លោក ស្រី Hillary Clinton ឆ្នាំ ១៩៩២
លោកស្រី មានឈ្មោះដើម Hillary Diana Rodham ជាកូនដំបូង ក្នុងគ្រួសារដែលមានឪពុកគឺលោក Hugh Rodham និងម្ដាយលោកស្រី Dorothy
បានចាប់កំណើតនៅថ្ងៃទី២៦
ខែតុលា ឆ្នាំ១៩៤៧។ លោកស្រី មានបងប្អូនពីរនាក់ទៀតគឺ Hugh និង Tony។ លោក Hugh Rodham ជាអ្នកជំនួញប្រកបដោយភាពឆ្លាតវៃ។
ដោយសារសកម្មភាពយ៉ាងសកម្មរបស់ឪពុកម្ដាយ
បានជំរុញឲ្យលោកស្រីប្រឹងប្រែងសិក្សាយ៉ាងខ្លាំង
និងកំណត់គោលដៅខ្ពស់ជាងកុមារដទៃទៀតដែលមានវ័យដូចគ្នា។
កាលពីកុមារ
លោកស្រីតែងស្រមៃចង់ក្លាយជាអវកាសយានិក ហើយនៅអាយុ១៤ឆ្នាំ
លោកស្រីបានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់អង្គការ NASA ធ្វើជាអ្នកស្ម័គ្រចិត្ត
ប៉ុន្តែត្រូវបានបដិសេធដោយសារដោយសារ
ទីនោះមិនត្រូវការសមាជិកជាមនុស្សស្រីឡើយ។
ម្ដាយរបស់លោកស្រី ជាកម្លាំងចលករដ៏ចម្បងក្នុងការសម្រួចបុគ្គលិកលក្ខណៈរបស់លោកស្រី។ លោកស្រី Dorothy Rodham បានបង្រៀនដល់លោកស្រី Hilary ឲ្យនិយាយអ្វីៗក្នុងចិត្តដោយបើកចំហ មិនត្រូវមានភាពស្ទាក់ស្ទើរនោះទេ។ បន្ថែមពីនេះ លោកស្រីតែងត្រូវបានលើកទឹកចិត្តឲ្យតាំងចិត្តឲ្យបានមោះមុត បើទោះជាក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ។
ម្ដាយរបស់លោកស្រី ជាកម្លាំងចលករដ៏ចម្បងក្នុងការសម្រួចបុគ្គលិកលក្ខណៈរបស់លោកស្រី។ លោកស្រី Dorothy Rodham បានបង្រៀនដល់លោកស្រី Hilary ឲ្យនិយាយអ្វីៗក្នុងចិត្តដោយបើកចំហ មិនត្រូវមានភាពស្ទាក់ស្ទើរនោះទេ។ បន្ថែមពីនេះ លោកស្រីតែងត្រូវបានលើកទឹកចិត្តឲ្យតាំងចិត្តឲ្យបានមោះមុត បើទោះជាក្នុងស្ថានភាពតានតឹងយ៉ាងណាក៏ដោយ។
ដោយឡែកនៅក្នុងសាលារៀនវិញ
លោកស្រី បានចូលរៀននៅសាលា Park Ridge រដ្ឋ អ៊ីលីណយ។
ក្នុងវ័យដែលមនុស្សស្រីទូទៅតែងនាំគ្នានិយាយពីប្រុសៗ
និងការតុបតែងខ្លួននោះ លោកស្រីបានធ្វើអ្វីដែលមនុស្សទូទៅមិនអាចធ្វើបាន។
លោកស្រីបានចូលរួមសកម្មភាពផ្សេងៗក្នុងសាលា
ជាអ្នកសរសេរព័ត៌មានឲ្យសាលា ជាអ្នកដឹកនាំកិច្ចពិភាក្សា
ជាប្រធានថ្នាក់ជាដើម។ នៅពេលដែលឡើងថ្លែងសុន្ទរកថាម្ដងៗ
លោកស្រីតែងទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សទូទៅ។
ដូច្នេះបន្ទាប់ពីចេញពីសាលា Park Ridge ទៅបន្តមហាវិទ្យាល័យលោកស្រីមានអ្វីៗស្ទើរតែទាំងអស់ទៅហើយ
ទាំងភាពឆ្លាតវៃ មហិច្ឆតា ឯករាជ្យភាព
និងជំនឿចិត្តក្នុងសេវាកម្មសាធារណៈ។ ការសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយ
