
១. អាយុ
ការចងចាំជាអ្វី
ដែលអ្នកត្រូវប្រើជារៀងរាល់ថ្ងៃ
បើមិនដូច្នេះទេអ្នកមិនអាចសម្រេចការងារទាន់ពេលឡើយ។ ខួរក្បាលពិតជា
មានឥទ្ធិពលខ្លាំងណាស់ ប៉ុន្តែវា អាចនឹងសឹករេចរឹលប្រសិន
បើមិនថែរក្សាឲ្យបានត្រឹមត្រូវ។ ដូច្នេះ វាអាស្រ័យទៅលើខ្លួនអ្នក
ជាអ្នកហ្វឹកហាត់ខួរក្បាលឲ្យធ្វើការដល់ចំណុចអតិបរមារបស់វា។ ចំណុចមួយ
ដែលពាក់ព័ន្ធនឹងការចុះខ្សោយនេះ អាចបណ្ដាលមកពីវ័យចំណាស់ និងការប្រែប្រួលអ័រម៉ូនស្ត្រី។
ប៉ុន្តែមនុស្ស ដែលមានវ័យក្មេងក៏អាចមានការប៉ះពាល់ផងដែរ ដោយសារ
ការមិនយកចិត្តទុកដាក់ទៅលើសុខភាពរាងកាយ
ឬក៏មិនភាពខ្ជិលច្រអូសទាក់ទងនឹងការគិត និងធ្វើអ្វីៗផ្សេងៗ។ ដូច្នេះ
ត្រូវថែរក្សាសុខភាពរបស់អ្នកកុំឲ្យទ្រុឌទ្រោមទៅតាមអាយុ។
២. ធ្វើការងារសិល្បៈ
ជំហានដំបូង
គឺត្រូវធ្វើអ្វីដោយការគិតរបស់អ្នក។
ព្យាយាមធ្វើអ្វីស្រួលៗដែលខុសពីធម្មតា។ ឧទាហរណ៍ ដូចជា
ធម្មតាអ្នកទទួលទូរស័ព្ទដោយដៃស្ដាំ
អ្នកអាចប្ដូរមកប្រើដៃឆ្វេងជំនួសវិញ។ អ្នកអាច
ធ្វើដូចនេះចំពោះគ្រប់រឿងដែលអ្នកធ្វើ វាអាចមានអារម្មណ៍ថា
ឆ្គងនៅពេលដំបូង ប៉ុន្តែខួរក្បាលអ្នក
នឹងដំណើរការខ្លាំងនៅពេលដែលអ្នកធ្វើដូចនោះ។
ចំណុចមួយផ្សេងទៀត
គឺសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើពីមុនមក នឹងអាចជំរុញឲ្យខួរក្បាលរបស់អ្នកប្រឹងខ្លាំងឡើង។
មិនកំណត់ថាការងារនោះ ទាក់ទងទៅនឹងអារម្មណ៍ កាយសម្ព័ន្ធ
ឬទាំងពីរនេះលាយបញ្ចូលគ្នាទេដូចជា ការហាត់ប្រាណបែបយូហ្គា លេងអុក
វាយតិន្នីស គូរគំនូរសិល្បៈ។ល។
៣. ធ្វើចិត្តឲ្យស្ងប់

ការអានជាវិធីដ៏ល្អមួយទៀតដើម្បីបង្កើនការចងចាំរបស់អ្នក ជាពិសេសនៅពេលដែលអ្នកអានអ្វីដែលអ្នកមិនធ្លាប់ជួប។ ហើយប្រសិនបើអ្នករស់នៅក្នុងបរិស្ថានដែលមានភាពស្ងប់ស្ងាត់នោះរឹតតែអាចឲ្យអ្នកមានការចងចាំល្អថែមទៀត។
៤. ធ្វើលំហាត់ប្រាណ

តោះ!
សាកល្បងធ្វើទាំងអស់គ្នាដើម្បីឲ្យការចងចាំអ្នក និងខ្ញុំល្អជាងនេះ។
បកប្រែ៖
ប្រាក់ ច័ន្ទសីហា
No comments:
Post a Comment