បទសម្ភាសអាចជាដំណាក់កាលទីពីរក្នុងការស្វែងរកការងារ
បន្ទាប់ពីអ្នកត្រូវបានជម្រុះដោយការពិនិត្យមើលប្រវត្តិរូបសង្ខេប (CV) ជាមួយបេក្ខជនដទៃរួចហើយនោះ។ ចំពោះអ្នកធ្លាប់
ឆ្លងកាត់ការសម្ភាសច្រើនដង គេអាចប្រមូលអារម្មណ៍បានល្អ
ក្នុងការឆ្លើយសំណួរទាំងឡាយឲ្យបានត្រឹមត្រូវ។ ដោយឡែក
ប្រសិនបើអ្នកមិនធ្លាប់ទទួលបានការសម្ភាសពីមុនមក
ការគ្រប់គ្រងអារម្មណ៍ និងការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ
ជារឿងដែលមិនអាចមើលរំលង។ ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរយល់ដឹង
មុន អំឡុង និងក្រោយពេលសម្ភាស។
មុនពេលសម្ភាស
- ត្រូវឲ្យច្បាស់ថារាល់ព័ត៌មាននៅក្នុង
CV របស់អ្នកបានកែសម្រួលជាមួយព័ត៌មានថ្មីៗអំពីអ្នក
- អ្នកត្រូវសិក្សាពីប្រវត្តិខ្លះៗរបស់ក្រុមហ៊ុនដែលអ្នកដាក់ពាក្យ
- ត្រៀមសំណួរមួយចំនួនដែលទាក់ទងនឹងការងារ
និងក្រុមហ៊ុនដែលអ្នកដាក់ពាក្យសម្រាប់សួរនៅក្នុងកិច្ចសម្ភាស
- អនុវត្តនិយាយឲ្យបានច្បាស់
និងមានអំណះអំណាងត្រឹមត្រូវពាក់ព័ន្ធនឹងការសិក្សា
និងប្រវត្តិការងាររបស់អ្នក
- អនុវត្តស្លៀកពាក់ឲ្យបានសមរម្យ
និងត្រឹមត្រូវតាមប្រភេទការងារដែលអ្នកចង់ធ្វើ
- ហាត់សមឲ្យបានច្រើនមុនពេលសម្ភាសដោយនិយាយជាមួយខ្លួនឯងក្នុងកញ្ចក់ជាដើម
- ត្រូវទៅស្គាល់កន្លែងសម្ភាសឲ្យហើយ
ដើម្បីជៀសវាងទៅដល់យឺតពេលនៅថ្ងៃសម្ភាសដោយមិនស្គាល់ទីតាំង
- គេងឲ្យបានគ្រប់គ្រាន់មុនថ្ងៃសម្ភាសមួយថ្ងៃ
ថ្ងៃសម្ភាស
- ស្រស់ស្រូបអាហារសម្រន់បន្តិចមុនទៅសម្ភាស
- មិនត្រូវបាញ់ទឹកអប់ដែលមានក្លិនខ្លាំងពេកនោះទេ
- ចេញដំណើរឲ្យបានមុនម៉ោងបន្តិចដើម្បីជៀសវាងការយឺតយ៉ាវ
អំឡុងពេលសម្ភាស
- បិទទូរស័ព្ទ ឬដាក់ញ័រ
- មិនត្រូវទំពាស្ករកៅស៊ូនោះទេ
- ជម្រាបសួរ
ឬចាប់ដៃអ្នកធ្វើសម្ភាសដោយស្នាមញញឹម និងភាពម៉ត់ចត់
- ស្ដាប់សំណួរឲ្យបានច្បាស់ឆ្លើយឲ្យចំសំណួរតាមការចង់បាន
មិនវែងពេក មិនខ្លីពេក
និងសម្លឹងកែវភ្នែកអ្នកដែលសួរសំណួរមកអ្នករាល់ពេលឆ្លើយសំណួរ
- សម្ដែងចំណាប់អារម្មណ៍លើមុខដំណែងរបស់អ្នក
- ជៀសវាងការប្រើកាយវិការឆ្ការដៃ
ឆ្ការជើងហួសហេតុ
- ជៀសវាងការនិយាយកាត់សម្ដីអ្នកធ្វើសម្ភាស
- មិនត្រូវផ្ដោតសំខាន់លើរឿងប្រាក់ខែពេកទេ
- ត្រូវកត់ត្រារាល់សំណួរដែលអ្នកបានសួរទៅអ្នកធ្វើសម្ភាស
- នៅចុងបញ្ចប់ត្រូវចាប់ដៃ ឬជម្រាបលា ញញឹម និងសម្ដែងពីចំណាប់អារម្មណ៍របស់អ្នកដោយនិយាយនូវពាក្យដូចជា “ខ្ញុំសង្ឃឹមថានឹងមានឱកាសបានធ្វើការរួមគ្នានៅពេលឆាប់ៗជាមួយអ្នក” ជាដើម
បន្ទាប់ពីការសម្ភាស
- អ្នកអាចផ្ញើ អ៊ីមែល ថ្លែងអំណរគុណអ្នកធ្វើសម្ភាស និងបញ្ជាក់ជំនឿចិត្តរបស់អ្នកនេះគ្រាន់ជាគន្លឹះមួយ
ចំនួនប៉ុណ្ណោះ សង្ឃឹមថា
ប្រិយមិត្តទទួលបានជោគជ័យលើការទទួលបានការងារ៕
ប្រែសម្រួល៖ ប្រាក់ ច័ន្ទសីហា
No comments:
Post a Comment