នាម-គោត្តនាម ហេង សំរិន
គោរម្យងារ សម្ដេចអគ្គមហាពញាចក្រី
ថ្ងៃខែឆ្នាំកំណើត ២៥ ឧសភា ១៩៣៤
ទីកន្លែងកំណើត ខេត្តព្រៃវែង
ភរិយា លោកជំទាវ សៅ ទី
ឋានៈ ប្រធានរដ្ឋសភា
ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន
(អតីត ប្រមុខរដ្ឋ (ប្រធានក្រុមប្រឹក្សារដ្ឋ)
ពីឆ្នាំ ២៧ មិថុនា ១៩៨១ ដល់ ០៦ មេសា ១៩៩២)
១- ប្រវត្តិ
សម្តេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅខេត្តព្រៃវែង។
២- ការសិក្សា
លោក ហេង សំរិន បានចូលសិក្សានៅក្នុងខេត្តព្រៃវែង។
៣- ការចូលខ្លួនក្នុងនយោបាយ និងតំណែងនានា
សម្តេច ហេង សំរិន បានចូលរួមជាមួយចលនាកុម្មុយនីស្តខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត នាឆ្នាំ១៩៧៥ និងបានផ្ដាច់ខ្លួននាឆ្នាំ១៩៧៨ ហើយភៀសខ្លួនទៅកាន់ប្រទេសវៀតណាម។ នៅចុងឆ្នាំនេះដដែល លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងដឹកនាំចលនាប្រឆាំងខ្មែរក្រហម ដែលទទួលបានការគាំទ្រពីប្រទេសវៀតណាម និងសហភាពសូវៀត។
នៅពេលរបបខ្មែរក្រហមដួលរលំនាឆ្នាំ១៩៧៩ លោក ហេង សំរិន បានក្លាយជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជន នាឆ្នាំ១៩៧៩។
នៅឆ្នាំ១៩៨១ លោក បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្ត។
នៅក្រោយការចរចាសន្តិភាពទីក្រុងប៉ារីស និងក្រោយការបោះឆ្នោតជាសាកល សម្តេច ហេង សំរិន បានកាន់តំណែងជាអនុប្រធាន រដ្ឋសភា ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦ និងធ្វើជាប្រធានរដ្ឋសភាពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។
៤- គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ៍
សម្តេច ហេង សំរិន បានទទួលងារ និងឋានន្តរស័ក្ដិជាបន្តបន្ទាប់ដូចតទៅ៖
• ងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
• ងារជា “សម្ដេចអគ្គមហាពញាចក្រី” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា ឆ្នាំ២០០៧
• ឋានន្តរស័ក្ដិផ្កាយ៥ ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩
• ៣០ មីនា ២០១១ – គោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ ន រោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា
• សម្ដេច ហេង សំរិន ត្រូវបានព្រះមហាក្សត្របំពាក់ឋានន្តរស័ក្ដិផ្កាយ៥ ។
ក.ក.ន៖ ប្រភពព័ត៌មានខាងលើនេះមួយចំនួនដកស្រង់ពី sopheak.wordpress.com របស់លោក សៀង សុភ័ក្រ្ត
No comments:
Post a Comment