អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday, 14 May 2012

ទស្សនៈរបស់ខុងជឺ (‌​៥៥១-៤៧៩ មុន គ.ស.​ )

ជីវប្រវត្តិរបស់ខុងជឺ

ខុងជឺ​​ ជាមហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹង សូក្រាត នៅប្រទេសក្រិចដែរតាមពិតឈ្មោះរបស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធ​​លូត្រកូលរាជវង្សរបស់លោកជាអភិជនហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជធារមកពីរាជវង្ស​‍ ‍«ចាង»ដែលជាសន្តតិវង្សមួយគ្រប់គ្រងប្រទេសចិននាសម័យរដ្ឋកាលចូវដោយសារសង្រាមវាយលុកពីកុលសម្ព័ន្ធចូវស្ថិតនៅទិសពាយ័ព្យទន្លេលឿងរាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាមឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ

ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ» ខុងជឺ កើតនៅឆ្នាំ ៥៥១ មុន .ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តតិវង្សលូ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺ មានអព្ពូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើងរន្ទះរញ្ជួយភ្នំភ្លើងខុងជឺ កំព្រាឪពុកតាំងពីអាយុ ឆ្នាំ ​​ហើយមានចិត្តសប្បុរសធម៌តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រលុះបានអាយុ២០ ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី ដោយកាខិតខំស្រាវជ្រាវ ខុងជឺបានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជា ពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយជាអ្នកបង្ហាត់បង្រៀនឲ្យប្រជាជនចិនចេះសែនព្រេនដូនតាតាមលក្ខណៈនេះគាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងវិធីបុណ្យផ្សេងៗ ផងដែរ កិត្តិនាម របស់ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជា បស់ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាម ឲ្យគាត់ថា «ជូ» មានន័យថា «​បណ្ឌិត» ចាប់ពីពេលនោះមកនៅអាយុ៤៩ ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ​ ​តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងវាំងខុងជឺបានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិនក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងនូវតំលៃរបស់ខ្លួននិងចង់កែរប្រែរបៀបអប់រំសីលធម៌តែត្រូវមហាក្សត្រលូជំនាស់ ដោយវិបត្តិនយោបាយខុងជឺ បានភៀសខ្លួនពីស្រុកមួយ ទៅស្រុកមួយ​ ​អស់រយៈពេល ១៣ ឆ្នាំខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញក្នុងជន្មាយុ៧០ ឆ្នាំខុងជឺ បានផ្សាយទស្សនវិជ្ជា របស់គាត់អស់រយៈពេល១៣ឆ្នាំក្នុងស្រុកចិនទាំងមូលព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផងខុងជឺមិនគ្រាន់តែជាគ្រូបង្ហាត់ខ្បួនខ្នាតប៉ុណ្ណោះទេថែមទាំងជាអ្នកដឹកនាំប្រជាជនឲ្យអនុវត្តន៍នូវទំនៀមទំលាប់ចាស់ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស និងជក់ខ្មៅដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតា រាល់ឆ្នាំ តាំងពីសម័យខុងជឺមក គាត់រស់បាន ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយហើយបានទទួលមរណភាពក្នុងឆ្នាំ៤៧៩ មុន.

ស្នាដៃទស្សនវិជ្ជារបស់ខុងជឺ

ខុងជឺ បានចងក្រងគម្ពីរឈ្មោះថា ​«លាវយី» មានន័យថាសិល្បៈទាំងជាសិល្បៈសេរីមានគោលដៅស្វែងរកនូវសេរីភាពក្នុងនយោបាយនិងសេដ្ឋកិច្ច

ទស្សនវិជ្ជាទាំង របស់ ខុងជឺគឺ

-គម្ពីរឈ្មោះយី= និយាយ ពីការផ្ទេរកម្មសិទ្ធិនិងផ្ទេរមរតក
-គម្ពីរឈ្មោះចេ=ជាកំណាព្យនិទានសម្រាប់បម្រើសោភ័ណ្ឌធម្មជាតិ
-គម្ពីរឈ្មោះលី= និយាយ ពីការប្រារព្ធពិធីសែនព្រេនផ្សេងៗ
-គម្ពីរឈ្មោះយ៉ូ= និយាយ ពីបទភ្លេងនិងចម្រៀងបណ្តែតអារម្មណ៍

