
បើរវល់ម្ល៉ឹងៗ
ម៉េចចាំបាច់ចំណាយពេលទទេៗធ្វើអី?
ជឿថាប្រិយមិត្តទាំងអស់ ប្រាកដជាបានដឹងរួចហើយថា
រាល់ការធ្វើអ្វីមួយ តែងមានការលំបាក និងផលប្រយោជន៍ជារឿងធម្មតា។
ការធ្វើទំនាក់ទំនង ក៏ដូចគ្នានេះដែរ បើអ្នកមិនចំណាយទេ ផលទាំងឡាយ
ក៏មិនរត់មករកអ្នកដោយស្រួលដែរ។ ចង់ដឹងមែនទេថា
តើការធ្វើទំនាក់ទំនងមានប្រយោជន៍អ្វីខ្លះ អ្នកអាចចំណាយពេលអានចំណុចខាងក្រោមបាន។
១. ក្លាយជាមនុស្សសកម្ម ជឿដែរឬទេថា
គ្រាន់តែធ្វើឲ្យខ្លួនអ្នកក្លាយជាមនុស្សសកម្ម
ក៏ផ្ដល់ផលប្រយោជន៍ដល់អ្នកដែរ។ អ្នកគ្រាន់តែចេញទៅក្រៅ
ចូលរួមពិធីនានា
ស្គាល់មនុស្សទូទៅ អាចចាត់ទុកថា
ជាជំហានដំបូងក្នុងការផ្លាស់ប្ដូរខ្លួនឯង និងជំនួញរបស់អ្នក។
២. បើកចំហ
ការបើកចំហអាចឲ្យអ្នកទទួលបាន ព័ត៌មានល្អៗបន្ថែមទៀត
ប៉ុន្តែអ្នកត្រូវចេះចែករំលែកព័ត៌មានល្អៗដល់អ្នកដទៃ
ដើម្បីអភិវឌ្ឍន៍ខ្លួនទៅវិញទៅមក។

៤. ចំណេះដឹង ពេលដែលអ្នកទទួលបានព័ត៌មានច្រើន ពីមនុស្សជុំវិញ ការគិតរបស់អ្នកនឹងកើនឡើងដែរ។ យ៉ាងហោចណាស់ អ្នកបានដឹងថាមុនពេលធ្វើអ្វីមួយ អ្នកត្រូវប្រមូលព័ត៌មាន ឲ្យបានកាន់តែច្រើនកាន់តែល្អពីបញ្ហានោះ។ លើសពីនេះទៅទៀត អ្នកអាចពង្រីកចំណេះដឹងបន្ថែម លើជំនាញដែលអ្នកចង់អភិវឌ្ឍន៍ និងអាចជួយដល់អ្នកដទៃដែលអន់ជាងអ្នក។

៦. ស្គាល់អ្នកដទៃច្រើន នៅពេលដែលអ្នកដើរប្រឡូកច្រើនក្នុងសង្គម អ្នកនឹងជួបមនុស្សជាច្រើន ទាំងមនុស្សជោគជ័យ និងបរាជ័យ។ ហេតុនេះអ្នកអាចរៀនពីចំណុចជោគជ័យ និងបរាជ័យទាំងនោះមកផ្លាស់ប្ដូរខ្លួនអ្នក។ ម៉្យាងវិញទៀត ការស្គាល់អ្នកដទៃច្រើនអាចផ្ដល់សញ្ញាណវិជ្ជមានប្រសិនបើអ្នកចង់ចាប់ផ្ដើមជំនួញអ្វីមួយនោះ។
៧. ជំនាញ
នៅពេលដំបូងដែលអ្នកចេញធ្វើទំនាក់ទំនងអ្នកជួបទាំងការលំបាក
ទាំងបទពិសោធន៍ល្អៗ។
អ្នកអាចបង្កើនជំនាញក្នុងការធ្វើទំនាក់ទំនងជាមួយមនុស្សដទៃបាន
និងបានស្វែងយល់ពីកំហុសឆ្គងដែលអ្នកធ្លាប់ធ្វើកន្លងមក
និងព្យាយាមជៀសវាងចំណុចទាំងនោះ។
៨. កិត្តិនាម នៅពេលដែលអ្នកបានស្គាល់មនុស្សល្អៗច្រើន
អ្នកនឹងមានមនុស្សដទៃចង់ប្រាស្រ័យទាក់ទង ចង់ស្គាល់
និងចង់និយាយជាមួយអ្នក។

១០. ការគោរព និងជឿជាក់ខ្លួនឯង ការធ្វើទំនាក់ទំនងច្រើន ស្គាល់មនុស្សដទៃ និងធ្វើឲ្យគេចូលចិត្តអ្នក អាចជួយបង្កើនការគោរពរាប់អានពីអ្នកដទៃ។ ហើយនៅពេលដែលអ្នកទទួលការរាប់អានពីអ្នកដទៃអ្នកនឹងមានទំនុកចិត្តលើអ្វីដែលអ្នកធ្វើ ផ្ដល់ភាពរីករាយ និងយល់ថាខ្លួនជាមនុស្សដែលមានតម្លៃសម្រាប់អ្នកដទៃស្គាល់។
ចុះប្រិយមិត្តវិញ
គិតយ៉ាងម៉េចដែរ? ម៉េចមិនសាកល្បងទំនាក់ទំនងចាប់ពីពេលឥឡូវទៅ!
បកប្រែ៖
ប្រាក់ ច័ន្ទសីហា
រូបថត៖
ប៉ែន ប៊ុនថាល់
No comments:
Post a Comment