ត្រីវិស័យជាឧបករណ៍សម្រាប់ស្វែងរកទិស។ ម្ជុលមេដែករបស់ត្រីវិស័យចង្អុលទៅទិសខាងជើងជានិច្ច។ លើត្រីវិស័យមានក្រិតទិសធំទាំងបួន គឺជើង(ត្រូវនឹងមុំ០ ឬ៣៦០ ដឺក្រេ) ខាងកើត(ត្រូវនឹងមុំ ៩០ដឺក្រេ) ខាងត្បូង (ត្រូវនឹងមុំ១៨០ដឺក្រ) និងខាងលិច (ត្រូវនឹងមុំ២៧០ដឺក្រ)។ ក្រៅពីនេះ មានក្រិតមុំតូចៗពី០ដល់៣៦០ដឺក្រេ។
ក្នុងរវាងឆ្នាំ ១០០ មុនគ្រិស្តសករាជ ជនជាតិចិនបានរកឃើញថាស្លាបព្រាធ្វើពីលោហៈធាតុម្យ៉ាង វិលដោយចង្អុលទៅទិសដដែលៗ។ នេះមកពីដែនម៉ាញេទិចផែនដី ទាញស្លាបព្រា។ ផ្អែកលើការសង្កេតនេះ គេក៏បង្កើតបានជាត្រីវិស័យ។ ត្រីវិស័យត្រូវបានប្រើដំបូងបង្អស់ដោយជនជាតិចិនក្នុងរវាងឆ្នាំ ១០០០។ បន្ទាប់ពីនេះ ប្រមាណជា១០០ ឆ្នាំក្រោយមក អឺរ៉ុបក៏ចាប់ផ្តើមប្រើប្រាស់ត្រីវិស័យ។ ត្រីវិស័យដែលយើងប្រើប្រាស់សព្វថ្ងៃ គឺត្រូវបានច្នៃឡើងក្នុងរវាងឆ្នាំ ១២០០។
No comments:
Post a Comment