក្សាឲ្យគាត់រៀននៅមហាវិទ្យាល័យទៀតផង។
ដោយសារតែមានការគាំទ្រពីសមាជិកគ្រួសារផ្សេងទៀត
Rosalind បានប្រឹងប្រែងស្រាវជ្រាវ
DNA (អាស៊ីដឌីអុកស៊ីរីបូនុយក្លេអ៊ិច) ជាការស្រាវជ្រាវដែលគាត់ពេញចិត្តបំផុត។
ជាលទ្ធផល គាត់បានរកឃើញបច្ចេកទេសវិភាគ
DNA។ គួរឲ្យស្ដាយ គាត់បានស្លាប់នៅអាយុ៣៧ឆ្នាំ
ដោយសារតែកើតជំងឺមហារីកក្រពេញអូវែ។ ថ្វីត្បិតតែស្លាប់ទៅហើយក្ដី
ឈ្មោះ និងកិត្តិនាមរបស់គាត់នៅដក់ជាប់ក្នុងក្រសែភ្នែកអ្នកវិទ្យាសាស្ត្រគ្រប់គ្នា
ជាពិសេសគេបានយកឈ្មោះគាត់ដាក់ឈ្មោះឲ្យសាកលវិទ្យាល័យនៅ
Illion គឺសាកលវិទ្យាល័យឱសថសាស្ត្រ និងវិទ្យាសាស្ត្រ
Rosalind Franklin។
៤.
Lise Meitner : សញ្ជាតិអូទ្រីស
កើតក្នុងឆ្នាំ១៨៧៨។
បន្ទាប់ពីទទួលបានសញ្ញាប័ត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យ
Vienna អ្នកស្រីបានស្រាវជ្រាវសារធាតុ
Proctactinium ជាមួយគីមីវិទូ Otto Hahn អស់រយៈ ពេលជាង៣០ឆ្នាំ។ ក្រៅពីនេះ
អ្នកវិទ្យាសាស្ត្ររូបនេះ
ក៏បានស្រាវជ្រាវពីឥទ្ធិពលចំហេះនុយក្លេអ៊ែរជាមួយក្មួយប្រុសរបស់គាត់ទៀតផង។
ក្នុងសម័យសង្គ្រាមលើកទីពីរ របប Nazi បានបញ្ឈប់ដំណើរការស្រាវជ្រាវរបស់គាត់
តែក្រោយពីសង្គ្រាមគាត់បានបន្តការស្រាវជ្រាវទៀត។
៥.
Hypatia : សញ្ជាតិអេហ្ស៊ីប ត្រូវបានគេប៉ាន់ស្មានថាកើតក្នុងកំឡុងឆ្នាំ៣៦០នៃគ.ស ។ គាត់ត្រូវបានគេចាត់ទុកថាជាគណិតសាស្ត្រវិទូស្ត្រីដំបូងបំផុត។
គាត់បានសហការជាមួយឪពុករបស់គាត់ ស្រាវជ្រាវពីជគណិត, Almagest, និងធាតុផ្សេងៗក្នុងគណិតវិទ្យាបន្ថែមទៀត។
ក្រៅពីនេះគាត់បានរកឃើញគន្លឹះគណិតវិទ្យាមួយចំនួនទៀត ដែលសព្វថ្ងៃនេះត្រូវបានគេយកទៅប្រើក្នុងទស្សនវិជ្ជា
គណនេយ្យ និងតារាវិទ្យា។ មិនត្រឹមតែប៉ុណ្ណោះ
ស្នាដៃរបស់គាត់ត្រូវបានគេយកទៅផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនទៀត។
៦.
Dorothy Hodgkin :
សញ្ជាតិអង់គ្លេស កើតក្នុងឆ្នាំ១៩១០នៅទីក្រុងខេរ៉ូ។
គាត់បានរកឃើញ Protein Crystallography ដែលជាវិធីសាស្ត្រប្រើប្រាស់កាំរស្មី
X សម្រាប់កំណត់ការចងសម្ព័ន្ធនៃអាតូម។ កាលពីអាយុ១០ឆ្នាំ
គាត់ចាប់ផ្ដើមចាប់អារម្មណ៍លើមុខវិទ្យាគីមី និងគ្រីស្តាល់។
ដោយសារតែមានការគាំទ្រពីមិត្តភ័ក្ដិ និងឪពុកម្ដាយធ្វើឲ្យ
Hodgkin ក្លាយជាអ្នកវិទ្យាសាស្ត្រដ៏ល្បីម្នាក់
ហើយនៅក្នុងឆ្នាំ១៩៤៦គាត់ទទួលរង្វាន់ណូបែលខាងគីមីវិទ្យាលើការស្រាវជ្រាវក្រពេញអាំងស៊ុយឡាំង
និងថ្នាំប៉េនីស៊ីលីន។
៧.
