អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

អគ្គនាយក​ ចេញ​ពី​អ្នក​លាង​ចាន​​!​

លោក ស៊ិន សូផានណាក់ ជា អគ្គនាយក​ ក្លិប​កម្សាន្ត​ Space Club ដែល​មាន​ ប្រវត្តិ​​កើត​ក្នុង​ត្រកូល​​​​មន្ត្រី​រាជការ​ ​មាន​​ជីវភាព​មិន​សូវ​ធូរធារ​​ ដោយសារ​មាន​គំនិត​ជា​សហគ្រិន ​ពេល​ទទួល​បាន​​​សញ្ញាប័ត្រ​​បរិញ្ញាបត្រ​ លោក​សុខចិត្ត​​ធ្វើ​ជា​អ្នក​លាង​ចាន​នៅ​ប្រទេស​អង់គ្លេស ដើម្បី​​យក​ប្រាក់​រៀន​បន្ត​យក​អនុបណ្ឌិត​។ ​​មក​ទល់​បច្ចុប្បន្ន​នេះ​ ​​​លោក​មាន​ដើម​ទុន​សរុប​ជាង​១​លាន​ដុល្លារ ។
លោក ស៊ិន សូផានណាក់ កើត​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ​ឆ្នាំ​១៩៨៣ ​នៅ​​ទីក្រុង​ភ្នំពេញ។ ​អ្នក​ម្ដាយ​ឈ្មោះ រ័ត្ន គន្ធា និង​ឪពុក​ឈ្មោះ​ ស៊ិន សូផាន្នី ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ។ លោក​ជា​បងប្រុស​ច្បង ​ក្នុង​ចំណោម​បងប្អូន​៤​នាក់។


វ័យ​កុមារភាព

ឆ្នាំ​១៩៨៨ លោក​បាន​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​វត្ត​កោះ​ ក្នុង​ត្រកូល​ជា​អ្នក​រាជការ​ពិត​ណាស់​ថា ជីវភាព​មន្ត្រី​រាជការ​មិន​សូវ​សម្បូរ​ប្រាក់កាស​ ​សម្រាប់​ចំណាយ​ប៉ុន្មាន​ទេ។​ កាលណោះ​ជីវភាព​និង​ការ​ចំណាយ​ក្នុង​គ្រួសារ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ឪពុក​របស់​លោក​ជា​អ្នក​រ៉ាប់រង។​ សម្រាប់​គ្រួសារ​​មួយ​ ​ដែល​មាន​សមាជិក​គ្រួសារ​ដល់​ទៅ​៦​នាក់​ ដូច្នេះ​ការ​ចំណាយ​គឺ​ត្រូវ​ត្បិតត្បៀត​មែនទែន​ តែ​ទោះបីជា​ឪពុក​របស់​លោក​ជា​មន្ត្រី​យោធា​មាន​ជីវភាព​ខ្សត់​ខ្សោយ​ក៏ដោយ​ ​លោក​តែងតែ​មាន​ចិត្ត​កោត​ស្ញប់ស្ញែង​ឪពុក​របស់​លោក​ ជា​ពិសេស វីរភាព​ពេល​ស្លៀកពាក់​ឯកសណ្ឋាន​ទៅ​សមរភូមិ​ប្រយុទ្ធ​ជាមួយ​ខ្មាំងសត្រូវ​។ នៅ​ពេល​នោះ​ដែរ ​លោក​តែងតែ​ស្រមៃ​ចង់​ធ្វើ​ជា​យោធា​ដូច​ឪពុក​លោក​ដែរ​ ។