-​គម្ពីរឈ្មោះជូ=និយាយ ពីប្រវត្តិសាស្រ្ត និងពង្សាវតា នៃប្រទេសចិន
-គម្ពីរឈ្មោះឈូស៊ាវគម្ពីរនិទាឃរដូវ =​និយាយ ពីសរទរដូវ ជាប្រវត្តិសាស្រ្ត ជាក់ស្តែងរបស់សន្តតិវង្សលូ

ចំពោះទស្សនវិជ្ជា​ ​ខុងជឺ បានឲ្យតំលៃ ទៅលើសីលធម៌មនុស្សធម៌ និងសច្ចធម៌ តាមទស្សនៈ ខុងជឺ នៅក្នុងសង្គម មានមនុស្សពីរប្រភេទ ដែលតែងតែស្វែងរកវត្ថុពីរផ្ទុយគ្នាមនុស្សប្រភេទទីមួយជាមនុស្សប្រកបដោយគតិបណ្ឌិត ​​ដែលសុខចិត្តលះបង់គុណប្រយោជន៍ គ្រប់បែបយ៉ាងដើម្បីស្វែងរកយុត្តិធម៌និងដើម្បីបណ្តុះកិត្តិស័ព្ទរបស់ខ្លួនចំណែកមនុស្សប្រភេទទីពីរជាប្រភេទមនុស្សសាមញ្ញដែលសុខចិត្តលះបង់យុត្តិធម៌ កិត្តិយសដើម្បីស្វែងរកគុណប្រយោជន៍

ខុងជឺបានបែងចែកទស្សនៈដូចខាងក្រោម

មនុស្សធម៌= ខុងជឺ បានហាមមិនឲ្យធ្វើសង្រ្គាមជាដាច់ខាតទោះស្ថិក្នុងសភាពបែបណាក៏ដោយ ខុងជឺមើលឃើញសង្រ្គាម ជាប្រភពនៃអមនុស្សធម៌ លោកមិនពេញចិត្តចំពោះអំពើឃោរឃៅអមនុស្សធម៌ ដែលពួកមនុស្ស ធ្វើទៅលើសត្វ និងធ្វើទៅលើមនុស្សគ្នាឯង ដូចករណីកងទ័ព ចាប់ឈ្លើយសង្រ្គាមមកកាត់ដៃកាត់ជើង បោះទៅលើចុងលំពែង ចាប់មនុស្សយកទៅស្រុះទឹកក្តៅដូចជាស្រុះមាន់​​ គាបក្បាលពិរុទ្ធជន ឲ្យស្លាប់ដោយទារុណកម្ម ។ល។អំពើទាំងនេះសុទ្ធសឹង ជាអំពើអមនុស្សធម៌

យុត្តិធម៌= ខុងជឺ មើលឃើញយុត្តិធម៌ក្នុងរូបភាពពីរយ៉ាងគឺយុត្តិធម៌នៅក្នុងសង្គម និងយុត្តិធម៌នៅក្នុងគ្រួសារដំបូងឡើយ យុត្តិធម៌កើតមាននៅក្នុងគ្រួសារជាមុនសិនក្រោយមក ទើបវារាលដាលដល់សង្គមខុងជឺមើលឃើញយុត្តិធម៌ពួនសំងំនៅក្នុងចិត្តនិងកាយវិការរបស់មនុស្ស ហេតុនេះដើម្បីឲ្យយុត្តិធម៌សង្គមកើតមានឡើងជំហ៊ានទីមួយត្រូវធ្វើឲ្យមានយុត្តិធម៌នៅក្នុងគ្រួសារជាមុនសិនខុងជឺ បានឈរលើទស្សនៈថា ​​​«​កូនត្រូវស្តាប់បង្គាប់ឪពុកម្តាយ និងរាមច្បងរបស់ខ្លួន»