នៅសាកលវិទ្យាល័យ Wellesley លោកស្រី
បានក្លាយខ្លួនជាអ្នកដឹកនាំដ៏មានឥទ្ធិពលម្នាក់
ដោយមានភាពប៉ិនប្រសប់ក្នុងការនិយាយ មានភាពកំប្លុកកំប្លែង
សម្រេចការងារទាន់ពេលវេលា និងចេះឲ្យតម្លៃអ្នកដទៃ។
ក្រោយមក នៅឆ្នាំ ១៩៦៩ លោកស្រីបានក្លាយជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រី២៧នាក់ផ្សេងទៀតដោយចូលសិក្សាផ្នែកច្បាប់នៅសាលាច្បាប់
Yale។
នៅទីនោះចំណាប់អារម្មណ៍លោកស្រីមិនត្រឹមតែទទួលបានពិន្ទុល្អក្នុងការសិក្សាប៉ុណ្ណោះទេ
ប៉ុន្តែលោកស្រីបានចំណាយពេលផ្សេងទៀតក្នុងការងារផ្នែកច្បាប់
ដែលគោលដៅចម្បងផ្ដោតលើកុមារ
ពិសេសកុមារស្បែកខ្មៅដែលទទួលរងការរើសអើងពីកុមារដទៃ។
បន្ទាប់ពីបញ្ចប់មហាវិទ្យាល័យលោកស្រីបានចូលធ្វើការឲ្យ
អង្គភាពមួយមានឈ្មោះថា Children’s Defense Fun ដែលមានទីតាំងក្នុងតំបន់ Cambridge រដ្ឋ ម៉ាសាឈូសេត។ បន្ទាប់ពីនោះមក
លោកស្រីបានរើទៅកាន់រដ្ឋ អាកាន់សាស ជាកន្លែងដែលលោកស្រីបានជួបនឹងស្វាមីគឺ
លោកអតីតប្រធានាធិបតី Bill Clinton និងបានរៀបការនៅថ្ងៃទី ១១
ខែតុលា ឆ្នាំ១៩៧៥។ លោកស្រីបានជាប់ឈ្មោះពីរដងក្នុង ទស្សនាវដ្ដី Time ក្នុងចំណោមកំពូលមេធាវីជាតិ ទាំង១០០។
ក្រោយមកលោកស្រីបានផ្លាស់ទៅកាន់ទីក្រុង ញូវយ៉ក
ជាកន្លែងដែលលោកស្រីបានជាប់ជាសមាជិកព្រឹទ្ធសភា។
នៅថ្ងៃ ទី៧ វិច្ឆិកា ឆ្នាំ ២០០០
លោកស្រី បានក្លាយជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក
ដែលទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ក្នុងការបោះឆ្នោតទូទាំងក្រុង
ញូវយ៉ក។ ការងាររបស់លោកស្រីរាប់បញ្ចូលដូចជា សេវាសុខភាព ការអប់រំ
ការងារ និងសោធន បរិស្ថាន និងការងារសាធារណៈ សន្តិសុខ
និងកិច្ចសហប្រតិបត្តិក្នុងទ្វីបអឺរ៉ុបជាដើម។
ដោយសារកេរ្តិ៍ឈ្មោះ
និងភាពល្បីល្បាញរបស់លោកស្រី នៅឆ្នាំ ២០០៨លោកស្រីបានឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីឲ្យគណៈបក្សប្រជាធិបតេយ្យ។
ក្នុងខែមករា ២០០៩
លោកស្រីត្រូវបានជ្រើសរើសជារដ្ឋមន្ត្រីក្រសួងការបរទេសទី៦៧
ក្នុងការិយាល័យរដ្ឋបាលប្រធានាធិបតីលោក អូបាម៉ា។ សព្វថ្ងៃនេះ លោកស្រី
ដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល
ការងារបរទេសជាមួយបណ្ដាប្រទេសនានាជុំវិញពិភពលោក៕
បកប្រែ៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ បរទេស
រូបថត៖ បរទេស
No comments:
Post a Comment