អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 11 May 2012

ទស្សនៈរបស់​ស៊ីសេរ៉ូ​ ( ១០៦-៤៣ មុន ​គ.ស. )



ស៊ីសេរ៉ូ គឺជាទស្សនៈទូជារដ្ឋបុរសជាអ្នកច្បាប់ជាអ្នកទ្រឹស្តីនយោបាយ ទីក្រុងរ៉ូមម្នាក់ និងជាអ្នកធម្មនុញ្ញនិយម (គោរពច្បាប់)​ ផងដែរ (Constitutionalist) ​​គាត់កើតនៅថ្ងៃទី ខែមករា​​ ១០៦ មុនគ្រឹះសករាជ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ហើយបានទទួលមរណកាល នៅថ្ងៃទីខែធ្នូរ ៤៣ មុនគ្រឹះសករាជ ក្នុងជន្មាយុ ៦៣ ឆ្នាំ ​​នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី

លក្ខណៈទូទៅរបស់ស៊ីសេរ៉ូ

លោកបានបន្តទ្រឹស្តីរបស់លោក ផ្លាតូ​​ និង អារីស្តូតស្តីអំពីរដ្ឋនយោបាយទំរង់គ្រប់គ្រងនិងស្តីអំពីសង្គមស៊ីវិល ដោយបានធ្វើឲ្យទ្រឹស្តីរដ្ឋ របស់ផ្លាតូនិងអារីស្តូត ឲ្យកាន់តែស៊ីជម្រៅឡើងស៊ីសេរ៉ូនបានបង្ហាញថា «រដ្ឋមិនមែនគ្រាន់តែបានសម្តែង នូវផលប្រយោជន៍រួម របស់សមាជិកដែលមានសេរីភាពរ បស់ខ្លួនប៉ុណ្ណោះទេថែមទាំងកើតឡើង ដោយកិច្ចព្រមព្រៀង ទៅតាមផ្លូវច្បាប់ផងដែរ» បើសិនច្បាប់ធម្មជាតិ របស់ផ្លាតូនិងអារីស្តូតជាច្បាប់សច្ចៈនិងរចនាសម្ព័ន្ធរដ្ឋមិនអាចកាត់ផ្តាច់ធម្មជាតិបានទេពេលនោះស៊ីសេរ៉ូ បានបញ្ជាក់ថា «ច្បាប់ធម្មជាតិកើតតាំងពីនៅក្នុងសភាពធម្មជាតិម៉្លេះពេលដែលច្បាប់រដ្ឋ ពុំទាន់សរសេរតាក់តែងពោលគឺតាំងពីរដ្ឋ ពុំទាន់បានចាប់បដិសន្ធិមកម៉្លេះ» នៅក្នុងស្នាដៃរបស់ខ្លួន ​«ការពិភាក្សាអំពីរដ្ឋនិងអំពីច្បាប់» ស៊ីសេរ៉ូនិយាយអំពីរដ្ឋដែលមានលក្ខណៈជាធម្មជាតិ របស់ខ្លួនគឺយុត្តិធម៌ និងច្បាប់ដូចបាននិយាយខាងលើនេះអាចឲ្យយើងកំណត់បានថាស៊ីសេរ៉ូ មានគោលជំហររបស់ខ្លួន ឈរលើទស្សនៈ នីតិរដ្ឋគឺរដ្ឋ បែបនេះហើយដែលក្នុងនោះតួនាទីសំខាន់មិនមែនអគ្គមគ្គុទេ្ទសក៍ទេគឺច្បាប់ប៉ុន្តែច្បាប់នោះ មិនបង្កផលវិបាក ឲ្យពលរដ្ឋនិងជាឆន្ទៈរួមរបស់ពលរដ្ឋ ក្នុងនាមជាអ្នកនយោបាយប្រចាំចក្រភពរ៉ូមនិងជាអ្នកទទួលឥទ្ធិពលទស្សននយោបាយពីខាងក្រៅលោកបានប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យវប្បធម៌នយោបាយទាំងពីរនេះ អាចបង្រួមចូលគ្នានិងឈានទៅដល់ការបង្កើតទស្សននយោបាយនិងច្បាប់ថ្មីមួយ សម្រាប់សង្គមរបស់ខ្លួន

