ជំនោរនិងលំនាចគឺជាដំណើរធម្មជាតិរបស់សមុទ្រ។ ពេលមានជំនោរ ទឹកសមុទ្ររាលឡើងចូលកាន់ដីគោក។ ពេលមានលំនោចទឹកសមុទ្រស្រកចុះទៅផ្នែកសមុទ្រវិញ។ ជំនោរនិងលំនោចកើតមានរៀងរាល់ថ្ងៃ។
មូលហេតុដែលបណ្តាលឲ្យមានជំនោរនិងលំនាច គឺទំនាញរបស់ព្រះចន្ទ្រនិងព្រះអាទិត្យមកលើសមុទ្រ។ ទំនាញព្រះចន្ទ្រមកលើសមុទ្រធ្វើឲ្យទឹកជោរឡើង។ ទំនាញរបស់ព្រះអាទិត្យនិងព្រះក្នុងទិសដៅតែមួយ ក៏ធ្វើឲ្យទឹកសមុទ្រជោរឡើងដែរ។ ផ្ទុយទៅវិញ នៅពេលដែលព្រះអាទិត្យនិងព្រះចន្ទ្រ មានទំនាញក្នុងទិសដៅផ្ទុយគ្នា នោះលំនាចក៏កើតឡើង។
No comments:
Post a Comment