លិទ្ធិកុម្មុយនិស្ដគឺជាចលនាសង្គមនយោបាយមួយ (Sociopolitical) ដែលបដិសន្ធិឡើងនៅក្នុងភាពមានឋានៈស្មើគ្នា (Classless) និង
ភាពជាពលរដ្ឋនៃសង្គមដែលមានរចនាសម្ព័ន្ធ(Stateless Society Structured) ហើយនៅក្នុងគោលការណ៍ទាំងនេះលិទ្ធិកុម្មុយនិស្ដគឺជាសង្គមដែលប្រើប្រាស់សិទ្ធិសមូហភាព ដែលមានន័យថា ផលិតផលនៃសង្គម គឺជាផលិតផលសមូហភាព ។ គោលការណ៍សេរីដែលគេទទួលយកបានសម្រាប់អនុវត្តន៍នូវគោលនយោបាយកម្មុនិស្ដហើយនឹង
ការបញ្ចប់នៅក្នុងការងារដ៏ថោកទាបរបស់វណ្ណៈពលករ (wage labor) ហើយនិងទ្រព្យសម្បត្តិឯកជន(private property)ក្នុងគោលការណ៍ផលិតកម្មរួម និងអចនទ្រព្យរបស់រដ្ឋ ។
នៅ ក្នុងទ្រឹស្ដីម៉ាក្សនិយម(Marxist theory) កុម្មុយនិស្ដ គឺជាយុទ្ធសាស្ដ្រយ៉ាងពិសេសមួយនៃប្រវត្តិសាស្ដ្រការអភិវឌ្ឍន៍ ដែល មិនអាចចៀសផុតពីការអភិវឌ្ឍន៍នៃកម្លាំងផលិតកម្ម(productive forces)ដែលការដឹកនាំដោយការសម្បូរហូរហៀរនៃទ្រព្យសម្បត្តិ ។ ការផ្គត់ផ្គង និងតំរូវការក្នុងសង្វាក់ផលិតកម្ម(distribution based on need) និងការទំនាក់ទំនងក្នុងសង្គមដែលពឹងផ្អែកលើភាពសេរីនៃអន្ដរកម្មបុគ្គល(freely associated individuals) ។ ជាការពិត និយមន័យកុម្មុយនិស្ដមានការផ្លាស់ប្ដូរគ្នា ជាមួយលិទ្ធិសង្គមនិយម (Socialism) ។ យ៉ាងណាក៏ដោយទ្រឹស្ដីម៉ាក្ស(Marxist theory) មានទំរង់ជាលិទ្ធិសង្គមនិយម ដែលវាគ្រាន់តែជាដំណាក់កាលមួយដែលឆ្លងកាត់ឆ្ពោះទៅកាន់មាគ៌ានៃលិទ្ធិកុម្មុយនិស្ដតែប៉ុណ្ណោះ ។ ពួកអ្នកលេនីននិយម(Leninists)ដែលបានត្រួតពិនិត្យមើលលើទ្រឹស្ដីនេះដោយការចង្អុលបង្ហាញឲ្យយោបល់នៃគណៈបក្សអ្នកប្រយុទ្ធ (Vanguard party) ដើម្បីដឹកនាំពួកអ្នកពលជីពបដិវត្តន៍ និងប្រកាន់ភ្ជាប់នូវនយោបាយខ្លាំងក្លាបន្ទាប់ពីការធ្វើបដិវត្តន៍ ។ ក្នុងនាមជាពួកទាសករ និងដោយការគិតស្មានទុកជាមួយនិងការចូលរួបរួមពួកកម្មករ(with workers participation) ក្នុងការឆ្លងនូវអន្ដរកាលមួយដំណាក់របស់ពួកមូលធននិយម និង សង្គមនិយម ។
ពួកអ្នកកុម្មុយនិស្ដនិយម គឺដូចជាពួកអ្នកប្រឹក្សា ពួកអ្នកកុម្មុយនិស្ដ(council communist)និង ពួកក្រៅលិទ្ធិម៉ាក្សនិយម ។ ពួកកុម្មុយនិស្ដសេរីនិយម(libertarian communists)និងពួកអនាធិបតេយ្យកុម្មុយនីស្ដនិយម(anarcho-communists) ដែលដូចគ្នាមួយចំនួននិង ពួកម៉ាក្សនិងលេនីននិយម(Marxist-Leninist )ដែលមានការធ្វេសប្រហែស កាន់តែកើនឡើងជាលំដាប់នៃមូលដ្ឋានគ្រឹះការគ្រប់គ្រងរបស់ឡេនីននិយម ។ មានគំនិតប្រឆាំងមួយនៃគណបក្សអ្នកប្រយុទ្ធ (Vanguard party) និងជាដំណាក់ការនៃអន្ដរកម្មមួយ និងការជួយទំនុកបំរុងនូវការបង្កើតលិទ្ធិកុម្មុយនិស្ដឲ្យបានពេញលេញដោយត្រូវចាប់ផ្ដើមភ្លាមៗមួយរំពេច ទៅលើការលុបបំបាត់ចោលនៃវណ្ណៈមូលធននិយម ។