Sophie Germain : សញ្ជាតិបារាំង កើតនៅក្នុងសម័យបដិវត្តន៍ឆ្នាំ១៧៧៦។ ដោយសារតែប្រទេសមានការប៉ះបោរធ្វើបដិវត្តន៍ គាត់មិនអាចដើរចេញទៅរៀននៅសាលាបានទេ ពេលនោះហើយដែលគាត់ចាប់ផ្ដើមស្រឡាញ់គណិតវិទ្យា។ ការស្រឡាញ់មុខវិទ្យាគណិតវិទ្យានេះ មិនទទួលបានការគាំទ្រពីឪពុកម្ដាយទេ។ Germain មិនបានចូលរៀនថ្នាក់ឧត្ដមសិក្សាឡើយ
គាត់ខិតខំរៀននៅផ្ទះដោយខ្លួនឯង។
ជាចុងក្រោយគាត់បានរកឃើញទ្រឹស្ដីភាពយឺត
(Elasticity) និងទ្រឹស្ដីចំនួន
(Number Theory) ដែលត្រូវបានគេយកទៅប្រើប្រាស់រហូតមកដល់សព្វថ្ងៃ។
៨.
Barbara McClintock : សញ្ជាតិអាមេរិក កើតនៅឆ្នាំ១៩០២។
គាត់ត្រូវបានគេទទួលស្គាល់ថាជាសេនេទិចវិទូដ៏ល្បីបំផុត។
សេនេទិចវិទូរូបនេះ
មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការស្រាវជ្រាវពីទម្រង់
និងរចនាសម្ព័ន្ធកោសិកា ជាពិសេសគឺការស្រាវជ្រាវពីក្រូម៉ូសូម។
ក្នុងឆ្នាំ១៩២៧ គាត់បានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតរុក្ខសាស្ត្រ
ហើយនៅឆ្នាំ១៩៨៣គាត់បានទទួលរង្វាន់ណូបែលផ្នែកឱសថសាស្ត្រ។
៩.
Rachel Carson : សញ្ជាតិអាមេរិក កើតនៅ
Pennsylvania ក្នុងឆ្នាំ១៩០៧។ គាត់ជាអ្នកនិពន្ធផង
ជាអ្នកវិទ្យាសាស្ត្រផង និងជាអេកូសាស្ត្រវិទូផង។
បន្ទាប់ពីទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតផ្នែកសត្តសាស្ត្រពីសាកលវិទ្យាល័យ
Hon Hopkins គាត់ត្រូវបានការិយាល័យជលផលអាមេរិកជួលឲ្យទៅសរសេរកម្មវិធីវិទ្យុទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតគីមីសំយោគ។
ក្នុងតួនាទីជាអ្នកបរិស្ថានមួយរូប
គាត់ជាមនុស្សសំខាន់ម្នាក់បានផ្លាស់ប្ដូរផ្នត់គំនិតប្រជាជនអាមេរិកឲ្យស្រលាញ់បរិស្ថាន។
អ្នកវិទ្យាសាស្ត្រស្ត្រីដែលកំពុងមានជីវិតរស់នៅ
១០.
Jocelyn Bell Burnell : ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ
Oxford។
គាត់ធ្វើការជាតារារូបសាស្ត្រវិទូមាននាទីតាមដានវិសាលគមអេឡិចត្រូម៉ាញ៉េទិក
និងតាមដានប្រេកង់វិទ្យុ ជាពិសេសគឺវិធីសាស្ត្រប្រើកាំរស្មីវាស់ដំណើរបំឡាស់ទីរបស់ផ្កាយ។
ចាប់ពីឆ្នាំ១៩៤៣ Bell Burnell បានចំណាយពេលអស់ជាច្រើនឆ្នាំនៅសាកលវិទ្យាល័យ
Cambridge ដោយធ្វើការស្រាវជ្រាវពីមីក្រូទស្សន៍។
លទ្ធផលដែលគាត់បានរកឃើញនោះគឺជាសញ្ញាណដ៏ចាំបាច់បំផុតសម្រាប់ប្រើក្នុងការសិក្សាស្រាវជ្រាវតារានាពេលបច្ចុប្បន្ន។
១១.
