អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 10 May 2012

របបប៉ុលពត


សម័យកម្ពុជាប្រជាធិបតេយ្យ
(១៩៧៥-១៩៧៩)

១. សេចក្តីផ្តើម

​​​​​​​​​                 
១៧ មេសា ១៩៧៥ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរទាំងអស់ ពិសេសអ្នក ក្រុងភ្នំពេញទទួល​​​​​ អបអរសាទជ័យជំនះរបស់ពួកបដិវត្តន៏ដែលគេស្គាល់ក្រោមឈ្មោះថា ខ្មែរក្រហម ​​​។ ពួកខ្មែរក្រហមបាន វាយដណ្ដើមវាយយកបានរាជធានីភ្នំពេញពីរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលន់នល់
សង្គ្រាមចប់ហើយពួកគេក៏ សប្បាយរីករាយទ្បើង។ រយ៖ពេល ៥ ឆ្មាំ (១៨ មិនា ១៩៧០ ដល់ ១៧ មេសា ១៩៧៥) បានបពា្ចប់ហើយដែលប្រជាជនខ្មែរស់នៅ ក្នុងភាពភ័យខ្លាចបណ្តាលមកពីការទំលាក់ គ្រាប់បែក ពីសំណាក់ចក្រពត្តិអាមេរិកគ្រាប់រ៉ុកក្តែតគ្រប់ប្រភេទ ចប់ហើយ ការកេណ្ឌ មនុស្សគ្រប់អោយអាយុចូលទាហាន ចប់ហើយរបបពុករលួយដែរគួរអោយស្អប់ខ្ពើម។ប្រជាជនសង្ឃឹម ហើយប្រជាជនអាចស្ថាបនាជាតិទ្បើងវិញ
បាន ការសប្បាយរីរាយ មានរយ៖ពេល តែប៉ុន្នានម៉ោង ក៏ត្រូវជំនួសវិដោយភាពងឿងឆ្ងល់ និងការ ភ័យខ្លាច។ ព្រោះប្រជាជនទាំងអស់ត្រូវបាន បណ្តេញចេញពីក្រុង ទោះជាកំពុងសំរាកព្យាបាលក្នុង មន្ទីពេទ្យកក៏ដោយ។ អ្នកខ្លះត្រូវបែកពីឪពុក ម្តាយ ឬ បងប្អូន ព្រោះថ្ងៃនោះជាប់នៅធ្វើការ កន្លែងផ្សេង ឆ្ងាយពីផ្ទះ​​ ឬជាប់ក្នុងមន្ទីពេទ្យ ហើយត្រូវបង្ខំ ចិត្តអោយធ្វើដំណើរតាមទិស ផ្សេង ហើយក្នុងនោះមាន អ្នកខ្លះត្រូវវង្វេងបាត់សាច់ញាតិក្រុមគ្រួសារព្រោះមនុស្សច្រើន ចេញក្នុងពេលតែមួយ។ កម្ពុជាប្រជាធិបតេយ្យ ជាឈ្មោះផ្លូវការរបស់អង្គការ បដិវត្តន៍ កម្ពុជា ដែលកាន់អំណាចគ្រប់គ្រងប្រទេសកម្ពុជាពី ១៧ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។ កម្ពុជាប្រជាធិបតេយ្យ”​ មានន័យថាយកប្រជាជនជាធំ និងគោរពសិទ្ធិមនុស្ស តែផ្ទុយទៅវិញប្រព័ន្ធគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យគ្មានការគោរពសិទ្ធិមនុស្សទៅ តាមន័យប្រជាធិបតេយ្យ
នោះ ទេ។ វាជារបបេឃាឃៅផ្តាច់ការបែបលិទ្ធិកុម្មុយនីស្ថ។ ក្នុងរបបនេះ ប្រទេសកម្ពុជាទាំងមូល ត្រូវធ្លាក់ ក្នងអន្លង់មហាសោកនាកម្ម មួយយ៉ាង ខ្លោចផ្សា ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំអោយធ្វើការជាទំងន់ បង្អត់ បាយ និងកាធ្វើទារុណកម្ម ដោយចោតថាក្បត់។
. វិស័យនយោបាយ
I. នយោបាយក្នុងប្រទេស
  - ថៃ្ង ១៧ មេសា ១៩៧៥ ការដណ្តើមកាន់កាប់ក្រុងភ្នំពេញ ដោយពួកអ្នកបដិវត្តន៍វិធានការផ្សេងៗ ដែលមានលក្ខណ៖ម៉ឹងម៉ាត់ (ការលុបបំបាត់ប្រាក់កាស ផ្សារ កម្មសិទ្ធិ ឯកជន វត្តអារាម និងសាលា រៀន) ត្រូវបានអនុវត្តន៍ភ្លាមៗជាបន្ទាន់។
        - ថៃ្ង ៥ មករា ១៩៧៦ ប្រកាសជាផ្លូវការ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ។
- ថៃ្ង ១៤ មេសា ១៩៧៦ បង្កើតរដ្ឋាភិបាលថ្មីមួយគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ ដែលមាន ខៀវ សំផន ជាគណប្រធានរដ្ឋ និងមានអនុប្រធាន២រូបគឺ សោ ភឹម និង ញឹម រស់។
- ថៃ្ង ២១ សីហា ១៩៧៦ ប៉ុល ពត បង្ហាញរ៤ឆ្នាំ ជូនកម្មាភិបាលរបស់បក្សកុម្មុនីស កម្ពុជា សំដៅកសាង លិទ្ធិសង្គមនិយម លើវិស័យកសិកម្ម ឧស្សាហកម្ម សុខាភិបាល និងការគាំពារ ផ្នែកសង្គម និងអប់រំ ព្រមទាំងវិស័យផ្សេងៗទៀត។

