អង់គ្លេសជាប្រទេសអ្នកមាន ត្រូវចំណាយច្រើន
នៅប្រទេសអង់គ្លេស ការចំណាយខ្ពស់ជាងគេនៅក្នុងចំណោមប្រទេសនៅអឺរ៉ុប។ ដើម្បីកាត់បន្ថយការចំណាយ និស្សិតម្នាក់នេះបានសម្រេចរស់នៅជាមួយនិស្សិតខ្មែរដូចគ្នាក្នុងបន្ទប់តែ១ ដែលមានចំនួន៨នាក់។ ការរស់នៅប្រជ្រៀតគ្នានេះ ក្នុងមនុស្សម្នាក់ៗត្រូវចំណាយថ្លៃស្នាក់នៅជាង១ពាន់ដុល្លារដែរ នេះមិនទាន់គិតថ្លៃហូបចុកផង ដូច្នេះក្រុមគ្រួសាររបស់លោកអាចជួយគាំទ្រលោកបានផ្នែកថវិកាមួយចំនួន ម្យ៉ាងវិញទៀតលោកគិតថា លោកមិនអាចពឹងផ្អែកលើក្រុមគ្រួសារតែ១មុខបានទេដូច្នេះជម្រើសរបស់លោកល្អបំផុតគឺរកការងារធ្វើ។
លាងចានដើម្បីរៀនយកអនុបណ្ឌិត
ក្រោយការផ្ដាំផ្ញើតាមមិត្តភ័ក្ដិ គេបានរកការងារឲ្យលោកធ្វើគឺជាអ្នកលាងចានឲ្យហាងជប៉ុន១ ដែលការងារនេះ បើតាមលោកដឹងនៅប្រទេសអង់គ្លេសគេបែងចែកប្រភេទអ្នកធ្វើការណាស់ព្រោះ បើសិនមានការងារភ្លាមសិទ្ធិអាទិភាពឲ្យជនជាតិអង់គ្លេសសិន បើគ្មាន ទើបគេទម្លាក់មកឲ្យប្រជាជននៅតំបន់អឺរ៉ុប ហើយប្រជាជនមកពីអាស៊ីគឺជាជម្រើសចុងក្រោយ ហើយគេរើសតាមប្រភេទទៀត បើជនជាតិចិនឬវៀតណាម គេឲ្យអាទិភាពមុនខ្មែរ។ តែដោយសារការងារជាអ្នកលាងចាននេះ ជនជាតិគេមិនធ្វើឡ ម្យ៉ាងទៀតហាងនោះជារបស់ជនជាតិជប៉ុនដូច្នេះមិនរើសអើងសម្រាប់ជនជាតិខ្មែរទេដែលជាអាស៊ីដូចគ្នានោះទេ។
ការងារជាអ្នកលាងចាន គឺធ្វើនៅពេលយប់ ដែលទទួលកម្រៃទាបបំផុត៧០០ផោន គិតជាដុល្លារប្រហែលជាង១០០០ដុល្លារ លុយនេះគ្រាន់តែយកបង់ឈ្នួលផ្ទះមិនគ្រប់ផង ប៉ុន្តែវាបានកាត់បន្ថយការចំណាយសម្រាប់ក្រុមគ្រួសាររបស់លោក។
ដឹងថាកូនធ្វើការជាអ្នកលាងចានឪពុកម្ដាយពិតជាមានក្ដីអាណិតអាសូរមិនចង់ឲ្យធ្វើការងារនេះទេ
រយៈពេល២ខែដំបូងធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស មិនមានភាពក្លាហានជម្រាបមកអ្នកមានគុណទាំងពីរឡើយ ប៉ុន្តែក្រោយពីបានធ្វើការពីរខែ ទើបលោកសម្រេចចិត្តជម្រាបជូនលោកទាំងពីរនាក់។ នៅពេលដឹងថា លោកធ្វើជាអ្នកលាងចាននៅប្រទេសអង់គ្លេស ម្ដាយឪពុកលោកបាននិយាយថា មិនចាំបាច់ធ្វើទេ ចាំគាត់ផ្ញើឲ្យចាយ ប៉ុន្តែជាកូនប្រុសសម្រាប់លោក លោកថា ត្រូវតស៊ូគ្រប់រសជាតិនៃជីវិត លោកសុខចិត្តខាំមាត់សង្កត់ចិត្តធ្វើការងារបណ្ដើររៀនសូត្របណ្ដើររហូតដល់រៀនចប់។
មានចិត្តជាសហគ្រិន ត្រូវតែបើកជំនួញ
