គ្រាន់តែក្រឡេកមើលឃើញសត្វឆ្កែប៊ែរហ្សេភ្លាម
យើងអាចវិនិច្ឆ័យទុកជាមុនថា គឺជាសត្វឆ្លាត
មានអំណាចចេះតាំងពីរបៀបការពារម្ចាស់
ហើយបើបង្ហាត់អាចលេងសៀកបានយ៉ាងល្អ រហូតដល់យកទៅប្រើឲ្យហិតគ្រឿងញៀន
និងគ្រឿងផ្ទុះនៅតាមបណ្តាអាកាសយាន្តដ្ឋានអន្តរជាតិមួយចំនួន
ហើយខ្លះទៀតយកទៅប្រើឲ្យហិតមីនដែលកប់នៅក្នុងដីទៀតផង។
នេះក៏មកពីពូជឆ្កែប៊ែរហ្សេទាំងនេះ ម្ចាស់វាឲ្យស៊ីសុទ្ធតែសាច់
និងអាហារល្អៗ និងមានការថែទំាយ៉ាងម៉ត់ចត់ តាំងពីសម្អាត
និងការតាមដានជំងឺ។
ចំណែកឯឆ្កែក្នុងស្រុកវិញស៊ីតែរបស់សល់ពីម្ចាស់
ដូចជាការអង្កៀមឆ្អឹង
និងការដើររកស៊ីអាហារកាកសំណល់យ៉ាងតត្រុកនៅតាមគំនរសំរាមជាដើម
កម្រមានការថែទាំណាស់ ខ្លះមានរូបរាងស្គមស្គាំង
គ្មានសាច់គ្មានឈាមអីនឹងគេទេ តើឲ្យវាទៅឆ្លាត
និងងាយបង្ហាត់ដូចឆ្កែប៊ែរហ្សេម៉េចនឹងកើតទៅ?
យ៉ាងណាម៊ិញ
ករណីនេះ មនុស្សក៏មិនខុសពីសត្វឆ្កែដែរ ជាពិសេសអាហាររូបត្ថម្ភ
គឺចាប់តាំងពីការចាប់បដិសន្ធិបង្កកំណើតពីក្នុងពោះម្តាយមក
ការវិវត្តមកដល់ពេលកុមារចូលរៀននៅសាលា។ ប្រសិនបើកុមារ
ទទួលទានអាហារណាដែលមិនមានជីវជាតិទេនោះ ថាតើឲ្យកុមារនោះ
មានភាពវ័យឆ្លាតមកពីណា? ជាពិសេសទៅទៀត
ការលក់ដូរចំណីអាហារ នៅតាមសាលារៀនសព្វថ្ងៃនេះ មិនសូវមានគុណភាព
និងអនាម័យគ្រប់គ្រាន់ទេ គឺនៅដដែលគ្មានការប្រែប្រួល
គឺដូចកាលពីទសវត្សរ៍ឆ្នាំ៨០ អ៊ីចឹង?
សព្វថ្ងៃនេះ
ការផលិតជាម្ហូបអាហារតាមហាង មានការរីកចម្រើននូវគុណភាព និងអនាម័យ
តាំងពីមានការស្ងោ ស្លាបព្រាមុនញុំ ហើយក៏អាចផលិតនូវអាហារលឿន(Fast Foods) តាមបែបបស្ចិមប្រទេសដូចជា នំដូណាត់ ហាំប៊ឺគ័រ
ភីហ្សា...។
តែទោះជាយ៉ាងណាក៏មានការកើនឡើងនៅម្ហូបអាហារដែលមានជាតិគីមី
និងមួយចំនួនទៀត ពុំទាន់មានអនាម័យដែរ
ខ្លះទិញទំនិញសេសសល់រលួយៗជូរផ្អូម ពុំមានជីវជាតិ មានតម្លៃថោកៗ
យកមកធ្វើអាហារលក់ ខ្លះមិនមានគម្របទេ ដោយចូលទាំងធូលី និងរុយទុំ
ដូចជានៅខាងក្រៅរោងចក្រកាត់ដេរ អ្នកលក់តាមរទេះរុញ
ឬក៏ដឹកលក់ពពាយនាយតាមផ្ទះ ការលក់តាមចិញ្ចើមថ្នល់
ការលក់នៅតាមសាលារៀន...។ល។
ចំពោះអាហារមិនមានគុណភាពដែលលក់នៅជុំវិញ
និងក្នុងសាលារៀនទាំងនោះ មានដូចជា ខ្យងខ្ចៅគ្រឿងម្ជូរត្រំាដាក់មេស្ករ
ពុទ្រាទុំ ស្ករគ្រាប់គ្មានគុណភាព ទឹកកកឈូសមានទឹកស្ករ ទឹកសេរ៉ូ ស្ករទាញ
ការ៉េមកី ដែលកុមារចូលចិត្តជាងគេ ហើយអាហារទាំងនោះ
គឺញ៉ាំបានត្រឹមតែតឹងពោះនោះទេ
ពុំមានជីវជាតិទ្រទ្រង់សព៌ាង្គកាយរបស់កុមារទេ។ ស្ទើរតែរាល់ថ្ងៃហើយ
ដែលឪពុកម្តាយកុមារ មានការត្អូញត្អែរអំពីកូនឈឺ គ្រុនក្តៅ រាករូស
ចុកពោះ ឈឺពោះ ដោយសារតែកូនរបស់ពួកគាត់នឹង ញុំាអាហារនៅតាមសាលា
បើទោះបីជាកូនគាត់ញុំាអាហារនៅផ្ទះហើយក៏ដោយក៏កូនគាត់លួច
ញ៉ាំអាហារនៅសាលាដែរ គឺនៅពេលដែលពួកគេឈឺ
កូនៗនឹងប្រាប់ឪពុកម្តាយរបស់គេថា នៅសាលាបានញ៉ាំអ្វីខ្លះ។
ការដែលធ្វើឲ្យកុមារចេះតែឈឺជាប្រចំាបន្តិច ក្តៅខ្លួន បន្តិចគ្រុន
បន្តិចចុកពោះ បន្តិចរាករូសដូចនេះ
គឺធ្វើឲ្យមានផលប៉ះពាល់ទាំងរយៈពេលខ្លី និងរយៈពេលវែង។
១).
