ក្រុមហ៊ុន
ដែលមានចង្វាក់ការងារ ជាក្រុមដែលយល់ចិត្តគ្នា
រមែងតែងប្រកបដោយសក្ដានុពល រីកចម្រើន និងមានកម្លាំងចិត្ត
ជាងកន្លែងការងារដែលដទៃ។
និយោជិកតែងមានទឹកចិត្តធ្វើការនៅកន្លែងដែលមានស្មារតីក្រុម ព្រោះពួកគេអាចធ្វើការប្រកបដោយវិជ្ជាជីវៈ
យល់ចិត្តគ្នា និងមិនសូវមានសម្ពាធខ្លាំង។ ប្រសិនបើ
អ្នកជាប្រធានក្រុម ឬនាយកក្រុមហ៊ុន អ្នកអាចរៀបចំ
បែងចែកការងារលក្ខណៈជាក្រុម ព្រោះការងារ លក្ខណៈជាក្រុមបែបនេះ
អាចឲ្យអ្នកសម្រេចបានរហ័សប្រកបដោយប្រសិទ្ធភាព
និងទទួលបានផ្លែផ្កាធំធេង។ ដូចនេះតើមានវិធីបែបណា
ដើម្បីបង្កើតស្មារតីក្រុម?
សាកល្បងវិធីដែល Sabay
លើកយកនេះមើល៍!
១. ប្រាប់ពីគោលបំណងសកម្មភាពរួមដល់គ្នា។ ក្រុមការងារអ្នក
បង្កើតឡើងក្នុងគោលបំណងជាក់លាក់មួយ ដូច្នេះត្រូវប្រាប់គ្រប់សមាជិកឲ្យបានដឹងពីគោលដៅរួមរបស់ក្រុម
ដើម្បីឲ្យគេ បានយល់ច្បាស់ថា តើការងារដែលគេធ្វើគឺដើម្បីសម្រេចអ្វី។
ក្រោយពីបានដឹងពីគោលបំណងក្រុមហើយ
អ្នកអាចសុំយោបល់ពីសមាជិកក្រុមទាំងអស់ឲ្យបញ្ចេញមតិ ទៅលើផែនការសកម្មភាព
និងគោលបំណងតូចៗដែលអាចជួយសម្រេចគោលដៅរួម។
២. បង្ហាញគ្រប់សមាជិកឲ្យដឹងពីសារៈសំខាន់នៃស្មារតីក្រុម។ អ្នកអាចពន្យល់ដល់សមាជិកទាំងអស់ឲ្យបង្កើនការប្ដេជ្ញាចិត្ត
និងលើកទឹកចិត្តឲ្យមានភាពរីករាយ និងថាមពលធ្វើការជាក្រុម។
៣. បែងចែកតួនាទីសមាជិកក្រុមឲ្យបានច្បាស់។ បើគ្មានការបែងចែកការងារច្បាស់លាស់ក្រុមមួយមិនអាចដើរទៅមុខដោយរលូននោះទេ។ ការបែងចែកការងារអាចជួយឲ្យសមាជិកទាំងទាំងអស់ដឹងពីការងារ និងទំនួលខុសត្រូវរបស់ខ្លួន ដូចជា អ្នកដឹកនាំ អ្នកទំនាក់ទំនង អ្នកផ្ដល់ប្រឹក្សា និងអ្នកអនុវត្តគម្រោងការជាដើម។
៤. ត្រូវឲ្យតម្លៃសមាជិកទាំងអស់ស្មើគ្នា នៅពេលដែលគេបំពេញការងារបានល្អ។ ធម្មតានៅពេលដែលមិត្តរួមក្រុមធ្វើការងារមួយបានល្អ សមាជិកក្នុងក្រុមតែងមានសេចក្ដីរំភើប និងចង់ធ្វើការងារព្រោះខ្លួនជាមនុស្សម្នាក់ក្នុងក្រុមខ្លាំងនោះ។ ផ្ទុយទៅវិញបើអ្នកដឹកនាំត្រូវដងត្រូវផ្លែជាមួយជនមួយចំនួននោះអាចឲ្យសមាជិកបាត់បង់ជំនឿចិត្ត និងលែងចង់បំពេញភារកិច្ចរបស់ខ្លួនតទៅមុខទៀត។
៥. ផ្ដល់ធនធានគ្រប់គ្រាន់ដល់សមាជិកដើម្បីសម្រេចគោលដៅរួម។ ធនធានជារឿងដ៏សំខាន់ បើគ្មានធនធានគ្រប់គ្រាន់ក្នុងការបំពេញការងារ នោះលទ្ធផលដែលទទួលបានក៏ប្រាកដជាមានដែនកំណត់ដែរ។
៦. ដោះស្រាយជម្លោះឲ្យមានប្រសិទ្ធិភាព។ ទោះបីជាក្រុមការងាររបស់អ្នកធ្វើការដោយរលូន និងអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ជម្លោះរមែងកើតមានមិនអាចជៀសផុត។ ប្រសិនបើជម្លោះនោះជាជម្លោះដើម្បីស្ថាបនាដូចជាការបញ្ចេញគំនិតល្អៗដែលមានហេតុផលប្រឆាំងគ្នា អ្នកអាចទទួលយកបាន។ ប៉ុន្តែប្រសិនបើជាជម្លោះបែបហិង្សាត្រូវរិះរកវិធានការបន្ទាន់ដោយមិនត្រូវកាន់ជើងម្ខាងៗនោះទេ គឺត្រូវកាត់សេចក្ដីដោយរកដំណោះស្រាយមួយដ៏សមស្របសម្រាប់ភាគីទាំងសងខាង។

បកប្រែ៖
ប្រាក់ ច័ន្ទសីហា
រូបថត៖
បរទេស
No comments:
Post a Comment