Rita Levi-Montalcini : ជាស្ត្រីដែលទទួលបានរង្វាន់ណូបែលចំណាស់ជាងគេបំផុត
កើតនៅប្រទេសអ៊ីតាលីក្នុងឆ្នាំ១៩០៩។
ឪពុកម្ដាយរបស់អ្នកវិទ្យាសាស្ត្ររូបនេះមិនពេញចិត្ត និងគាំទ្រឲ្យរៀនផ្នែកឱសថសាស្ត្រនោះទេ។
ទោះបីយ៉ាងនេះក្ដី
គាត់បានខិតខំពុះពារជម្នះរាល់ឧបសគ្គរហូតបានរៀនចប់ជំនាញនេះ។
អ្នកស្រី មានឯកទេសពិសេសខាងសិក្សាស្រាវជ្រាវលើប្រព័ន្ធសរសៃប្រសាទ
ហើយបានទទួលរង្វាន់ណូបែលឱសថសាស្ត្រក្នុងឆ្នាំ១៩៨៦។
១២.
Sally Ride : គាត់បានក្លាយជាអវកាសយានិកស្ត្រីដំបូងបំផុតនៅអាមេរិក។
Sally Ride កើតក្នុងឆ្នាំ១៩៥១នៅ
Los Angeless ហើយបានរៀនចប់ជំនាញរូបសាស្ត្រនៅសាកលវិទ្យាល័យ
Stanford។ នៅឆ្នាំ១៩៧៨អង្គការ
NASAបានជ្រើសរើសរូបគាត់ឲ្យរៀនជំនាញស្រាវជ្រាវអវកាស។
ពីរឆ្នាំក្រោយមក លោកស្រី បានជាប់ការធ្វើតេស្ត
និងវាយតម្លៃរបស់អង្គការមួយនេះ
ហើយត្រូវបានគេផ្ដល់តំណែងពិសេសជាអ្នកជំនាញខាងអវកាស។
គាត់មានចំណែកយ៉ាងធំធេងក្នុងបេសកកម្មកាលពីឆ្នាំ១៩៨៣។
១៣.
Jane Goodall :
គាត់ជាអ្នកអភិរក្សសត្វព្រៃដ៏ល្បីម្នាក់។
នៅពេលមានអាយុ២៣ឆ្នាំ
គាត់បានធ្វើដំណើរទៅប្រទេសតង់ហ្សានីដើម្បីសិក្សាស្រាវជ្រាវពីពពួកសត្វនៅទីនោះ។
រហូតមកពេលនេះគាត់បាននិពន្ធកំណាព្យ
និងអត្ថបទជាច្រើនទាក់ទងទៅនឹងការថែរក្សាជីវិតសត្វព្រៃ។
១៤.
Elizabeth Blackburn & Carol Greider : អ្នកទាំងពីរ បានទទួលរង្វាន់ណូបែលឱសថសាស្ត្រក្នុងឆ្នាំ២០០៩
ជាមួយនឹងដៃគូម្នាក់ទៀតគឺលោក Jack Szostak។ គាត់បានស្រាវជ្រាវពីវិធីប្រើប្រាស់
Telemer សម្រាប់ការពារក្រូម៉ូសូម និងអង់ស៊ីម។
អ្នកស្ត្រី
Blackburn កើតនៅអូស្ត្រាលីក្នុងឆ្នាំ១៩៤៨ និងបានរៀនចប់ថ្នាក់បណ្ឌិតផ្នែកម៉ូលេគុល
និងជីវកោសិកានៅសាកលវិទ្យាល័យ Yale។ ចំណែកដៃគូម្នាក់ទៀតគឺអ្នកស្ត្រី
Greider កើតនៅរដ្ឋ San Diego ក្នុងឆ្នាំ១៩៦១ បានរៀនចប់ថ្នាក់បណ្ឌិតផ្នែកជីវកោសិកានៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា។
១៥.
Shirlely Ann Jackson : កើតនៅឆ្នាំ១៩៤៦ នៅរដ្ឋវ៉ាស៊ីនតោន។
គាត់ជាស្ត្រីដែលទទួលបានការគាំទ្រ
និងលើកទឹកចិត្តយ៉ាងពេញទំហឹងពីឪពុកម្ដាយឲ្យសិក្សាជំនាញវិទ្យាសាស្ត្រ។
នៅឆ្នាំ១៩៦៤ លោកស្រី បានចូលរៀនជំនាញវិទ្យាសាស្ត្រនៅវិទ្យាស្ថាន
MIT។ នៅឆ្នាំ១៩៧៣ បានក្លាយជាស្ត្រីកូនកាត់អាហ្វ្រិកអាមេរិកដំបូងដែលបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពីវិទ្យាស្ថានមួយនេះ។
បច្ចុប្បន្ន លោកស្រីជាប្រធានវិទ្យាស្ថានពហុបច្ចេកវិទ្យា
Rensselaer ដ៏ល្បីនៅអាមេរិក៕
បកប្រែ៖ យ៉ន សុភារិទ្ធ
No comments:
Post a Comment