នេះគឺជាការរៀបចំដ៏ធំទូលាយមួយនៃទ្រឹស្ដី ទាំងអស់ដែលស្ថិតនៅក្នុងចំណោមពួកអ្នកកុម្មុយនិស្ដពិសេសៗទាំងនោះ ក្នុងការណែនាំអំពីរបៀបនៃការកសាងបង្កើតនូវ ប្រភេទស្ថាប័នដែលអាចត្រូវជំនួស និងបញ្ហាសេដ្ឋកិច្ចគ្រឿងយន្ដផ្សេងៗ (ដូចជាការបរិច្ចាកអាហារ, ការអប់រំ,និងមន្ទីរពេទ្យ) ដូចដែលពួកគេរស់នៅក្រោមរបៀបរបបពួកអ្នកមូលធននិយម ឬក៏សូម្បីតែការធ្វើនូវអ្វីទាំងអស់នោះ ។ មានអ្នកខ្លះក្នុងចំណោមពួកអ្នកកុម្មុយនិស្ដមានគំរោងពិសេសមួយចំៗ សម្រាប់បែបផែននៃពួកគណៈត្រួតពិនិត្យដែលនិងជំនួស ថ្មីមួយទៀត ។ ខណៈដែលមានការតែងតាំងមានការផ្ដល់នូវគុណសម្បត្តិ ដែលពួកគណៈត្រួតពិនិត្យទាំងអស់នេះធ្វើវិមជ្ឈការ(decentralised) និងពួកកម្មករផ្ទាល់ខ្លួន(worker owned) ហើយដែលគ្រាន់តែពួកគេថ្មីៗ គឺបានចូលរួមក្នុងចលនាអ្នកសកម្មនិយមដោយខ្លួនពួកគេផ្ទាល់។ មិនមានអ្វី ដែលជាក់ស្ដែងទេលើការបង្កើតនៃផែនការកាត់បន្ថយបដិវត្ដន៍ទាំងអស់នោះ ។ ជំនួសដោយការទាមទារដែល ពួកគេជឿជាក់យ៉ាងសាមញ្ញថាពិភពនៃពួកកម្មករហើយនឹងអ្នកក្រីក្រ និងត្រូវបាគិតគូរឲ្យបានត្រឹមត្រូវទៅលើវិធីនៃការធ្វើការបរិច្ចាក និងបង្កើតឡើងនូវផលិតផលយ៉ាងទូលាយ និងការសម្របសម្រួលផងដែរ ហើយដោយវាភាពពេញលេញសំរាប់ពួកគេផ្ទាល់ ដោយគ្មានតំរូវការរចនាសម្ព័ន្ធអ្វីទេ «ការជំនួស» សំរាប់ពួកអ្នកមូលធននិយមដែលពឹងផ្អែកលើរដ្ឋ(state-based)ត្រួតពិនិត្យ ។
នៅក្នុងការនិយាយពាក្យទាំងអស់នេះ នៃពួកអ្នកអត្ថាធិប្បាយខាងនយោបាយសំដៅទៅលើដូចជា «ផ្នែកនយោបាយទន់ទោរជ្រុល» ហើយលិទ្ធិកុម្មុនិស្ដ គឺជារឿយៗត្រូវបានប្រើលើគោលការណ៍នៃរដ្ឋដោយបក្សកុម្មុយនីស្ដ(communist parties) ដែលជាការធ្វេសប្រហែសមួយនៃការអនុវត្តលើចំណុះជាក់ស្ដែងនៃប្រព័ន្ធសេដ្ឋកិច្ច(economic system) ពួកគេប្រហែលជាត្រូវមានការទទួលខុសត្រូវលើសពីនេះ ។ ឧទាហរណ៍នេះគឺរួមបញ្ចូល និងគោលនយោបាយនៃពួកសារធារណៈរដ្ឋសង្គមនិយមវៀតណាម(Socialist Republic of Vietnam) ដែលជាប្រព័ន្ធសេដ្ឋកិច្ចរួមបញ្ជូលបង្កើតជាសាជីវកម្ម«doi moi» ។ សាធារណៈរដ្ឋប្រជាមានិតចិន(People’s of Vietnam)ដែលជាប្រព័ន្ធសេដ្ឋកិច្ច រួមបញ្ជូលបង្កើតជាសាជីវកម្ម «អ្នកសង្គមនិយមផ្នែកទីផ្សារសេដ្ឋកិច្ច» «Socialist market economy» ។ និងប្រព័ន្ធសេដ្ឋកិច្ចនៃពួកសហភាពសូវៀត (Soviet Union) ដែលជាអ្នកបានពណ៌នាពីមូលធននិយមនៃរដ្ឋ (State socialist ) ដោយមានពួកអ្នកកម្មុយនិស្ដមួយចំនួន ដែលរឹតតែប្រឆាំងលើគោលជំហរស្ដាលីននិយមនាសម័យសូវៀត ដែលវាជាការរីកចំរើនលើកម្មវិធីអប់រំនៃសតវត្សរ៍ទី២០ នេះ (e.g ពួកអ្នកម៉ៅនិយម (Maoists), ពួកជននិយមលិទ្ធិបដិវត្តន៍(Trotskyists) និងពួកអ្នកកុម្មុយនិស្ដសេរី (libertarian communists) ) និងសូម្បីតែមួយចំណុចដោយលោក Vladimir Lenin ផ្ទាល់ខ្លួនរបស់គាត់ ៕
No comments:
Post a Comment