អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday, 9 May 2012

វិធីសាស្រ្តក្នុងការស្នើសុំតម្លើងប្រាក់ខែ

​​​​​​​​​​​​     ការនិយាយ​ពាក្យ​ដែល​ត្រឹមត្រូវ​ក្នុង​ពេលវេលា​ដែល​សមស្រប​ក្នុង​ពេល​ សម្ភាសន៍​អាច​ធ្វើឱ្យ​មាន​ភាពខុសគ្នា​រវាង​ការទទួល​បាន​ការ​តម្លើង​ប្រាក់ខែ ​ឬក៏​អត់​ ។ ការនិយាយ​ជា​មួយ​ថៅកែ​របស់​អ្នក​ដោយ​ប្រើ​សម្លេង​ខ្លាំងៗ​ឬ​កាយវិការ​ទាមទារ ឧទាហរណ៍ ដោយសារ​តែ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គឺជា​បុគ្គលិក​ដែល​បាន​ទទួល​ប្រាក់ខែ​ ទាប​ជាង​គេ គឺ​បាន​ត្រឹមតែ​ធ្វើឱ្យ​ចៅហ្វាយនាយ​របស់​អ្នក​មិន​សប្បាយចិត្ត​តែប៉ុណ្ណោះ​។ វា​ដូចជា​ក្មេង​ជំទង់​ដឹង​ពេលវេលា​សមស្រប​ក្នុង​ការស្នើរ​សុំ​អ្វី​មួយ​ពី​ ឪពុក​ម្តាយ​របស់​ពួកគេ​នោះ​ដែរ ការស្នើរ​សុំ​តម្លើង​ប្រាក់ខែ​របស់​បុគ្គលិក​គួរតែ​រង់ចាំ​ដល់​ពេលវេលា​ សមស្រប​ណាមួយ​ក្នុង​ពេល​សម្ភាសន៍​ពិនិត្យ​ការងារ​ឡើងវិញ​។​
១. ចូរ​រង់ចាំ​រហូតដល់​ចុងបញ្ចប់​នៃ​ការសម្ភាសន៍​ចាំ​លើកឡើង​ពី​សំណើរ​សុំ​ឡើង​ ប្រាក់ខែ​។ ប្រសិនបើ​ការសម្ភាសន៍​របស់​អ្នក​មើល​ទៅ​វិជ្ជមាន វា​អាច​ជួយ​អ្នក​ក្នុង​ការស្នើរ​សុំ​បានសម្រេច ប៉ុន្តែ​ប្រសិនបើ​ការសម្ភាសន៍​របស់​អ្នក​មាន​លទ្ធផល​អវិជ្ជមាន នោះ​វា​គឺជា​សញ្ញា​ប្រាប់​អ្នក​ថា​គួរ​រង់ចាំ​លើក​ក្រោយ​។​
២. យក​តាម​ជាមួយ​នូវ​បញ្ជី​គោលបំណង​ដែល​អ្នក​បាន​ទទួល​ជោគជ័យ​ចាប់តាំងពី​ថ្ងៃ​ សម្ភាសន៍​កាលពី​លើក​មុន​។ កំហិត​ទៅ​គោលបំណង​និង​ការ​សង្ឃឹមទុក​ដែល​ដាក់​ឡើង​ដោយ​ចៅហ្វាយ​របស់​អ្នក​។ ប្រសិនបើ​គាត់​ធ្លាប់​ប្រាប់​អ្នក​ពី​មុន​ពីអ្វី​ដែល​អ្នក​ចាំបាច់​ត្រូវ​ ធ្វើឡើង​ដើម្បី​បង្កើន​លទ្ធផល​របស់​អ្នក​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង អ្នក​ត្រូវ​និយាយ​ប្រាប់​គាត់​ដោយ​សង្ខេប​ពី​រាល់​គ្រប់​ចំណុច​ដែល​អ្នក​បាន ​កែប្រែ​ឱ្យ​ល្អប្រសើរ​។​
៣. បង្ហាញ​ថា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​អ្នក​មាន​ឥទ្ធិព​ល​ផ្ទាល់​ ទៅលើ​ភាពជោគជ័យ​ថ្មីៗ​នេះ​របស់​ក្រុមហ៊ុន​ដោយ​របៀប​ណា​។ ជា​ការពិត​ណាស់ អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ប្រតិបត្តិ​ល្អ ហើយ​ក្រុមហ៊ុន​ទទួលបាន​ភាពជោគជ័យ​។ ធនាគារ​អាមេរិក​បាន​ឱ្យដឹងថា ការបង្ហាញ​ថា​ក្រុមហ៊ុន​ទទួលបាន​ភាពជោគជ័យ​ក្នុង​មួយ​ឆ្នាំ​នោះ​គឺ​មានដូចជា កិច្ចសន្យា (​កុងត្រា​) ថ្មី​, ការជួល​បុគ្គលិក​បន្ថែម និង​មាន​អតិថិជន​ថ្មី​បន្ថែមទៀត​។​
៤. ស្នើរ​សុំ​ការ​តម្លើង​ប្រាក់ខែ​ដែល​សមរម្យ ដោយ​គិត​ពី​ប្រាក់ខែ​ជា​មធ្យម​របស់​អ្នក​ដែល​ធ្វើការ​មាន​ឋានៈ​និង​កម្រិត​ នៃ​លទ្ធផល​ការងារ​ប្រហាក់ប្រហែល​គ្នា​ទាំង​នៅក្នុង​ក្រុមហ៊ុន​និង​ក្រៅ​ ក្រុមហ៊ុន​។ ចូរ​និយាយ​ជាមួយ​បុគ្គលិក​រួម​ការងារ​និង​អ្នកជំនាញ​ផ្សេងៗ​នៅក្នុង​ជំនាញ​ ដែល​អ្នក​ធ្វើការ​ដើម្បី​ស្វែងយល់ថា​តើ​ប្រាក់កម្រៃ​កម្រិតណា​ដែល​សមរម្យ​។ ប្រសិនបើ​អ្នក​កំពុង​តែ​ទទួលបាន​ប្រាក់​កម្រៃ​ដែល​ខ្ពស់​បំផុត​ក្នុង​ជំនាញ​ របស់​អ្នក​សម្រាប់​ការងារ​បច្ចុប្បន្ន​ហើយ​នោះ អ្នក​ត្រូវ​និយាយ​ប្រាប់​គាត់​ឱ្យដឹងថា អ្នកស្ម័គ្រចិត្ត​ទទួល​នូវ​ការងារ (​ទំនួល​ខុស​ត្រូវ​បន្ថែមទៀត​)​។

No comments:

Post a Comment