ធ្លាប់សួរខ្លួនឯងទេថា
អ្នកហ៊ានប្រឈមរាល់ការងារដែលអ្នកនឹងធ្វើមិនបាន
ចំពោះការលំបាកយ៉ាងណានោះទេ? ជំនឿចិត្តលើខ្លួនឯង
អាចឲ្យអ្នកមានអារម្មណ៍ថា អ្វីក៏អ្នកអាចធ្វើបានដែរ។
មនុស្សដែលមានសុទិដ្ឋិនិយមតែងមានអារម្មណ៍ថាមានក្ដីសុខ
និងមាំមួនជាងមនុស្សដែលមានគំនិតអវិជ្ជមាន។ ការដែលជាមនុស្ស
សុទិដ្ឋិនិយម មិនមែនមានន័យថា ការងារទាំងអស់សុទ្ធតែស្រួល
ហើយជោគជ័យនឹងរត់មករកអ្នកនោះទេ ផ្ទុយទៅវិញ
អ្នកបានត្រៀមខ្លួនរួចជាស្រេច
ក្នុងការកំណត់ថាអ្វីជាឧបសគ្គរបស់អ្នក និងខិតខំប្រឹងប្រែង
ឲ្យអស់ពីសមត្ថភាពរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាទាំងនោះ។
ដើម្បីឲ្យក្លាយជាមនុស្សសុទិដ្ឋិនិយមម្នាក់តម្រូវ
ឲ្យអ្នកមានគំនិតជាវិជ្ជមានចំពោះខ្លួនឯងជាប្រចាំ។ សូមសាកល្បង
អានចំណុចខាងក្រោមរបស់ Sabay មើល៎!
១. ស្វែងយល់ពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍នីមួយៗ
ប្រសិនបើអ្នកជាមនុស្សទុទ្ទិដ្ឋិនិយម
អ្នកប្រហែលជាគិតថា រាល់ការងារនឹងបរាជ័យ
ឬក៏អាចស្ដីបន្ទោសពីលទ្ធផលមិនសមប្រកបនានារបស់អ្នក។
២.
អនុវត្តនិយាយជាមួយខ្លួនអ្នកនូវគំនិតបែបវិជ្ជមាន
ឧទាហរណ៍ដូចជា ប្រសិនបើអ្នកហាក់គិតថា
“ខ្ញុំមិនដែលធ្វើការងារនេះពីមុនទេ” ហើយចង់រាថយពេលជួបឧបសគ្គបន្តិចបន្តួច ប្ដូរការគិតអ្នកមកជា “ការងារនេះអាចជាឱកាសដើម្បីរៀនពីអ្វីដែលថ្មី”។ ការប្ដូរការគិតរបស់អ្នក អាចមានអារម្មណ៍ថាចម្លែក និងពិបាកនៅពេលដំបូង
ប៉ុន្តែអ្នកនឹងសមនឹងការគិតនោះ
ហើយវានឹងកើតឡើងដោយស្វ័យប្រវត្តិពេលដែលអ្នកធ្វើបែបនេះច្រើនដង។
៣. ទទួលស្គាល់ថាអ្នកនឹងបានជោគជ័យ
ប៉ុន្តែត្រូវហ៊ានទទួលរាល់ការលំបាក។
ត្រូវប្រឈមឧបសគ្គនានាដែលអ្នកនឹងជួបក្នុងការសម្រេចចិត្តរបស់អ្នក
ដោយធ្វើគម្រោងផែនការច្បាស់លាស់ មានអំណត់
និងប្រើប្រាស់យុទ្ធសាស្ត្រត្រឹមត្រូវដើម្បីសម្រេចគោលដៅរបស់អ្នក។
អ្នកសុទិដ្ឋិនិយមតែងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបករាល់ការខកចិត្ត
និងបញ្ហានានាដែលគេនឹងជួបប្រទះ។
៤. នៅជិតមនុស្សដែលសុទិដ្ឋិនិយម
ឃ្លាំមើលពីកាយវិការ
និងការដោះស្រាយស្ថានការណ៍របស់អ្នកទាំងនោះ
និងព្យាយាមធ្វើដូចគ្នារាល់ចំណុចដែលអ្នកយល់ថាល្អ។
ការនៅជាមួយមនុស្សដែលមានសុទិដ្ឋិនិយមអាចជួយអ្នកឲ្យមានមានកម្លាំងចិត្ត
និងមានអារម្មណ៍វិជ្ជមាន។
៥. ថែរក្សាសុខភាពរាងកាយអ្នក
ប្រសិនបើអ្នកមានសុខភាពល្អពោរពេញទៅដោយឋាមពលនោះ
អ្នកអាចធ្វើអ្វីប្រកបដោយជំនឿចិត្ត និងក្លៀវក្លា។
ត្រូវញ៉ាំអាហារដែលមានជីវជាតិបំប៉ន ចំណាយពេលវេលាដើរលេងខ្លះៗ
និងសម្រាកឲ្យបានគ្រប់គ្រាន់៕
សំណួរ
បន្ទាប់ពីប្រិយមិត្តបានអានអត្ថបទនេះហើយ
តើការពុំហ៊ានធ្វើអ្វីមួយបណ្ដាលមកពីអ្វី?
- អសមត្ថភាព ពីព្រោះ…
- មិនហ៊ានប្រឈមនឹងបញ្ហា
ពីព្រោះ…
- មិនមានជំនឿទុកចិត្តលើខ្លួនឯង
ពីព្រោះ…
បកប្រែ៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ បរទេស
No comments:
Post a Comment