អ្វី​ដែល​លោក​ចង​​ចាំ​មិន​ភ្លេច​គឺ បើ​ប្រៀបធៀប​ជាមួយ​គ្រួសារ​របស់​អ្នក​ជិត​ខាង​ វិន័យ​ក្នុង​គ្រួសារ​គឺ​តឹងរ៉ឹង​មែនទែន​ ព្រោះ​ថា ​ឪពុក​ជា​មន្ត្រី​យោធា​ដែល​មាន​វិន័យ​នៅ​កន្លែង​ធ្វើការ​តឹងរ៉ឹង​​ ដូច្នេះ​ក្នុង​គ្រួសារ​លោក​ត្រូវ​តឹងរ៉ឹង​និង​មាន​របៀប​រៀបរយ​ដែរ​។
ម៉ូតូ​ចាស់​មួយ​គ្រឿង​ជិះ​គ្នា​៥​នាក់​ឪពុក​កូន
ឆ្នាំ​១៩៩៥​ លោក​បាន​បញ្ចប់​ថ្នាក់​បឋមសិក្សា​ ហើយ​ចូលរៀន​នៅ​វិទ្យាល័យ​វត្ត​កោះ​​នៅ​ជាប់​ជាមួយ​​សាលា​បឋម​សិក្សា​ចាស់​នោះ​ដដែល​ កាលណោះ​អ្វី​ដែល​លោក​បាន​ចងចាំ​គឺ រៀងរាល់​ពេល​ព្រឹក​ឪពុក​ម្ដាយ​​លោក​ជា​អ្នក​រៀបចំ​​ឲ្យ​បង​ប្អូន​ទាំង​បួន​នាក់​ ហើយ​ឡើង​ជិះ​ម៉ូតូ​​ចាស់​ទាំង​អស់​គ្នា​ ឪពុក​លោក​ឌុប ​យក​ទៅ​ចែក​តាម​បន្ទប់​រៀន​ និង​សាលា​អស់ ទើប​គាត់​ត្រលប់​ចូល​ធ្វើការ​វិញ​។
ខ្វះ​ទាំង​លុយ និង​សម្ភារៈ​សិក្សា​តែ​មាន​គោលដៅ​ច្បាស់លាស់
សម្រាប់​លោក​ឪពុក​យោធា​ពឹង​លើ​ប្រាក់​ខែ ហើយ​ត្រូវ​ចិញ្ចឹម​កូន​៤​នាក់​ទៀត​សុទ្ធតែ​នៅ​រៀន​នោះ​ជៀស​មិន​រួច​ឡើយ​ពី​ការ​ខ្វះខាត​ ថ្ងៃ​ខ្លះ​លោក​​ទៅ​​រៀន​មាន​លុយ​ចាយ ​តែ​ពេលខ្លះ​លោក​ពុំ​មាន​លុយ​ចាយ​នឹង​គេ​ទេ​។ ​ គ្រាន់​តែ​លុយ​ចាយ​ខ្វះ​ហើយ កុំ​ថា​ឡើយ ​ដល់​ឧបករណ៍​សិក្សា​នោះ​ លោក​ខ្វះ​សៀវភៅ​គ្រប់​បែប​យ៉ាង​ ប៉ុន្តែ​លោក​មាន​គោលដៅ​ច្បាស់លាស់​ថា លោក​ត្រូវ​តែ​រៀន​ចេះ​ដឹង​ដើម្បី​ធ្វើ​ជា​មន្ត្រី​រាជការ​ដូច​ឪពុក​របស់​លោក ជា​លទ្ធផល​នៅ​ថ្នាក់ទី៧ ទី៨ លោក​បាន​ទទួល​លទ្ធផល​​ពី​​​ការ​ខិតខំ​​ប្រឹង​ប្រែង​ដោយ​បាន​ទទួល​ចំណាត់​ថ្នាក់​​គឺ​ចាប់​ពី​លេខ​១​ទៅ​៣​ ក្នុង​ចំណោម​សិស្ស​ជាង​៣០​នាក់។
គំនិត​ជា​សហគ្រិន​ចាប់​ផ្ដើម​កើត​មាន
