មានឆ្មាស្រុក១ និងចាបស្រុក១
ម្ចាស់ចិញ្ចឹមជាមួយគ្នា។ ថ្ងៃមួយមានចាបព្រៃមួយចូលមកជេរប្រមាថចាបស្រុកដែលជាប់ក្នុង
ទ្រុង។ ចាបទាំងពីរក៏កើតជម្លោះ ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង។
ឆ្មាស្រុកដែលនៅក្បែរនោះបានឮហើយ
ខឹងនឹងចាបព្រៃយ៉ាងខ្លាំងដែលមកឈ្លោះនឹងចាបស្រុកដែលជាសំលាញ់
របស់ខ្លួនក៏រកឧបាយចាប់ចាបព្រៃស៊ីជាចំណី។ លុះបានស៊ីហើយឆ្មាគិតក្នុងចិត្តថា
យីសាច់អាចាបនេះឆ្ងាញ់ណាស់តើ។
ចាប់ពីពេលនោះមកឆ្មាស្រុកញ៉ាមនឹងសាច់ចាបព្រៃហើយដើររកចាប់
ស៊ីរៀងៗពេលមក។ ថ្ងៃមួយឆ្មាដើររកចាប់ចាបព្រៃមិនបានសោះ
ក៏កើតចិត្តហែកទ្រុងចូលចាប់ចាបស្រុកស៊ីជាចំណី។
រឿងនេះបាន
គតិដល់មន្រ្តីធំដែលមិនដែលកេងប្រវ័ញ្ចលើរាស្ត្រម្តងសោះ
ដល់បានកេងប្រវ័ញ្ចម្តងហើយ ក៏កើតចិត្តញ៉ាមអត់មិនបាន
លុះក្រោយមកសូម្បីតែសាច់ញាតិឯកក៏មិនយល់មុខដែរ
ដូចឆ្មាស្រុកចាប់ស៊ីសំលាញ់ខ្លួនឯងនេះឯង។
គតិលោកភាគ៦ ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ ឧកញ៉ាសុត្តន្តប្រីជា
ឥន្ទ រៀបរៀង
No comments:
Post a Comment