ជាក្មេងពិការម្នាក់ លោកតែងតែតស៊ូទាំងផ្លូវកាយ
និងផ្លូវចិត្ត ដើម្បីជម្នះឧបសគ្គគ្រប់បែបយ៉ាង ទាំងស្មារតី
និងសម្បទា។ នៅអាយុ ១៧ឆ្នាំ លោកបានសម្រេចចិត្តបង្កើតអង្គការមួយឡើង
ដែលមានឈ្មោះថា Life
Without Limbs ឡើងដើម្បី ផ្ដល់កម្លាំងចិត្ត
ក៏ដូចជាលើកទឹកចិត្តដល់ជនពិការដទៃទៀត
ឲ្យខិតខំប្រឹងប្រែងតស៊ូក្នុងជីវិត។
លោក Vujicic
ជារឿយៗ
តែងតែត្រូវបានគេអញ្ញើញឲ្យទៅធ្វើបទបង្ហាញនៅកន្លែងផ្សេងៗ
នៅជុំវិញពិភពលោក ទាក់ទងទៅនឹងប្រធានបទ ជីវិតពិការភាព ក្តីសង្ឃឹម និងការស្វែងរកអត្ថន័យក្នុងជីវិត។
លោក Vujicic គឺជាកូនច្បងក្នុងគ្រួសារជនជាតិ
ស៊ែប កើតនៅក្នុងទីក្រុង Brisbane
ប្រទេសអូស្ត្រាលី។ លោកកើតមក គឺគ្មានដៃនោះទេ
មានតែជើងស្វិតខ្លីម្ខាងមានម្រាមពីរ និងម្ខាងទៀតគឺគ្មាននោះទេ។
លោកចាប់ផ្ដើមធ្វើផែនការគ្រប់គ្រងជីវិតប្រចាំថ្ងៃ
ហើយបានចាប់ផ្ដើមរៀនអក្សរដោយប្រើម្រាមជើងពីរខាងឆ្វេងរបស់គាត់។
លោកចាប់ផ្ដើមរៀនប្រើប្រាស់កុំព្យូទ័រ ដោយប្រើប្រាស់ “ស្មង
និងម្រាមជើង” ដើម្បីសរសេរអក្សរ។
លោកចាប់ផ្ដើមរៀនលេងវាយកូនបាល់ (Tennis)
វាយស្គរ ញ៉ាំទឹកដោយខ្លួនឯង ចេះសិតសក់ ដុះធ្មេញ លើកទូរស័ព្ទ
និងកោរពុកមាត់។
កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១២ លោកបានរៀបការជាមួយ Kanae Miyahara នៅរដ្ឋ California សហរដ្ឋអាមេរិកដោយបានទៅក្រេបទឹកឃ្មុំនៅ ហាវ៉ៃ ទៀតផង។
លោកបានធ្វើជាវាគ្មិនក្នុងកម្មវិធីធំជាច្រើនៗ
ជាពិសេសទាក់ទងនឹងកម្មវិធីជនពិការ។ កាលដើម ខែមករា ឆ្នាំ២០១១
លោកបានថ្លែងនៅក្នុងកម្មវិធី វេទិកាសេដ្ឋកិច្ចពិភពលោក
ដែលប្រព្រឹត្តិទៅនៅទីក្រុង
Davos ប្រទេសស្វីស។ លោកធ្លាប់បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា “Life Without Limits: Inspiration for a
Ridiculously Good Life” និងបានថតខ្សែភាពយន្តជាច្រើនទៀត។
លោកបានសិក្សាបញ្ចប់បរិញ្ញាបត្រពីរជំនាញ គឺផ្នែកគណនេយ្យ និង
ការធ្វើផែនការហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Griffith។
សូមមើលវិដេអូ ឃ្លិបខាងក្រោម៖
បទសម្ភាសន៍ និងសកម្មភាពផ្សេងៗ ជាមួយ CBN.COM
ជីវិតរបស់លោក Vujicic

ដំបូងឡើង
ច្បាប់នៅក្នុងរដ្ឋ Victoria
ហាមប្រាម មិនឲ្យគាត់ចូលរៀននៅក្នុងសាលារៀនបែបទំនើបនោះទេ
តែក្រោយមក ច្បាប់នៅក្នុងរដ្ឋនេះបានកែប្រែ ស្រមពេលដែល កុមារ
Vujicic មិនមានបញ្ហាផ្នែកខាងស្មារតី
រូបគាត់បានក្លាយជាសិស្សពិការម្នាក់ក្នុងចំណោមសិស្សពិការជាច្រើននាក់ផ្សេងទតដែលបានធ្វើសមាហរណកម្មចូលទៅក្នុងប្រព័ន្ធអប់រំបែបទំនើប។
កាលពីនៅក្មេង Vujicic
ជាក្មេងដែលមានភាពធុញថប់ក្នុងជីវិត ហើយកាលពីអាយុ ៨ឆ្នាំ
កុមារ Vujicic ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនទៀតផង។
នៅអាយុ ១០ឆ្នាំលោកបានលោតទឹក ដើម្បីសម្លាប់ខ្លួន
តែមិនទទួលបានជោគជ័យនោះទេ។ ក្រោយមក លោកបានប្រែក្លាយ និងគិត
ក្នុងផ្លូវវិជ្ជមាន ហើយលោកគិតថា ពិការភាពរបស់ខ្លួន អាចជួយជំរុញ
និងលើកទឹកចិត្តដល់ជនពិការផ្សេងទៀត ឲ្យចេះតស៊ូក្នុងជីវិត។

នៅអាយុប្រាំពីរឆ្នាំ លោកត្រូវបានជ្រើសរើសធ្វើជាប្រធានថ្នាក់
និងបានធ្វើការជាមួយក្រុមសិស្សដទៃទៀត
រៃអង្គាសថវិការៀបចំកម្មវិធីសប្បុរសធម៌ និងយុទ្ធនាការអប់រំដល់ជនពិកា។
នៅឆ្នាំ២០០៥ លោកត្រូវបានគេផ្ដល់រង្វាន់
យុវជនអូស្ត្រាលីប្រចាំឆ្នាំ “Young
Australian of the Year”។
មានអង្គការជាច្រើនបានជួយគាត់ ហើយអង្គការគាត់
ក៏អាចរៃអង្គាសថវិកាបានច្រើន ដើម្បីជួយទ្រទ្រង់អង្គការមួយនេះ
ជាពិសេស ដើម្បីបំពេញគោលដៅជួយលើកស្ទួយ និងលើកកម្ពស់ជនពិការ។កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១២ លោកបានរៀបការជាមួយ Kanae Miyahara នៅរដ្ឋ California សហរដ្ឋអាមេរិកដោយបានទៅក្រេបទឹកឃ្មុំនៅ ហាវ៉ៃ ទៀតផង។

សូមមើលវិដេអូ ឃ្លិបខាងក្រោម៖
បទសម្ភាសន៍ និងសកម្មភាពផ្សេងៗ ជាមួយ CBN.COM
No comments:
Post a Comment