នៅ​ពេល​លោក​រៀន​នៅ​ថ្នាក់​ទី​៨​​នៃ​វិទ្យាល័យ​វត្ត​កោះ​ គោលបំណង​ចង់​ធ្វើជា​មន្ត្រី​យោធា ដូច​ឪពុក​របស់​លោក​ ​​ត្រូវ​បាន​លុប​បំបាត់ ​ដោយសារតែ​ភាព​ក្រីក្រ​ខ្វះ​មុខ​ខ្វះ​ក្រោយ​ ក្ដី​ប្រាថ្នា​ថ្មី​ដែល​លោក​បាន​ចាប់​អារម្មណ៍​​នោះ​ គឺ​លោក​មើល​ឃើញ​ថា​ គ្រួសារ​គេ​ជា​អ្នក​រកស៊ី​ អាច​មាន​ជីវភាព​សមរម្យ​ជាង​គ្រួសារ​របស់​លោក​ ។ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ជា​មន្ត្រី​រាជការ​មាន​កិត្តិយស​តែ​អត់​មាន​លុយ តែ​ជា​អ្នក​រក​មាន​សេរីភាព​ ហើយ​មាន​ឱកាស​ធ្វើ​ជា​អ្នក​មាន​ទៀត​ផង​​។​ នៅ​ពេល​នោះ​ហើយ​ដែល​គំនិត​ជា​សហគ្រិន​ត្រូវ​បាន​ចាប់​ផ្ដើម​ឡើង​ ដោយ​បាន​កំណត់​ក្នុង​ចិត្ត​យ៉ាង​ច្បាស់​ថា ធ្វើ​យ៉ាងណា​ក៏​ដោយ ​ត្រូវ​តែ​រក​ស៊ី​ធ្វើ​ជា​អ្នក​មាន​ឲ្យ​បាន​។

រៀន​ពូកែ​ មាន​ឱកាស​ចូលរៀន​សាលា​លំដាប់​អន្តជាតិ

នៅ​​ពាក់​​កណ្ដាល​ឆ្នាំ​១៩៩៧​ ពេល​សាលា​ZAMAN​ ត្រូវ​បាន​បង្កើត​ឡើង​ យុទ្ធសាស្ត្រ​ទីផ្សារ​របស់​សាលា​នៅ​ពេល​នោះ​គឺ​ ប្រកាស​ឲ្យ​ជ្រើសរើស​សិស្ស​ពូកែ​ពី​​ចំណាត់​ថ្នាក់​លេខ​​​១​ដល់​លេខ​៣ នៅ​តាម​វិទ្យាល័យ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងអស់​មក​ប្រឡង​ ដើម្បី​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​សាលា​របស់​គេ​ ដោយ​បង់​ត្រឹម​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ ដោយ​សារ​ខិតខំ​រៀន​ជា​សិស្ស​ពូកែ​ស្រាប់​គ្រូ​របស់​លោក​បាន​បញ្ជូន​ឈ្មោះ​លោក​ឲ្យ​ចូល​ប្រឡង​ សូម្បី​តែ​លោក​ក៏​មិន​ដឹង​ថា​ប្រឡង​ដើម្បី​អ្វី​ផង​ទេ​​នៅ​ពេល​នោះ​។
ប្រឡងជាប់​រក​លុយ​១០​ភាគរយ​មិន​ចង់​បាន

សិស្ស​ពូកែ​ទាំងអស់​ក្នុង​ក្រុង​ភ្នំពេញ​បាន​ចូល​ប្រឡង​នៅ​វិទ្យាល័យ​យុគន្ធរ ក្រោយ​ការ​ប្រឡង​ លទ្ធ​ផល​គាប់​ចិត្ត​សម្រាប់​លោក​បាន​ទទួល​ គឺ​បាន​ប្រឡង​ជាប់​ លោក​ត្រូវ​បាន​សាលា​ ZAMAN​ នាំ​​ទៅ​ធ្វើ​ទស្សនៈ​កិច្ច​សិក្សា​នៅ​ក្នុង​សាលា​របស់​គេ​។ នៅ​ពេល​ចូល​ក្នុង​សាលា​របស់​គេ​ភ្លាម​ លោក​មាន​អារម្មណ៍​ចង់​រៀន​ខ្លាំង​មែន​ទែន