ការសិក្សាមួយ ក្នុងឆ្នាំ ២០០៩
ធ្វើឡើងដោយ សមាគម Kauffmanក្នុងសហរដ្ឋអាមេរិកបានរកឃើញថាមានកត្តាទូទៅចំនួនបីដែលជួយឲ្យសហ
គ្រប់គ្រង និងសំណាង។ការសិក្សានេះ
ផ្អែកលើការស្ទាបស្ទង់មតិទៅលើ
បណ្ដាស្ថាបនិកក្រុមហ៊ុនចំនួន ៥៤៩ លើមុខជំនួញផ្សេងៗគ្នា
ដែលរាប់
បញ្ចូលដូចជា កុំព្យូទ័រ និងអេឡិចត្រូនិក តំហែទាំសុខភាព និងសេវាកម្ម។
បទពិសោធន៍
របាយការណ៍របស់ Kauffman បានចង្អុលបង្ហាញថា ៩៦% នៃស្ថាបនិកក្រុមហ៊ុនទាំងអស់
ចាត់ទុកបទពិសោធន៍ជាកត្តា “សំខាន់” ក្នុងការកំណត់ជោគជ័យ និង ៥៦% ចាត់ទុកបទពិសោធន៍ជាកត្តា ”សំខាន់បំផុត”។ប្រហែល៨៨នៃអ្នកផ្ដល់ចម្លើយបានប្រាប់ថាការសិក្សាពីបទពិសោធន៍ជោគជ័យនាពេលកន្លង
មកបានរួមចំណែកដល់ជោគជ័យរបស់ពួកគេក្នុងពេលបច្ចុប្បន្នខណៈ៧៨%ផ្សេងទៀតថា ជោគជ័យបាន
មកពីការសិក្សាលើបរាជ័យនាពេលកន្លងមក។
ការគ្រប់គ្រង
ការសិក្សាដដែលបានបង្ហាញទៀតថា ៨២% នៃសហគ្រិនបានឲ្យដឹងថា ផ្នែកគ្រប់គ្រងគឺ “សំខាន់” ដើម្បីឲ្យការងាររបស់គេជោគជ័យ ខណៈ ៣៥% ផ្សេងទៀតហៅផ្នែកគ្រប់គ្រងថា “សំខាន់បំផុត”។
សំណាង
សំណាងជាផ្នែកចុងក្រោយដើម្បីឲ្យសហគ្រិនទទួលបានជោគជ័យ។
ការសិក្សានេះ ក៏បានបង្ហាញថា ៧៣% ឆ្លើយថា សំណាងគឺជាកត្តា “សំខាន់” និង ២២% ចាត់ទុកសំណាងថា “សំខាន់បំផុត”។
ក្រៅពីកត្តាទូទៅទាំងបីដែលកំណត់ជោគជ័យទៅលើមុខ
ជំនួញរបស់សហគ្រិន ហើយ ការសិក្សារបស់ Kauffmanក៏បានរកឃើញថា
ឧបសគ្គមួយចំនួនដែលរាំងស្ទះសហគ្រិនមិនឲ្យចាប់ផ្ដើមអាជីវកម្មដោយ
ខ្លួនឯងព្រោះពួកគេ
មិនហ៊ានប្រថុយប្រថាន កង្វះពេលវេលា និងការខិតខំប្រឹងប្រែង និងចុងក្រោយគឺកត្តា
ថវិកា។
លើសពីនេះទៅទៀត កត្តាការអប់រំគឺរឹតតែសំខាន់ដើម្បីជួយឲ្យជំនួញមួយទទួលបានជោគជ័យ៕
ប្រែសម្រួល៖ សីហា
ប្រភព៖ Entrepreneur Guides
No comments:
Post a Comment