រយៈពេលជាង១ឆ្នាំ គឺរង់ចាំយ៉ាងអន្ទះសា។ ពាក់កណ្ដាល ខែកក្កដា ឆ្នាំ២០១០ លោកបានបញ្ចប់ការសិក្សាភ្លាម។ លោកបានសម្រេចចិត្តមករស់នៅស្រុកខ្មែរភ្លាម តែលើកនេះ មិនដូចលើកមុនឡើយ មកដល់ស្រុកខ្មែរភ្លាមគិតបើកអាជីវកម្មភ្លាម។ រយៈពេល១៥ថ្ងៃក្រោយ លោកបានចរចាសេងហាងយកក្លិបកម្សាន្តមួយ ឈ្មោះ LEO កាហ្វេ ពេលនោះ ក្នុងពាក់កណ្ដាលខែ៨លោកក៏សម្រេចចិត្តទិញក្នុងតម្លៃជាង១០ម៉ឺនដុល្លារដែលបូករួមទាំងទីតាំងនិងសម្ភារៈដែលថវិកាទាំងនោះបានមកពីក្រុមគ្រួសាររបស់លោកពាក់កណ្ដាល និងប្អូនប្រុសបង្កើតរបស់លោកពាក់កណ្ដាលដោយសម្អាងថា បងប្រុសមកពីបរទេស មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកជំនួញ ពេលនោះទើបប្អូន និងមានជំនឿទុកចិត្តលើរូបលោក។
រៀនបានអនុបណ្ឌិតធ្វើជំនួញបរាជ័យ
នៅខែតុលា ឆ្នាំ២០១០ ហាងមួយឈ្មោះ Space Clubs បានបើកសម្ពោធជាផ្លូវការ ទិសដៅដំបូងរបស់លោក គឺបើកក្លិបកម្សាន្តដោយចាប់យក ភ្ញៀវលំដាប់ខ្ពស់ (HightClass) ដោយសារលោកធ្លាប់រស់នៅប្រទេសអង់គ្លេសពេលទំនេរ លោកធ្លាប់ចូលកម្សាន្តឃើញថា ជំនួញមួយនេះអាចរកប្រាក់ចំណេញបានច្រើន។ តែអ្វីៗ មិនដូចជាការគិតរបស់លោក ទីតាំងគឺជាបញ្ហាធំបំផុត ភ្ញៀវលំដាប់ខ្ពស់ ពិបាកចតឡានដូច្នេះលោកមិនចូលមកទីនេះទេ ដោយសារគ្មានចំណតឡានដូច្នេះរយៈពេល៣ខែដំបូងគឺចូលដើមរហូត។
បាក់ទឹកចិត្ត ប្រកាសលក់ហាងចោល បោះបង់គំនិតជាសហគ្រិន
រយៈពេលបីខែដំបូងខាតចុងខាតដើម លោកបានបាក់ទឹកចិត្តផង និងត្រូវបានអ្នកផ្ទះច្រានចោលគំនិតទាំងស្រុងថា លោកខំទៅរៀនដល់បរទេសតែបែរជាមករកស៊ីទៅវិញ កន្លែងធ្វើការមួយគគោកអាចរកចំណូលបាន១ខែ ជិត១០០០ដុល្លារមិនធ្វើបែរជាយកលុយមកបោះចោលទៅវិញ ភាពបរាជ័យចូលមកខ្លួនលោក ទ្រាំមិនបាន៣ខែផងលោកក៏សម្រេចចិត្តលក់ឡាយឡុងក្លិបចោលក្នុងតម្លៃ៥ម៉ឺនដុល្លារប៉ុណ្ណោះ។
រៀបចំយុទ្ធសាស្ត្រថ្មី ទទួលបានជោគជ័យ
រយៈពេល២ខែគ្មានអ្នកសេងក្លិបមួយនេះសោះ សម្អាងចំណេះដែលសិក្សានៅបរទេសលោកចាប់ផ្ដើមមានគំនិតថ្មី គំនិតមើលឃើញនៅភាពបរាជ័យរបស់ខ្លួន ដែលកាលពីមុនលោកបើកក្លិបដើម្បីចាប់យកភ្ញៀវលំដាប់ខ្ពស់ តែពេលនេះលោកចាប់ផ្ដើមចាប់យកកម្រិតមធ្យមជាយុវវ័យវិញ គ្រាន់តែចាប់ផ្ដើមទម្លាក់ថ្លៃ និងផ្សព្វផ្សាយតាមរយៈវិទ្យុ ចែកខិតប័ណ្ណតាមដងផ្លូវ ភ្លាមៗនោះសប្ដាហ៍ទី១មានមនុស្សមកច្រើនឡើង រហូតដល់ចុងសប្ដាហ៍ រកកន្លែងអង្គុយគ្មានទៀតផង ហៀររហូតដល់ថ្ងៃច័ន្ទត្រឹមនេះ ពន្លឺនៃភាពជោគជ័យចាប់ផ្ដើមកើតមាន រយៈ១ខែលោកទទួលបានប្រាក់ចំណេញពីចន្លោះពី៥០០០ដុល្លារទៅ១០០០០ដុល្លារ ហើយអត្រាទាំងនេះបានកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នភាព និងផែនការអនាគត