លោកយល់ថា «រដ្ឋកើតចេញអំពីធម្មជាតិ»​ លោកបានអះអាងថា «សង្គមស៊ីវិលកើតឡើង មិនមែនការបង្កើត ឬតាមការកំណត់របស់មនុស្សឡើយ តែជាសង្គម ដែលកើតចេញពីធម្មជាតិហើយមនុស្ស ត្រូវបានកំណត់ ដោយសភាវគតិ ដែលជាឆន្ទៈរួមមួយគឺការចង់រួមរស់ជាមួយគ្នា ធម្មជាតិកំណើតរដ្ឋ ចេញអំពីគ្រួសារគ្រួសារជាកោសិកាសង្គមហើយចេញអំពីសង្គម ហើសង្គមបានជារដ្ឋរដ្ឋ គឺមិនមែនត្រឹមតែជាបណ្តុំនៃប្រភេទមនុស្សគ្រប់ជំពូកទាំងអស់ ដែលត្រូវបានចងសម្ព័ន្ធគ្នាដោយការឯកភាពលើបញ្ហាច្បាប់និងផលប្រយោជន៍រួម លោកទទូចចង់ឲ្យអំណាចរដ្ឋត្រូវបានប្រគល់ទៅឲ្យពួកប្រភេទមនុស្សដែលមានប្រាជ្ញាគឺជាមនុស្សដែលមានការប៉ិនប្រសប់ក្នុងការធ្វើឲ្យស្មារតី របស់ពួកគេខិតជិតឆន្ទៈរដ្ឋគំរូរបស់អារីស្តូតគោលបំណងសំខាន់បំផុតរបស់រដ្ឋ គឺការពារទ្រព្យសម្បត្តិពលរដ្ឋទាំងអស់

ច្បាប់ធម្មជាតិនេះមិនអាចធ្វើការផ្លាស់ប្តូរដោយសម្លងសន្លឹកឆ្នោតរបស់ប្រជាជនបានឡើយ​​ លោកយល់ថា «ច្បាប់ជាសន្ទស្សន៍ដំបូងបង្អស់របស់រដ្ឋ​​»​ សម្រាប់លោក រដ្ឋស្តែងឡើងមិនត្រឹមតែជាការប្រាស្រ័យទាក់ទងបែបសីលធម៌របស់ពលរដ្ឋសេរីប៉ុណ្ណោះទេថែមទាំងជាសង្គមដែលប្រកបដោយច្បាប់ទៀតផង លោកទទួលស្គាសល់ថា «មនុស្សទាំងអស់ស្មើៗ គ្នា ចេញពីធម្មជាតិ។ហើយគេម្នាក់ៗ សុទ្ធតែអាចធ្វើខ្លួនឲ្យក្លាយទៅជាអ្នកចេះដឹងបាន ​​​ប្រសិនបើពួកគេ ឆ្លងកាត់ការអប់រំ» ចំពោះវិសមភាព នៅក្នុងសង្គមវិញលោកយល់ថា «នេះ មិនមែនកើតចេញពីកំណើតនោះទេតែជាវិសមភាព​​ ដែលកើតឡើង ដោយកម្លាំងទំនាក់ទំនង ក្នុងសង្គម» លោកបានប្រកាសថា «កម្មសិទិ្ធឯកជនមិនដែលកើតចេញពីធម្មជាតិឡើយ ការពិត វាអាចកើតចេញពីការមានបានតៗ គ្នា មកតាំងពីយូរលង់ណាស់មកហើយឬកើតមកពីការទទួលជ័យជំនះក្នុងសង្គ្រាម ឬក៏បានមកពីច្បាប់និងការឯកភាពគ្នា ក្នុងសង្គម​» ​ ចំពោះបញ្ហាទាសករលោកបានបដិសេធចោលនូវទស្សនៈថា​​ ទាសករ គឺជាឧបករណ៍ ចេះនិយាយ លោកបានបញ្ជាក់ច្បាស់ថា​«នៅក្នុងទំនាក់ទំនង រវាងមនុស្សនិងមនុស្សគឺពុំមានអ្វីខុសគ្នានោះឡើយមនុស្សទាំងអស់ដូចៗ គ្នា​ ​ស្មើៗ គ្នា ហើយមនុស្សទាំងអស់ គឺជាពលរដ្ឋផែនដីទាំងមូលតែម្តង​​» ​