ដោយសារ​តែ​កម្រិត​ស្តង់ដារ​សាលា​នោះ​ ជា​លក្ខណៈ​អន្តរជាតិ​ ដែល​លោក​ធ្លាប់​សិក្សា​នៅ​វិទ្យាល័យ​ធម្មតា មាន​តែ​បង្អួច​សម្រាប់​ខ្យល់​ចូល និង​ធូលី​ មក​ឃើញ​សាលា​ដែល​​ជា​ផ្ទះ​វីឡា ក្នុង​ថ្នាក់​រៀន​បំពាក់​ម៉ាស៊ីន​ត្រជាក់​ មាន​បន្ទប់​កុំព្យូទ័រ កន្លែង​លេង​កីឡា​ត្រឹមត្រូវ​ទាំង​នេះ​ហើយ​ដែល​បាន​ជំរុញ​លោក​ឲ្យ​​ចង់​សិក្សា​នៅ​ទីនោះ​មែន​ទែន​ ប៉ុន្តែ​ឧបសគ្គ​នៅ​ត្រង់​ថា​សាលា​តម្រូវ​ឲ្យ​បង់​ប្រាក់​១០ភាគរយ​នៃ​ថ្លៃ​សិក្សា ​ដែល​​ក្នុង​១​ឆ្នាំ​ថ្លៃ​សិក្សា​សរុប​​​៤០០០​ដុល្លារ​។
ទឹក​ចិត្ត​ឪពុក​សុខ​ចិត្ត​​ខ្ចី​លុយ​គេ​ឲ្យ​កូន​រៀន
តម្លៃ​៤០០០​​ដុល្លារ​សម្រាប់​កម្រិត​វិទ្យាល័យ​​ ​ពិត​ជា​​ថ្លៃ​មែនទែន​សម្រាប់​គ្រួសារ​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ដូច​ជា​​គ្រួសារ​លោក​ ម្យ៉ាង​ទៀត​ សិក្សា​នៅ​កម្រិត​វិទ្យាល័យ​កាលណោះ​ ពុំ​ដែល​មាន​នរណា​ម្នាក់​បង់​លុយ​ឡើយ​។ មុន​ដំបូង ​ឪពុក​របស់​មិន​ឯកភាព​ឲ្យ​លោក​ចូល​សិក្សា​ឡើយ ប៉ុន្តែ​ដោយ​ការ​ទទូត​អង្វរ​ខ្លាំង​ពេក​របស់​លោក​ និង​ដោយសារ​ឪពុក​របស់​លោក​ធ្លាប់​មាន​ជីវភាព​ក្រ​លំបាក​ ឪពុក​លោក​តែងតែ​ប្រាប់​លោក​ថា “​ត្រូវ​ខិតខំ​រៀន​សូត្រ​គាត់​ និង​ជ្រោមជ្រែង​ឲ្យ​អស់​ពី​សមត្ថភាព​” និង​ដោយ​ការ​បង្ហាញ​នូវ​ហេតុផល​ត្រឹម​ត្រូវ​ ឪពុក​លោក​បាន​សម្រេច​ចិត្ត​យក​ប្រាក់​សន្សំ​ និង​ខ្ចី​គេ​បន្ថែម​ឲ្យ​លោក​បាន​ចូល​រៀន​នឹង​សាលា​នោះ​នឹង​​គេ​។

ជិះ​ម៉ូតូ​ស៊ុយ​កូរ៉េ​ទៅ​រៀន​សាលា​ថ្លៃ
អនុស្សាវរីយ៍​ដែល​លោក​មិន​អាច​បំភ្លេច​នៅ​ពេល​នោះ​គឺ​ ដោយសារ​សាលា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​លោក​បាន​ផ្ទេរ​ម៉ូតូ​ស៊ុយ​កូរ៉េ​ចាស់​ ​របស់​គាត់​ ឲ្យ​មក​លោក​សម្រាប់​​ជិះ​ទៅ​រៀន​។ មាន​ម៉ូតូ​ជិះ​ទៅ​រៀន​ចាត់​ទុកថា​គ្រាន់​បើ តែ​បើ​ប្រៀបធៀប​ជាមួយ​មិត្តភ័ក្ដិ​ដែល​រៀន​សាលា​ជាមួយ​គាត់​​គឺ​អន់​បំផុត​ ព្រោះ​ក្នុង​ចំណោម​សិស្ស​រៀន​នៅ​ទីនោះ​ទាំងអស់​ គ្មាន​អ្នក​ជិះ​ម៉ូតូ​ចាស់​បែប​នេះ​ទៅ​រៀន​ទេ​។ មិត្តភ័ក្ដិ​របស់​លោក​គ្រាន់​តែ​ចង្អុល​ កាតាឡុក​ប្រាប់​ប៉ា​របស់​គេ ស្អែក​ឡើង​ម៉ូតូ​ទំនើប​ទាំង​នោះ​នឹង​មក​ដល់​ភ្លាម តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​លោក​មិន​បាន​តូច​ចិត្ត​អ្វី​ទេ លោក​មាន​ឆន្ទៈ​តែ​មួយ​គត់​គឺ​ខិតខំ​រៀន​សូត្រ​ឲ្យ​បាន​ជោគជ័យ​។
ធ្លាប់​រៀន​នៅ​សាលា​មាន​ស្តង់ដារ​ សម្រេច​ចិត្ត​ទៅ​រៀន​បន្ត​នៅ​ក្រៅ​ប្រទេស
អំឡុង​ឆ្នាំ​២០០១-២០០២​លោក​បាន​រៀន​ចប់​បាក់​ឌុប​​នៅ​សាលា​ZAMAN​ លោក​បាន​ចូល​រៀន​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ និង​ដោយ​មាន​ការ​ជំរុញ​ពី​អ្នក​ផ្ទះ លោក​ក៏​ចាប់​យក​ជំនាញ​ច្បាប់​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បឹងត្របែងរៀន​បាន​តែ​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​ លោក​មាន​អារម្មណ៍​ធុញថប់​ជា​ខ្លាំង​ជាមួយ​ការ​សិក្សា​សាលា​ទាំង​នេះ​ ដោយ​តែ​លោក​ធ្លាប់​រៀន​នៅ​សាលា​លំដាប់​អន្តរជាតិ និង​រៀន​ជា​ភាសា​អង់គ្លេស​។
ជា​ការ​ចៃដន្យ​ផង​ដែរ​ មិត្តភ័ក្ដិ​របស់​លោក​មាន​បង​​ប្រុស​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ​ដែរ​ លោក​ក៏​ចាប់​ផ្ដើម​សាកសួរ​ព័ត៌មាន​ពី​បង​ប្រុស​ម្នាក់​នោះ​យ៉ាង​ច្បាស់​លាស់​ លោក​ក៏​សម្រេច​ចិត្ត​សុំ​ឪពុក​របស់​លោក​ទៅ​សិក្សា​ជាមួយ​គេ​នៅ​ប្រទេស​ថៃ​។ ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ​ កាល​ពី​៥​ឆ្នាំ​មុន​ឪពុក​ម្ដាយ​របស់​លោក​បាន​លក់​ផ្ទះ​នៅ​ជិត​ផ្សារ​ថ្មី​មក​រស់​នៅ​តំបន់​ជាយក្រុង​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ និង​ពួក​គាត់​បាន​ទិញ​ដី​មួយ​កន្លែង​រោងចក្រ​ជួល​ឲ្យ​គេ​ ដូច្នេះ​មកទល់​ឆ្នាំ​២០០២​នេះ គ្រួសារ​របស់​លោក​ចាប់ផ្ដើម​ធូធារ​ខ្លាំង​មែន​ទែន​​ ហើយ​​ដោយ​មាន​ការ​ព្រមព្រៀង​ពី​សាលា​នៅ​ប្រទេស​ថៃ​ ក្នុង​ការ​បង់​លុយ​បណ្ដាក់​ ឪពុក​លោក​បាន​សម្រេច​ចិត្ត​បញ្ជូន​លោក​ឲ្យ​ទៅ​រៀន​បន្ត​យក​បរិញ្ញាបត្រ​នៅ​ប្រទេស​ថៃ​ទៀត​។