លោកស៊ិន សូផាន់ណាក់ បច្ចុប្បន្នមនា អាយុ២៨ឆ្នាំ មិនទាន់មានប្រពន្ធឡើយ មានក្រុមហ៊ុន១ ឈ្មោះ Space
Club។ សម្រាប់គម្រោងខាងមុខនេះ លោកបានសម្រេចចិត្ត បើកSpace Club មួយកន្លែងទៀតនៅខណ្ឌទួលគោក និងកំពុងកសាងសណ្ឋាគារ Angkor Heritage boutique and Spa នៅខេត្តសៀមរាប ដែលគ្រោងសាងសង់៣០បន្ទប់ ដែលជាបន្ទប់សម្រាប់ភ្ញៀវលំដាប់ខ្ពស់ដែលគិតមកទល់ពេលនេះលោកមានដើមទុនសរុបជាង១លានដុល្លារ។
បទពិសោធជីវិត
ដើម្បីផ្លាស់ប្ដូរជីវភាព ឪពុកម្ដាយរបស់លោកសម្រេចចិត្តលក់ផ្ទះ រើទៅនៅជាយក្រុង ម្ដុំពោធិចិនតុងដែលកាលណោះសុទ្ធតែវាលស្រែ ហើយចិញ្ចឹមមាន់ ទា ជ្រូក សំខាន់ជាងនេះទៅទៀត ផ្ទះតៀមប្រក់ស័ង្កសី ដែលកម្ដៅមិនធម្មតាចូលមកក្នុងផ្ទះ ដូច្នេះកាលណោះលោកជាក្មេងធ្លាប់រស់នៅទីក្រុង ទៅជាក្មេងចិញ្ចឹមមាន់ ទា វិញនោះនេះជារឿងកម្សត់បំផុត។
រឿង១ទៀតពេលលោកធ្វើការជាអ្នកលាងចាននៅប្រទេសអង់គ្លេស លោកតែងតែស្រមៃនឹកគិតថា
លោកនឹងធ្វើជាអ្នកមានឲ្យបានព្រោះភាពក្រីក្រហើយដែលបានជំរុញលោកមកលាងចានឲ្យគេ។ និយាយជារួមមក លោកនិយាយថា លោកមិនស្អប់អ្នកក្រីក្រទេតែលោកស្អប់ភាពក្រីក្រជាង។
លោកនឹងធ្វើជាអ្នកមានឲ្យបានព្រោះភាពក្រីក្រហើយដែលបានជំរុញលោកមកលាងចានឲ្យគេ។ និយាយជារួមមក លោកនិយាយថា លោកមិនស្អប់អ្នកក្រីក្រទេតែលោកស្អប់ភាពក្រីក្រជាង។
បណ្ដាំផ្ញើដល់យុវជនដែលចង់បានភាពជោគជ័យ
លោកលើកឡើងថា សម្រាប់យុវជនទាំងអស់ បើសិនជាចង់ធ្វើជំនួញឲ្យទទួលបានជោគជ័យ ជំហានដំបូងត្រូវហ៊ានទទួលយកភាពបរាជ័យជាមុនសិន ដូចជាលោកផ្ទាល់ជាដើម ដំបូងលោកហ៊ានទទួលយកបរាជ័យ ហើយងើបឈរឡើងស្វែងរកភាពជោគជ័យ។ លោកបន្តថា “យុវជនទាំងអស់ត្រូវហ៊ាននឹកស្រមៃថា បើសិនជាយើងទៅជាអ្នកមានតើមានអ្វីខ្លះដែលយើងបានទទួល? ដូចជាមានរថយន្ត ទំនើប ដើរលេងទៅក្រៅប្រទេស មិនមែនត្រូវនៅ១កន្លែងនោះទេ ដើរដើម្បីស្វែងរកគំនិតថ្មីៗពីស្រុកគេ។ សំខាន់ជាងនេះទៅទៀត កុំខ្លាចនឿយហត់ ព្រោះថាការចាប់ផ្ដើមដំបូងយើងជាថៅកែ ត្រូវចំណាយច្រើន ទាំងថវិកានិងពេលវេលា២៤លើ២៤ម៉ោងក្នុង១ថ្ងៃ ក្នុងការគិតរិះរកយុទ្ធសាស្ត្រដើម្បីទទួលបានជោគជ័យ។
បើសិនជាបរាជ័យកុំទាន់អស់សង្ឃឹមត្រូវគិតថារកស៊ីត្រូវមានហានិភ័យ ដួលម្ដងយ៉ាងច្រើនរកការងារធ្វើហើយសន្សំលុយចាំចាប់ផ្ដើមឡើងវិញទៀត។ សូមយុវជនចងចាំថា “អ្នកដែលជោគជ័យមកទល់សព្វថ្ងៃនេះ គឺគាត់ជោគជ័យតែម្ដងប៉ុណ្ណោះ ម្ដងនោះហើយដែលគាត់ឲ្យជោគជ័យរហូត”។
អត្ថបទ និងរូបថត ៖ កង ចាន់បញ្ញា
No comments:
Post a Comment