ទម្រង់គ្រប់គ្រងរដ្ឋតាមទស្សនៈរបស់ស៊ីសេរ៉ូ

ស៊ីសេរ៉ូបានកំណត់នូវទំរង់គ្រប់គ្រងរដ្ឋ ​​ ប្រការ ដូចនេះអំណាចស្តេច (រាជាធិបតេយ្យ) ​អំណាចអភិជន (អភិជនាធិបតេយ្យ) ​និងអំណាចប្រជាជន ​(​ប្រជាធិបតេយ្យ) ​ ស៊ីសេរ៉ូ​​ បានបង្ហាញថា «ស្តេច មានប្រជាប្រិយភាព អភិជន មានគតិវិញ្ញូ ប្រជាជនមានសេរីភាព» ក៏ប៉ុន្តែ លោកស៊ីសេរ៉ូមានទំនោរទៅរកប្រព័ន្ធដឹកនាំរួមមួយដែលបានច្របាច់បញ្ចូលគ្នានូវរាល់គុណសម្បត្តិល្អៗនៅក្នុងរបបរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ​​ ​​ប្រព័ន្ធដឹកនាំរួម ស៊ីសេរ៉ូបានគិតថា ជាប្រព័ន្ធមួយប្រកបដោយវិចារណញ្ញាណឬមួយក៏ដោយសារទ្រង់ទ្រាយនេះ បានទទួលនូវគុណសម្បត្តិល្អៗពីគ្រប់ទម្រង់នៃការគ្រប់គ្រងរដ្ឋទាំង ​​(គឺរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យ​) ក្នុងចំណោមទម្រង់ទាំងបីនេះទម្រង់រដ្ឋដែលល្អជាងគេ គឺរាជាធិបតេយ្យ ប៉ុន្តែបើនិយាយពីទម្រង់គ្រប់គ្រងរដ្ឋ ដែលមានលក្ខណៈសុក្រឹតវិញលោកយល់ថាមានតែទម្រង់រដ្ឋដែលបានមកពីការបង្រួមចូលគ្នានៃរាជាធិបតេយ្យ អភិជនាធិបតេយ្យ និងប្រជាធិបតេយ្យទេនោះ គឺជារបបសាធារណរដ្ឋបែបអភិជនាធិបតេយ្យ អាស្រ័យសភានិយម ស្របគ្នាទៅនឹងការពិចារណា អំពីទម្រង់រដ្ឋដែលប្រសើរបំផុតនោះលោកបានបញ្ជាក់ថាលោកមិនពេញចិត្ត ចំពោះការប្រើប្រាស់អំណាចរដ្ឋក្នុងរូបភាពជាកម្លាំងផ្តាច់មុខ លោកបានប្រឆាំងចំពោះរបបយោធានិយមផ្តាច់ការប្រឆាំងចំពោះរបបដែលក្រសោបយកអំណាចឲ្យមូលនៅក្នុងដៃ របស់បុគ្គលតែឯកអង្គ លោកយល់ថា «រដ្ឋបុរសឬអ្នកដឹកនាំរដ្ឋគួរតែជាមនុស្សដែលប្រកបដោយភាពឆ្លាតវៃ មានគតិវិញ្ញូមានយុត្តិធម៌ មានពាក្យសម្តីគួរឲ្យកក់ក្តៅហើយក៏ជាបុគ្គលដែលធ្លាប់ឆ្លងកាត់ នូវការសិក្សា អំពីបញ្ញាច្បាប់និងរដ្ឋផងដែរ» ​​ លោកបញ្ជាក់យ៉ាងច្បាស់ថា «បើខ្វះចំណេះដឹង ទាំងនេះនោះក៏គ្មានបុគ្គលណាម្នាក់ អាចស្វែរកយុត្តិធម៌ឃើញដែរ» តែលោក ក៏ឲ្យតំលៃទៅបុគ្គលដឹកនាំដែលបានប្រើប្រាស់អំណាចផ្តាច់ការក្នុងការរៀបចំសណ្តាប់ធ្នាប់សង្គមផងដែរ បុគ្គលផ្តាច់ការ នេះមានតំលៃនៅពេលដែលគេប្រើប្រាស់អំណាចដើម្បីបម្រើផលប្រយោជន៍រួមក្នុងនាមជាអ្នកជួយសង្រ្គោះសាធារណរដ្ឋ តែមិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ

តាមទស្សនៈរបស់លោកច្បាប់និងយុត្តិធម៌​​​​ គឺមាននៅក្នុងធម្មជាតិបានន័យថាចេញពីធម្មជាតិអ្វីទាំងអស់ ហាក់ដូចជាត្រូវបានរៀបចំឲ្យមានសណ្តាប់ធ្នាប់រួចជាស្រេច លោកមើលឃើញយុត្តិធម៌ ត្រង់ចំណុចថាមិនត្រូវបង្កផលអាក្រក់ដល់អ្នកដទៃនិងមិនបំពានលើកម្មសិទ្ធិអ្នកដទៃ ។លក្ខណៈជាទូទៅនិងជាទិសដៅ នៃគំនិតនយោបាយបុរេក្រិច និងរ៉ូមដូចជា ផ្លាតូ អារីស្តូត និងស៊ីសេរ៉ូន បានបន្សល់ទុក នូវគោលការណ៍ ទ្រឹស្តីនយោបាយអំពីរដ្ឋ និតិរដ្ឋ​​​​​ សង្គមស៊ីវិល របបនយោបាយ ទម្រង់គ្រប់គ្រងរដ្ឋ និងទម្រង់គ្រប់គ្រងផែនដីទស្សនៈ ដែលបានលើកឡើងខាងលើនេះត្រូវបានបញ្ជាក់បន្ថែមនិងធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀត

No comments:

Post a Comment