សីលធម៌= ខុងជឺ បានបង្គាប់ឲ្យមនុស្សគ្រប់វណ្ណៈទាំងអស់ នៅក្នុងសង្គមនិងគ្រប់ស្រទាប់វណ្ណៈទាំងអស់ នៅក្នុងគ្រួសារត្រូវតែហ៊ានទទួលនូវកំហុសរបស់ខ្លួន នៅចំពោះមុខគ្រួសារនិងចំពោះមុខច្បាប់ផងដែរ ​​អ្នកប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវទទួលខុសត្រូវ ទទួលទារុណកម្ម ឲ្យសមនឹងកំហុសដែលគេបានសាងប្រសិនបើកំហុសនោះ ធ្ងន់ដល់ប្រហារជីវិតអ្នកទោស ត្រូវតែហ៊ានធ្វើអត្តឃាតខ្លួនឯងទស្សនៈ របស់លោកខុងជឺ សង្កត់ធ្ងន់ថា «មនុស្សម្នាក់ៗត្រូវមានស្មារតីអៀនខ្មាស់ ត្រូវតែចេះយល់នូវអ្វី ដែលត្រឹមត្រូវយុត្តិធម៌សម្រាប់ជីវិត» ខុងជឺ បានបង្កើតសីលធម៌មួយទៀត ហៅថា​ ​«ជិន» ​មានន័យថា «​ស្រលាញ់ អ្នកដទៃ» ​ដោយខុងជឺ មានបំណង ឲ្យអ្នសិក្សាស្រលាញ់ផលប្រយោជន៍និងជីវិតអ្នកដទៃ ឲ្យដូចជាស្រលាញ់ជីវិតរបស់ខ្លួន

សីលធម៌នោះគឺ

-ធ្វើគុណទៅហើយ បើគេតបមកវិញចាត់ទុកដូចជាពុំបានធ្វើគុណ

-ធ្វើគុណទៅហើយបើបានផលអាក្រក់វិញត្រូវទទួលថា ជាបទពិសោធន៍ដោយដៃពីរ

-អំពើណា ដែលអ្នកពុំចង់ឲ្យគេធ្វើមកលើរូបអ្នក ចូរអ្នកកុំធ្វើអំពើនោះទៅអ្នកដទៃ

-អំពើណា ដែលអ្នកស្រលាញ់ ចង់បានឲ្យគេធ្វើមកលើរូបអ្នកចូរអ្នកធ្វើនូវអំពើនោះទៅអ្នកដទៃជាមុនសិន

-អំពើណា ដែលធ្វើទៅហើយបានទទួលផលដល់ខ្លួនឯងហើ មានទុក្ខដល់អ្នកដទៃសូមជៀសវាងកុំធ្វើនូវអំពើនោះ ជាដាច់ខាត

-បើជួយអ្នកដទៃហើយបែរជាត្រឡប់មកទទួលទោសវិញចូររត់គេច ឲ្យផុតពីទុក្ខទោសនោះឲ្យបានមុនទុក្ខទោសនោះ មកដល់

-បើធ្វើប្រយោជន៍ហើយសូមកុំរំលឹកគុណទាំងនោះនៅចំពោះមុខគេឲ្យសោះ បើមិនដូច្នោះទេទោះជាគុណប៉ុនភ្នំ ក៏ត្រូវរលាយដែរ

-ត្រូវទុកឲ្យអ្នកដទៃ និយាយពីគុណរបស់អ្នកវិញទើបប្រសើរជាង

-អ្វីដែលអ្នកមិនសប្បាយចិត្តចំពោះអ្នកធំធ្វើមកលើរូបអ្នក ចូរអ្នកកុំយកវាទៅអនុវត្តន៍លើមនុស្សដែលនៅក្រោមបង្គាប់អ្នក ឲ្យសោះ

គុណធម៌របស់ខុងជឺ

គុណធម៌ របស់ខុងជឺគឺសំដៅលើចិត្តមេត្តាករុណានិងភាពត្រឹមត្រូវលោកថា «មនុស្សម្នាក់ៗនៅក្នុងសង្គម​​ សុទ្ធតែមានកាតព្វកិច្ច ដែលគួរធ្វើ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ពួកគេត្រូវប្រកបដោយសីលធម៌ និងភាពត្រឹមត្រូវ» ​​​ ​នេះទើបហៅថា «គុណធម៌» តែបើគេធ្វើកិច្ចការទាំងឡាយដោយគ្រាន់តែពិចារណាប៉ុន្តែ ខ្វះសីលធម៌នោះសកម្មភាពរបស់ពួកគេនឹងក្លាយទៅជាសកម្មភាពមិនត្រឹមត្រូវ និងខ្វះគុណធម៌ មួយវិញទៀតខុងជឺចាត់ទុកថា«ការគ្រប់គ្រងដោយគុណធម៌មានលក្ខណល្អប្រសើរ ជាងគ្រប់គ្រងដោយច្បាប់»