លុយ​និង​ភាសាថៃ​ ជា​ឧបសគ្គ​សម្រាប់​រស់​នៅ​ក្រៅ​ប្រទេស
ការ​ព្រមព្រៀង​ចប់​សព្វ​គ្រប់​លោក​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​តាម​យន្តហោះ​និង​ជិះ​តាក់ស៊ី​ដល់​សាកល​វិទ្យាល័យ​ឈ្មោះ​ Mission College នៅ​ខេត្ត​សារៈបុរី។ កាលណោះ​ការ​លំបាក​ដែល​លោក​បាន​ជួប​ប្រទះ​ភ្លាម​នោះ ពេល​ទៅ​ដល់​ប្រទេស​ថៃ​​​​​គឺ​បញ្ហា​ភាសា​តែ​ម្ដង។
ទោះបីជា​កម្រិត​ភាសា​អង់គ្លេស​របស់​លោក​ល្អ​យ៉ាង​ណា​ក៏​​​ដោយ​ ព្រោះ​នៅ​ប្រទេស​ថៃ​គេ​អភិរក្ស​ភាសា​ និង​ប្រជាជន​មិន​ចេះ​ភាសា​អង់គ្លេស​ទេ​ ដូច្នេះ​ពេល​លោក​ចេញ​ទៅ​ក្រៅ​ទិញ​អ្វី​ញាំ​ ត្រូវ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​របស់​លោក​ដែរតែ​ជា​សំណាង​ល្អ​​ ទោះបី​ជា​នៅ​​ក្នុង​ថ្នាក់ ​រៀន​ភាសា​អង់គ្លេស​ក៏​ដោយ ​តែ​មិត្តភ័ក្ដិ​រួម​ថ្នាក់​រៀន​ជាមួយ​ក៏​មាន​ជនជាតិ​ខ្មែរ​ច្រើន​ដែរ​​ ដូច្នេះ​លោក​អាច​ឆាប់​ចេះ​និយាយ​ភាសា​ថៃ​បាន​រហ័ស​ បញ្ហា​សំខាន់​មួយ​ទៀត ​ពេល​ផ្ទេរ​ប្រាក់​ពី​ស្រុកខ្មែរ​ទៅ​ប្រទេស​ថៃ​គឺ​ធ្វើ​តាមរយៈ​ផ្ញើ​តាម​មិត្តភ័ក្ដិ​ណា​ដែល​មក​ស្រុក​ខ្មែរ​ហើយ​ត្រលប់​ទៅ​ ទើប​ទូរស័ព្ទ​ប្រាប់​អ្នក​ផ្ទះ​ឲ្យ​ផ្ញើ​ទៅ​តាម​គេ​ ប្រសិនបើ​បន្ទាន់​មិន​ដឹង​ធ្វើ​តាម​រយៈ​ណា​ទេ​។ ​​​អាហារ​មិន​ជា​បញ្ហា​ចោទ​ទេ ព្រោះ​លោក​ជា​មនុស្ស​ចូលចិត្ត​ហិល​ខ្លាំង​ដែរ​។
មាន​គំនិត​ជា​សហគ្រិន​មិន​អាច​ទ្រាំ​ធ្វើការ​ឲ្យ​គេ​បាន
