ប្រសិនបើគ្មានទឹកមនុស្សយើងម្នាក់ៗមិនអាចរស់នៅបានទេ។ហេតុដូច្នេះ
ហើយទើបទឹកត្រូវបានគេគេទុកថាជាវត្ថុដ៏សំខាន់បំផុត សំរាប់ទ្រទ្រង់ រាងកាយរបស់យើង។
នៅក្នុងខ្លួនរបស់យើង ត្រូវការទឹកប្រហែលជា ៦០-៦៥ភាគរយ។ទឹកមានតួនាទី
បញ្ចួនអាហារទៅឲ្យកោសិកា របស់រាងកាយ និងបញ្ចេញជាតិពុល ចេញពីរាងកាយ។
ដោយសារមូលហេតុនេះ
ហើយទើបទឹកមានតួនាទីសំខាន់បំផុតសំរាប់មនុស្សយើង
ម្នាក់ៗ។
នៅពេលដែល
មនុស្សម្នាក់មិនបានញុំាទឹក ឲ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ រាងកាយរបស់អ្នក
នឹងប្រមូលផ្តុំជាតិ ទឹក ដោយខ្លួនឯងដែល យើងហៅ ទឹកនេះថា ទឹកធាត់។
វាកើតឡើងនូវពេល ដែលរាងកាយរបស់យើង ប្រមូលផ្តុំជាតិទឹកលើសពីតំរូវការ។នៅមានមូលហេតុផ្សេងទៀត ដែលមនុស្សខ្លះអាចមាន ទឹកធាត់ក្នុងខ្លួននេះ។
វាអាចកើតឡើងនៅពេលដែលគេ ខ្វះជាតិសូដ្យូម និងកាបូហៃដ្រេតនៅក្នុងខ្លួន។
តើបរិមាណទឹកប៉ុន្មានដែលយើងត្រូវការជាប្រចាំថ្ងៃ?អ្នកជំនាញខ្លះនិយាយថា១.៨លីត
ក្នុងខណៈពេលដែលអ្នកខ្លះ និយាយថា ១៥មីលីលីត។ តំរូវការទឹកជាប្រចាំសំរាប់រាងកាយរបស់យើង
គឺពឹងផ្អែកទៅលើសកម្មភាព នៃរាងការរបស់អ្នក ។ រាងកាយរបស់អ្នក
ធ្វើការច្រើនប៉ុណ្ណា រាងកាយរបស់អ្នក ត្រូវការទឹកប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត
អ្នកអាចទទួលបានជាតិទឹក ពីប្រភពផ្សេងដូចជា ផ្លែឈើ ទឹកផ្លែឈើ តែ ភេសជ្ជៈ
និងអាហារខ្លះទៀត៕
No comments:
Post a Comment