ហេតុអ្វីបានជាមនុស្សស្រីម្នាក់ដែលយើងធ្លាប់បានជួបបានស្គាល់គ្នារួចហើយ បែរជាទៅបាត់បង់ការតាំងចិត្តចំពោះយើង?
អាចថានាងលែងឆ្លើយតបចំពោះការហៅទៅ បន្ទាបពីបានជួបយើងពីរ-បីដងរួចមក "ហើយក្នុងចិត្តយើងនៅតែយល់ថា នាងពេញចិត្តយើង" តែនៅពេលនាងលែងទទួលទូរស័ព្ទ ទើបយើងដឹថា មានរឿងមិនស្រួលកើតឡើង តែយើងមិនដឹងទេថា វាបណ្តាលមកពីមូលហេតុអ្វី!
ត្រង់នេះ យើងពិតជាពិបាកស្មាន អាចថានាងមានអ្នកថ្មីផ្សេងទៀតពីយើងរួចទៅហើយ ហើយយើងទីពីរទីបីផងក៏មិនដឹង ឬអាចថាយើងនៅទីមួយ តែអ្នកទីពីរគ្រាន់បើជាងយើងក៏អាចថាបាន។
ទោះបីជាយ៉ាងណាក៏ដោយចុះ យើងត្រូវដឹងថា វាពិតជាមានបញ្ហាអ្វីមួយជាមិនខាន ទើបធ្វើនាងលែងទាក់ទងយើង។
មានប្រការមួយចំនួនដែលយើងត្រូវដឹងដូចខាងក្រោ :
- Text Messages របស់យើងមានកំហុសវេយ្យាករណ៍ច្រើន កំហុស spelling ច្រើន ឬការនិយាយមិនសូវសមរម្យគ្មានភាពទន់ភ្លន់ និងការគោរព។
- ប្រច័ណ្ឌពេក ធ្វើឫកពាហួងហែងនាងខ្លាំងពេក សម្តែងអាកប្បកិរិយាជារបៀបជម្លើយ តែងសួរនាងថានៅទីណា ចង់ដឹងពីវេលារបស់នាង ទោះបីជានាងប្រាប់ថា រវល់ក៏ដោយ។
- តាមដានហួសហេតុពេក ចូលចិត្តនិយាយច្រើនពេក និយាយមិនឈប់ ចូលចិត្តចង់ជួបនាងច្រើនដងពេក ធ្វើបែបនេះធ្វើឲ្យនាងយល់ថា យើងអត់គិតពីកិច្ចការបែរជាមកគិតតែរឿងហ្នឹងតែមួយ នាងយល់ថា យើងជាប្រភេទមនុស្ស "តាមញ៉ែ" ច្រើនជាង មិនមែនជាអ្នកគិតក្នុងជីវិត។
- ចូលចិត្តបង្គាប់បញ្ជាច្រើនពេក ឬចូលចិត្តជំទាស់ខ្លាំងពេក ឃើញកំហុសរបស់នាងច្រើនពេក មិនបានធ្វើអ្វីឲ្យនាងយល់ថា យើងចេះសម្របជាមួយនាង។
- ឆាប់ខឹង ងរងក់ឲ្យនាងលួងលោម ផ្តាច់ការទាក់ទងដោយគ្រាន់តែមិនពេញចិត្តចំពោះរឿងតូចតាចមួយសោះ ធ្វើឲ្យនាងគិតថា មិនអាចរស់នៅជាមួយបាន ព្រោះខឹងច្រើនជាងពេញចិត្ត។
- ខ្វះការគោរពចំពោះនាង ចាត់ទុកនាងថាជា "វត្ថុ" ជាជាងចាត់ទុកថានាងជា "មនុស្ស" នាងអាចគិតថា យើងមើលងាយ ឬយកត្រូវតែខ្លួនឯងពេក។
No comments:
Post a Comment