ជីវិតរបស់អ្នកពេលនេះ
បានពីប្រកួតប្រជែងយ៉ាងខ្លាំងហើយតាំងពីក្នុងពោះម្ដាយមកម្ល៉េះ។
ដោយសារជីវិត គឺជាអំណោយដ៏វិសេសវិសាលយ៉ាងនេះ
ដូច្នេះអ្នកត្រូវប្រើជីវិតនេះប្រកបដោយតម្លៃ។ អ្នកត្រូវគិតពីសកម្មភាព
របស់អ្នកឲ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើអ្វីមួយ។
មុនពេលអ្នកនិយាយពាក្យគំរោះគំរើយដល់អ្នកដទៃ
ត្រូវគិតដល់អារម្មណ៍អ្នកដែលត្រូវគេស្ដីបន្ទោស។
មុនពេលអ្នកត្អូញត្អែរ
ពីរសជាតិអាហាររបស់អ្នក
ត្រូវគិតដល់អ្នកដែលស្រេកឃ្លានគ្មានអាហារបរិភោគ។
មុនពេលអ្នកមិនពេញ
ចិត្តនឹងផ្ទះដ៏តូចរបស់អ្នក ត្រូវគិតដល់ជនអនាថា
គ្មានផ្ទះសម្បែងដែលរស់នៅហាលខ្យល់ហាលភ្លៀង។
មុនពេលអ្នកត្អូញត្អែរ
ពីការធ្វើដំណើរវែងឆ្ងាយយ៉ាងអស់កម្លាំង
ត្រូវគិតពីអ្នកដែលធ្វើដំណើរដោយជើងទទេ។
មុនពេលអ្នកត្អូញត្អែរពីការងារបច្ចុប្បន្នរបស់អ្នក
ត្រូវគិតដល់អ្នកដែលគ្មានការងារ និងសង្ឃឹមចង់បានការងារជាក់លាក់មួយ។
ដូច្នេះ
អ្នកត្រូវព្យាយាមរស់ រស់ដោយក្ដីសង្ឃឹម និងប្រើពេលវេលា
ក្នុងជីវិតអ្នកឲ្យមានតម្លៃតាមដែលអាចធ្វើបាន ជាពិសេស មិនត្រូវភ្លេចកំណើតរបស់ខ្លួននោះឡើយ
ពោលគឺបានខ្ពស់កុំភ្លេចពេលវេលាកម្សត់៕
ប្រែសម្រួល
៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ bp.blogspot
No comments:
Post a Comment