ផលប៉ះពាល់រយៈពេលខ្លី៖ ប៉ះពាល់ទៅនឹងការសិក្សារបស់កុមារផ្ទាល់តែម្តង
គឺអវត្តមានច្រើន និងការសិក្សាធ្លាក់ចុះ
ប៉ះពាល់ដល់ការរីកលូតលាស់របស់កុមារទាំងកាយសម្បទា
ទាំងប្រាជ្ញាស្មារតី ខ្លះទៀតធ្វើឲ្យកុមារក្រិនតែម្តង។ ក្រៅពីនេះ
ធ្វើឲ្យខាតបង់តាំងពីថវិកា ពេលវេលារបស់ឪពុកម្តាយ
គឺរវល់តែជូនកូនទៅពេទ្យ ហើយព្រួយបារម្ភពីកូនឈឺជាងការងារ
ធ្វើឲ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។ ឲ្យតែកូនឈឺម្នាក់ៗ
ទម្លាក់ការងារចោលទុកមួយឡែកសិនហើយ រត់ទៅជូនកូនទៅពេទ្យសិន
ក្នុងនាមជាឪពុកម្តាយនឹងកូនដូចក្បូននឹងទឹកអ៊ីចឹង។
២).
ផលប៉ះពាល់រយៈពេលវែង៖ កុមារដែលឧស្សាហ៍ឈឺនោះ
គឺអនាគតអាចប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ ដូចជា
ឲ្យតែញ៉ាំមិនស្រួលគឺរាករូសតែម្តង អាចឈឺក្រពះ ពោះវៀនជាប្រចាំ
ហើយអាចចាស់អាយុ ៤០ ឆ្នាំមិនទាន់ទេគឺចេះមានជំងឺទឹកនោមផ្អែម
និងជំងឺលើសឈាមហើយក៏អាចបាក់កម្លាំងផងដែរដែលជំងឺទាំងនេះ
ធ្វើឲ្យការចូលរួមចំណែកក្នុងការអភិវឌ្ឍយឺតយ៉ាវនូវអាយុជីវិត
រំពឹងទុក (៦៣.១ឆ្នាំ)
បើប្រៀបធៀបជាមួយនឹងអាយុរំពឹងទុករបស់ប្រជាពលរដ្ឋថៃ(៧៤.១ ឆ្នាំ)
គឺយើងចាញ់គេដល់ទៅ ១១ ឆ្នាំឯណោះ (UN-HDR, 2011)។ ធ្វើឲ្យល្បឿននៃការគិតមានទម្លាប់យឺត ស្ពឹក
ស្រពន់ ខ្ចិលច្រអូស ជាពិសេស បើមានឱកាសទៅរៀននៅបរទេស
ឬក៏ចូលរួមក្នុងការជជែកដេញដោលជាលក្ខណៈអន្តរជាតិវិញ
គឺនៅមានការយឺតយ៉ាវជាងជនបរទេសដែលគេទទួលអាហាររូបត្ថម្ភគ្រប់
គ្រាន់តាំងពីតូចមក បើទោះបីជាពេលខ្លះយើងដឹងមុនក៏ដោយ។
ធ្វើឲ្យប្រសិទ្ធភាពការងាររបស់កុមារនាពេលអនាគត
នៅពេលដែលពួកគេក្លាយទៅជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ទំាងនេះ
គឺដោយសារតែមកពីការព្រងើយកន្តើយ
ពីស្ថាប័នកំាកុងត្រូលដែលត្រួតពិនិត្យចំណីអាហារ ស្ថាប័នសុខភាពសាធារណៈ
និងគណៈកម្មការសាលារៀននីមួយៗ គិតថា បញ្ហានេះជារឿងតូចតាចសាមញ្ញ
ធម្មតាតាំងពីយូរយារមកហើយ។ តែធាតុពិតផលប៉ះពាល់មានទំហំធំធេងណាស់
តាំងពីបុគ្គលម្នាក់ៗ រហូតដល់សង្គមជាតិទាំងមូល។
ឥឡូវនេះយើងគួរតែពិចារណា
និងចាប់ផ្តើមដោះស្រាយបញ្ហានេះ ពីនៅក្នុង និងជុំវិញសាលារៀន
ដើម្បីធ្វើយ៉ាងណាឲ្យកុមារមានសុខភាពល្អ។ តែមិនមានន័យថា ទៅបង្ក្រាប
ឬក៏បញ្ឈប់ការលក់ដូររបស់ប្រជាពលរដ្ឋទាំងនោះ នោះទេ
ជាធម្មតាអាជ្ញាធរស្ពឹកស្រពន់ខ្ជិលច្រអូសគឺជំនាញខាងធ្វើមិន ដឹងមិនឮ
តែជំនាញខាងគោះយកលុយពីអ្នកលក់ទៅវិញ ឲ្យតែមានការអនុវត្តច្បាប់
អ្វីមួយឬមួយក៏តាមប្រសាសន៍ថ្នាក់ដឹកនាំណាមួយ
គឺជាឱកាសរបស់ពួកគេរកប្រាក់ចំណូលក្រៅហើយ ដូចជា
មន្ត្រីប៉ូលិសចរាចរណ៍ជាឧទាហរណ៍ស្រាប់។