ណាស់មកហើយដែលត្រូវប្រារព្ធឡើងដោយមិនអាចខ្វះបានទេដើម្បីលាងជម្រះឧបទ្រពទាំងឡាយ ណាមុនពេលចូលផ្ទឹម។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរ សាទរបិទវគ្គបណ្តុះបណ្តាលតួនាទី និងក្រមសីលធម៌អាចារ្យ និងអាចារិនី ជំនាន់
ទី១ ដល់ជំនាន់ទី៩ នៅមជ្ឈ មណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ ថា កាលពីរៀបមង្គលការប្អូន ប្អូនថ្លៃ ក្មួយ កាលពីឆ្នាំ ១៩៨២នោះ នៅមានពិធីលាងជើងនៅឡើយទេ ប៉ុន្តែទើបតែរយៈពេលក្រោយមកទៀតគេនិយាយតៗគ្នាថាការលាងជើងនេះ ធ្វើឲ្យស្រ្តីថោកទាបប៉ុន្តែយោងទៅលើការស្រាវជ្រាវពិធីលាងជើងគឺត្រូវតែធ្វើតែ បែរជាភាគច្រើនប្រជាជនកម្ពុជានាំគ្នាចង់បោះចោលទៅវិញ «ទាក់ទងទៅនឹងការលាងជើងវាត្រឹមត្រូវ
រឿងដែលមិនគួរបោះបង់ចោលយើងបោះបង់ចោលទៅវិញដោយសារការភាន់ច្រលំ ឲ្យកូនក្រមុំទៅលាង
ជើងកូនកំលោះមុនពេលចូលផ្ទឹម»។ការមិនឲ្យលាងជើងនេះ មិនមែនមកពីតាអាចារ្យបង្គាប់មិនឲ្យលាង
នោះទេ តែឪពុកម្តាយខាងកូនស្រីមិនឲ្យទៅ លាង ដោយសារពួកគាត់យល់ឃើញថា ការទៅលាងនេះ ធ្វើឲ្យអន់កូនស្រីរបស់គាត់ «ប៉ុន្តែនៅក្នុងន័យនេះ គេ បញ្ជាក់ឲ្យកូនប្រុស ដែលត្រូវជាប្អូន ក្មួយ ឬសាច
ជើងកូនកំលោះមុនពេលចូលផ្ទឹម»។ការមិនឲ្យលាងជើងនេះ មិនមែនមកពីតាអាចារ្យបង្គាប់មិនឲ្យលាង
នោះទេ តែឪពុកម្តាយខាងកូនស្រីមិនឲ្យទៅ លាង ដោយសារពួកគាត់យល់ឃើញថា ការទៅលាងនេះ ធ្វើឲ្យអន់កូនស្រីរបស់គាត់ «ប៉ុន្តែនៅក្នុងន័យនេះ គេ បញ្ជាក់ឲ្យកូនប្រុស ដែលត្រូវជាប្អូន ក្មួយ ឬសាច
ញាតិរបស់កូនក្រមុំ ចេញមកលាងជើង ព្រោះត្រូវសំអាតមុន ចេញមកផ្ទឹម»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការហាមប្រាមទាំងគេយកអនុវត្ត ក៏អនុវត្ត បើគេមិនអនុវត្តនោះ
ក៏មិនអនុវត្ត ទៅ ព្រោះជារឿងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណា ការផាកពិន័យណាមួយមិន
ត្រូវឲ្យកើតមានឡើងទេ។ពិធីបំពាក់កម្រងផ្កាការដាក់តាំងរូបថតកាត់នំ មិនស្ថិតនៅក្នុងក្បួនរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ហើយមិនត្រូវ ទៅផាកពិន័យទេ។
ពាក់ព័ន្ធនឹងបញ្ហាអាពាហ៍ពិពាហ៍នេះ នៅក្នុងសង្គមខ្មែរ គឺ២ ឬ៣ឆ្នាំចុងក្រោយនេះ ត្រូវបានមហាជននិយាយ ជជែកគ្នាមិនចេះចប់ ដោយមានអ្នកខ្លះគាំទ្រ អ្នកខ្លះទៀតមិនពេញចិត្ត។ក្រៅពីចំណុច ដែលសម្តេច ហ៊ុន សែន បានលើកឡើងនេះ មហាជនក៏បាននិយាយអំពីចំណុច ថ្លៃទឹកដោះ ដែលមិនតម្រូវឲ្យមានតទៅទៀត,
ថ្លៃរៀបការតម្រូវឲ្យខាងប្រុសនិងខាងស្រីចេញស្មើគ្នាឈប់ឲ្យកូនកំលោះតោងស្បៃកូនក្រមុំចូលបន្ទប់ជាដើម។ចំណុចទាំងអស់នេះ មហាជន គិតថា នឹងឈប់ឲ្យអនុវត្ត នៅ ពេលច្បាប់ ឬលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងបញ្ហា នេះ ចេញនៅពេលខាងមុខ៕
No comments:
Post a Comment