
១. អនុវត្តមុនពេលធ្វើបទបង្ហាញឲ្យបានច្រើន
ការហាត់និយាយម្នាក់ឯង
អាចឲ្យអ្នកយល់កាន់តែច្បាស់ពីប្រធានបទ ដែលត្រូវធ្វើបទបង្ហាញ
និងបង្កើនជំនឿចិត្តរបស់ខ្លួន។
២. គេងឲ្យបានច្រើនតាមអាចធ្វើទៅបាន
បើអ្នកមានពេលវេលាគ្រប់គ្រាន់មិនជាប់រវល់ការងារ
អ្នកគួរតែសម្រាកឲ្យបាន៩ម៉ោង មួយថ្ងៃមុនការធ្វើបទបង្ហាញ។
ការសម្រាកបានគ្រប់គ្រាន់ជួយអ្នកមិនឲ្យងងុយ
ឬអារម្មណ៍មិនមូលនៅពេលឡើងនិយាយ ហើយអ្នកនឹងមិនស្ងាបមុខអ្នកស្ដាប់។
៣. ទៅកន្លែងដែលត្រូវធ្វើបទបង្ហាញមុនម៉ោង
ការទៅមុនម៉ោងអាចឲ្យអ្នកមានឱកាសដើរជុំវិញ
និងបានស្គាល់កន្លែងបានច្បាស់លាស់
និងមានអារម្មណ៍ថាកន្លែងនោះប្រៀបដូចជាផ្ទះរបស់អ្នកដែរ។
៤. សរសេរចំណុចសំខាន់ៗដាក់ក្នុងក្រដាសតូចមួយ

៥. ស្ដាប់តន្ត្រី ឬអានពាក្យស្លោកល្បីៗមុនពេលធ្វើបទបង្ហាញ
ហេតុអ្វីអ្នកចាំបាច់ត្រូវធ្វើដូច្នេះ? ព្រោះដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងទាំងឡាយ
និងបង្កើនទំនុកចិត្តផងដែរ។
៦. កំណត់ថានរណាជាអ្នកចូលរួមស្ដាប់ក្នុងបទបង្ហាញនេះ
ការកំណត់អ្នកចូលរួមបានច្បាស់
អាចឲ្យអ្នកប្រើពាក្យពេចន៍ត្រឹមត្រូវ តាមឋានៈ
និងកម្រិតការអប់រំដែលពួកគាត់មាន។
៧. ផឹកទឹកបន្តិចមុនពេលចាប់ផ្ដើម

៨. ត្រូវដើរទៅក្រោយទូវេទិកា[Podium]
ការធ្វើបទបង្ហាញលើកដំបូងពេលខ្លះ
អ្នកនៅតែមានការភិតភ័យ
ដូច្នេះដើម្បីជៀសវាងកុំឲ្យប្រិយមិត្តក្នុងបទបង្ហាញឃើញរូបរាងញ័ររបស់អ្នក
អាចចូលទៅឈរក្រោយតុវេទិកាដើម្បីបិទបាំងការបាត់ទំនុកចិត្តនៅពេលដែលមានអារម្មណ៍ស្ទាក់ស្ទើរ។
៩. ប្រើខ្សែភ្នែកសម្លឹងអ្នកចូលរួម
ការប្រើក្រសែភ្នែកសម្លឹងអ្នកចូលរួមមានន័យថាអ្នកយកចិត្តទុកដាក់លើពួកគេ
ប៉ុន្តែវាជាការពិបាកបើអ្នកភ័យខ្លាចច្រើន។
អញ្ចឹងធ្វើដូចម្ដេចទើបអាចសម្លឹងអ្នកចូលរួមបាន បើអ្នកខ្លាចម្ល៉ឹងៗ? វិធីងាយៗដែលអ្នកគួរធ្វើ
គឺត្រូវជ្រើសរើសមនុស្សដែលមានទឹកមុខរួសរាយរាក់ទាក់
និងព្យាយាមសម្លឹងទៅអ្នកទាំងនោះរាល់ពេលដែលអ្នកចង់ប្រើក្រសែភ្នែកដើម្បីបញ្ជាក់ថាអ្នកចាប់អារម្មណ៍លើពួកគេ។
ម៉េចដែរប្រិយមិត្ត ភ័យទៀតអត់ពេលធ្វើបទបង្ហាញ?
បកប្រែ៖
ប្រាក់ ច័ន្ទសីហា
រូបថត៖
បរទេស
No comments:
Post a Comment