គាត់រំពឹងថាការគ្របគ្រងរដ្ឋ ប្រកបដោយគុណធម៌ អាចដំណើរការទៅរួច ថែមទាំងឈានទៅសម្រេចផ្លែផ្កាទៀតផង ការគ្រប់គ្រងល្អ គឺទាល់តែអ្នកគ្រប់គ្រង ធ្វើសង្គមឲ្យមានសណ្តាប់ធ្នាប់និងជីវភាពរុងរឿងចង់ឲ្យសង្គមមានសណ្តាប់ធ្នាប់ និងជីវភាពរុងរឿងត្រូវធ្វើសណ្តាប់ធ្នាប់ និងចេះគ្រប់គ្រងជីវភាពគ្រួសារជាមុនសិន​​មនុស្ស ដែលមានទឹកចិត្តល្អលុះត្រាតែមានឆន្ទៈស្មោះត្រង់និងមានការអប់រំល្អនៅពេលដែលមនុស្ស បានទទួលការអប់រំល្អហើយជីវភាពគ្រួសាររបស់គេ ក៏ត្រូវបានគ្រប់គ្រងល្អដែរបើជីវភាពគ្រួសារបានគ្រប់គ្រងហើយនោះ នាំឲ្យជីវភាពសង្គម ឬប្រទេសជាតិ មានសណ្តាប់ធ្នាប់លទ្ធផលចុងក្រោយ គឺពិភពលោកនឹងមានសន្តិភាពខុងជឺយល់ថាដើម្បីឲ្យសង្គមមានសណ្តាប់ធ្នាប់ លុះត្រាតែនៅក្នុងសង្គមនោះមានការប្រតិបត្តិត្រឹមត្រូវនូវអ្វីដែលគាត់ហៅថា «ការកែតំរូវ ឲ្យត្រឹមត្រូវតាមឈ្មោះ» នោះជាមុនសិននេះមានន័យថា «ម្នាក់ៗ ត្រូវតែស្គាល់ឈ្មោះកាតព្វកិច្ច និងតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់» ខ្លឹមសារសំខាន់នោះ ឋិននៅត្រង់ថា អ្នកគ្រប់គ្រងគឺអ្នកគ្រប់គ្រង​​ រដ្ឋមន្រ្តីគឺរដ្ឋមន្រ្តីឪពុកគឺឪពុកកូនគឺកូន។ល។គ្រប់ឈ្មោះទាំងអស់គឺសុទ្ធតែឋានៈ មានកាតព្វកិច្ចតួនាទីនិងមុខងារ ខុសៗ គ្នា បើឈ្មោះណាមួយ បំពេញមុខងាររបស់ខ្លួនមិនត្រឹមត្រូវអ្នកនោះមិនអាចក្លាយទៅជាបុគ្គល ដ៏ល្អតាមឋានៈនោះឡើយ ឧទាហរណ៍ថា៖បើអ្នកដឹកនាំ គ្រប់គ្រងគេ មិនខ្វល់ខ្វាយចំពោះវិជ្ជា ឬវិធីដឹកនាំគ្រប់គ្រងនោះទេទោះបីជាអ្នកនោះ មានប្រជាប្រិយភាពប៉ុណ្ណាក៏ដោយក៏គេនោះមិនអាច ជាអ្នកដឹកនាំ ដ៏ល្អបានដែរ



ដូចនេះ ឃើញថាទស្សននយោបាយ របស់ខុងជឺពិតជាបានរួមវិភាគទាន យ៉ាងធំសម្បើម ក្នុងការរុញច្រានទ្រឹស្តីនយោបាយ បែបទស្សនវិជ្ជាដែលមានសីលធម៌ ឲ្យមានភាពរីកដុះដាលឡើងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺខុងជឺ មិនបានប្រើប្រាស់កម្លាំងខាងក្រៅ មកជួយរៀបចំនិងដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទេ តែលោកប្រើក្បួនច្បាប់ គុណធម៌ និងសីលធម៌ ធ្វើជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហា ក្នុងសង្គមមនុស្សទៅវិញ


No comments:

Post a Comment