ឆ្នាំ​២០០៨​លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ថៃ​ ហើយ​លោក​បាន​វិល​ត្រលប់​មក​រស់​នៅ​កម្ពុជា​វិញ​ ដោយ​មូលហេតុ​ថា ​លោក​បាន​រៀន​សូត្រ​អស់​រយៈ​ពេល​យូរ​គួរ​សម​ហើយ​ ណាមួយ​ លោក​​មិន​មាន​អ្វី​សល់​ជា​ដុះ​កំភួន​ឡើយ។ ដូច្នេះ​ លោក​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ស្នើ​សុំ​ធ្វើជា​ប្រធាន​ហិរញ្ញវត្ថុ​ Le Macao casino​&​hotel តាម​រយៈ​ការ​ប្រកាស​ព័ត៌មាន​របស់​កាស៊ីណូ​។
លោក​បាន​ជាប់​និង​ទទួល​បាន​ប្រាក់​​បៀវត្សរ៍​ក្នុង​១​ខែ​៦០០​ដុល្លារ​។​ ប្រាក់​ខែ​ចំនួន​៦០០​ដុល្លារ​សម្រាប់​អ្នក​រស់នៅ​ស្រុក​ខ្មែរ​គិត​ថា​ល្អ​ហើយ​ ប៉ុន្តែ​គំនិត​ជា​សហគ្រិន​ដក់​ជាប់​ក្នុង​ចិត្ត​​របស់​លោក​ រយៈពេល​ពេញ​១ឆ្នាំ​លោក​សែន​តាន​តឹង​និង​ធុញថប់​ជា​ទី​បំផុត លោក​គិត​ថា​ បើសិនជា​យើង​ធ្វើការ​ឲ្យ​គេ​ ច្រើន​ទោះបីជា ​យើង​ពូកែ​យ៉ាង​ណា​ក៏​យើង​នៅ​តែ​ប៉ុណ្ណឹង​​ដែរ។
តាម​រយៈ​ក្រុមហ៊ុនLKN ​និង​ប្រព័ន្ធ​អ៊ីនធឺណិត​លោក​បាន​រក​ឃើញ​ការ​បើក​បវេសនកាល​ សាកល​វិទ្យាល័យ​មួយ​នៅ​ប្រទេស​អង់គ្លេស​។

បោះបង់​ប្រាក់ខែ​ទៅ​រៀន​បន្ត​​នៅ​ស្រុក​គេ
ក្រោយ​​​បាន​ទៅ​​ទំនាក់ទំនង​រៀបចំ​ឯកសារ​​សព្វ​​គ្រប់​អស់​ហើយ​ ជាមួយ​សាកលវិទ្យាល័យ​ University of Wales Institute, Cardiff ​នៅ​ចក្រភព​អង់គ្លេស​ ​ក្នុង​ឆ្នាំ ២០០៩ លោក​​បាន​សម្រេច​ចិត្ត​ទៅ​សិក្សា​បន្ត​ យក​ផ្នែក​អនុបណ្ឌិត​គ្រប់គ្រង​បន្ថែម​ទៀត​នៅ​សាលា​នោះ ដោយ​ក្នុង​១​ឆ្នាំ​ត្រូវ​ចំណាយ​សម្រាប់​ការ​សិក្សា​​ជាង​១​ម៉ឺន​ ហើយ​បើ​បូក​ជាមួយ​ថ្លៃ​ហូប​​​ចុក​បែប​​និស្សិត​ទៀត​​​ប្រហែល​ជាង​​២​ម៉ឺន​​ដុល្លារ​។ តែ​ជា​សំណាង​ល្អ ​នៅ​ប្រទេស​អង់គ្លេស​ប្រព័ន្ធ​សិក្សា​របស់​គេ​ពុំ​​មាន​ការ​វ៉ា​កង​យូរ​ឡើយ​ ដូច្នេះ​កម្មវិធី​សិក្សា​ត្រូវ​ចំណាយ​អស់​ប្រហែល​២​ឆ្នាំ​ ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​១​ឆ្នាំ​៤​ខែ​វិញ​។
អង់គ្លេស​ជា​ប្រទេស​អ្នក​មាន​​ ត្រូវ​ចំណាយ​ច្រើន​


No comments:

Post a Comment