អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday, 9 May 2012

ទស្សនជីវិត

បាបទាំង ៧ យ៉ាង – 7 Sins
1. នយោបាយដែលគ្មានគោលការណ៍ – Politics without Principle
2.
មានទ្រព្យសម្បត្តិដោយគ្មានការងារ – Wealth without Work
3.
សប្បាយរីករាយដោយគ្មានសតិសម្បជញ្ញៈ – Pleasure without Conscience
4.
មានចំណេះតែគ្មានចរិយាសម្បត្តិ – Knowledge without Character
5.
ធ្វើជំនួញដោយគ្មានសីលធម៌ – Commerce without Morality
6.
វិទ្យាសាស្ត្រដែលគ្មានមនុស្សធម៌ – Science without Humanity
7.
ការគោរពបូជាសាសនាដោយគ្មានការលះបង់ – Worship without Sacrifice

ខ្លឹមសារ​បារមី (៣-៦)
August 10, 2009 — sethaiech
៣. បើ​មិនអាច​ធ្វើ​ការងារ​ធំ​ឲ្យ​មកជា​តូច​ក្នុង​ឆន្ទៈ​ទេ គឺ​មិនអាច​ធ្វើ​ការងារ​ធំ​បាន​ឡើយ។
៤. គុណធម៌ ទាល់តែ​សាង​ទើប​កើត។ មនុស្ស​សាង​គុណធម៌​ឲ្យ​កើតឡើង​ជាមុន ទើប​គុណធម៌​សាង​មនុស្ស​នោះ​វិញ​តាម​ក្រោយ។
៥. រស់នៅ​ជាមួយ​នឹង​ការ​មិន​ប្រកាន់ នោះ​ទុក្ខ​ក្នុង​ចិត្ត​រមែង​មិនមាន។
៦. ការងារ​ដែល​ជា​តួនាទី​របស់​មនុស្ស មិនមែន​គាំទ្រ​បាប​ទេ គឺ​កម្ចាត់​បាប។ បាប​កើត​ពី​មនុស្ស​ណា​ វា​រមែង​ទម្លាយ​នូវ​មនុស្ស​នោះ ដូច​ច្រែះ​កើត​ពី​ដែក​ណា ក៏​រមែង​ទម្លាយ​នូវ​ដែក​នោះ​ដូច្នោះ​ដែរ។

(ដកស្រង់ពីសៀវភៅ បារមីភាគ ១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)

ខ្លឹមសារ​បារមី (១-២)
August 3, 2009 — sethaiech
១. គ្រប់​សត្វ​មាន​ជីវិត សុទ្ធ​តែ​មាន​ចិត្ត​ជា​ប្រធាន មាន​ចិត្ត​ជា​ធំ។ មនុស្ស​មាន​វិធី​អប់រំ​ចិត្ត តែ​សត្វ​តិរច្ឆាន​មិន​មាន​ឡើយ ដូច្នេះ​ជីវិត​មនុស្ស និង​ជីវិត​សត្វ​តិរច្ឆាន ទើប​ផ្សេង​គ្នា ពោល​គឺ​មនុស្ស​បាន​ប្រសើរ​ត្រង់​មាន​ការ​ចម្រើន​ផ្លូវ​ចិត្ត ចម្រើន​គុណធម៌ អប់រំ​រឿយៗ។

២. មនុស្ស​មាន​បញ្ញា មិនត្រូវ​ការ​សម្លាប់​សត្រូវ​ឡើយ រមែង​សម្លាប់​ចំពោះ​តែ​ភាព​ជា​សត្រូវ​របស់​គេ​តែ​ប៉ុណ្ណោះ ហើយ​ធ្វើ​សត្រូវ​ឲ្យ​ត្រឡប់​មក​ជា​មិត្ត។ ព្រះបរម​ពោធិសត្វ ឃើញ​បច្ចា​មិត្តជា​អ្នក​ជួយ​ឲ្យ​ព្រះអង្គ​សម្រេច​នូវ​បារមី​ដ៏ខ្ពង់ខ្ពស់ គឺ​បរមត្ថ​បារមី ដូច្នេះ​ទើប​ព្រះអង្គ​មាន​មេត្តា​ចំពោះ​សូម្បី​តែ​បច្ចា​មិត្ត។
(ដកស្រង់​ពី​សៀវភៅ បារមី​ភាគ ១ របស់ លោកតាអគ្គបណ្ឌិត ប៊ុត សាវង្ស)

១០ សំណួរ​គួរ​ពិចារណា​នៅ​ពេល​ចាប់ផ្តើម​បើក​អាជីវកម្ម ឬ​មុខជំនួញ​ថ្មី
June 24, 2009 — sethaiech
1.      តើមានអ្វីជាផលិតផល ឬសេវាកម្ម?
2.      តើមានអ្វីដែលជាចំណុចពិសេសមួយខុសប្លែកពីគេ និងប្រសើរជាងគេ?
3.      តើកលានុវត្តភាព (ឱកាស) ទីផ្សារមានកម្រិតណាដែរ?
o តើមានបញ្ហាអ្វីដែលត្រូវដោះស្រាយ?
o តើទំហំទីផ្សារធំកម្រិតណាដែរ?
o តើទីផ្សារអាចកើនឡើងយ៉ាងឆាប់រហ័សបានរបៀបណា?
o តើនរណាជាអ្នកដែលត្រូវប្រកួតប្រជែង?
4.      តើអ្នកត្រូវរកប្រាក់ចូលរបៀបណា?
o តើអ្វីជាគំរូនៃចំណូល?
5.      តើអ្នកណាខ្លះជាក្រុមនៃអ្នកគ្រប់គ្រង?
o តើពួកគេមានអ្វីដែលជាចំណុចខ្លាំង
6.      តើអ្វីជាយុទ្ធសាស្ត្រ?
o តើអ្វីជាគោលបំណងរយៈពេលវែង
o តើដំណើរនៃការប្រតិបត្តិរយៈពេល ៣ ៦ ៩ និង ១២ ខែគឺអ្វី?
7.      តើអ្នកត្រូវលក់ឬក៏ធ្វើទីផ្សារលើផលិតផល ឬសេវាកម្មរបស់អ្នករបៀបណា?
8.      តើអ្នកត្រូវការដើមទុនប៉ុន្មានសម្រាប់ដំណើរការមុខជំនួញនេះ?
o តើទឹកប្រាក់ដើមទុនដំបូងត្រូវការប៉ុន្មាន?
9.      តើគម្រោងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានឬទេ?
o តើរបាយការណ៍ចំណូលហិរញ្ញវត្ថុមានឬទេ?
10. តើអ្វីជាតម្លៃគោលរបស់ក្រុមហ៊ុន?
o តើប៉ុន្មានភាគរយដែលក្រុមហ៊ុនរបស់អ្នកអាចលក់?

(ប្រែសម្រួលពី VENATURE (CAPITAL & CONSULTING))


No comments:

Post a Comment