II.នយោបាយក្រៅប្រទស
- ថ្ងៃ ២១ មិនា ១៩៧៥ កិច្ចសន្ទនារវា ប៉ុលពត និងម៉ៅសេទុង
-
ថ្ងៃ ២៨ កញ្ញា ១៩៧៧ ប៉ុល ពត ទៅដល់ក្រុងប៉េងកាំង។ ប៉ុលពតត្រូវទទួល ស្វាគមន៍នៅ ប្រទេសចិន ក្នុងឋាន៖ជាសម្ព័ន្ធមិត្តមួយប្រឆាំងទល់នឹងពួកវៀតណាម។ ប្រទេសចិនសន្យាផ្តល់ជំនួយអោយ ប៉ុលពត។

៣. សេដ្ឋកិច្ច

ទស្សន៖ប៉ុលពត យល់ថា ឯករាជ្យម្ចាស់ការ”​ត្រូវតែកើតចេញពីឯករាជ្យខាងសេដ្ឋដែលពឹងផ្អែកទៅ លើការលក់ផលិតផលកសិកម្មទៅបរទេស។គេគិតថាប្រាស់កាសត្រូវបានលុបបំបាត់ចោលការហូរ ចូលនូវរូបិយប័ណ្ណបរទេសនឹងផ្តល់គុណប្រយោជន៍ដល់ ប្រជាជនដោយផ្ទាល់។ ការនាំស្រូវចេញបាន ក្លាយជាសមាធាតុគន្លឹះយ៉ាង សំខាន់នៃផែន ការ ៤ឆ្នាំ។ ហើយផ្សព្វផ្សាយនូវពាក្យស្លោកថា មួយហិចតា៣តោន។ ប៉ុន្តែជួបនូវឧបសគ្គ ជាច្រើន។ េខត្តបាត់ដំបងនិងពោធិសាត់ចាត់ទុកជាតំបន់ សមរភូមិប្រយុទ្ធលេខមួយ ក្នុងការធ្វើអោយសេដ្ឋកិច្ចរីកចំរើន។ ដោយសារការកើនទ្បើងយ៉ាង អស្ចារ្យ នូវទិន្នផល ប៉ុល ពតសង្ឃឹមថាប្រទេសជាតិនឹងផលិតស្រូវបានចំនួយ ២៦.៧លានតោនក្នុង រយ៖ពេល ៤ឆ្នាំ អោយដូចប្រទេសកម្ពុជានៅសម័យដ៏កំពូលនៃចក្រភពអង្គរដែរ។ ផលិតផលដែល លើសនាំចេញ បានទឹកប្រាក់ចំនួន១,៤០០លានដុល្លាមកវិញ។ ប្រាក់ចំនូលប្រើសំរាប់ទិញម៉ាស៊ីន កសិកម្ម ឧបករណ៍ ផ្សេងៗ ជី និងថ្នាំសំលាប់សត្វល្អិតក្នុងគោលបំណងបង្កើនផលិផលកសិកម្មថែម ទៀត។ ផលិតផល ស្រូវមួយភាគធំត្រូវចេញទៅប្រទេសចិន។ ថវិការសំរាប់ការពារជាតិទ្បើងដល់ ៣៧លាន ដុល្លាសំរាប់ រយ៖ពេល៤ឆ្នាំ។ មានរោចក្រតូចៗដើម្បីផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា សំលៀកបំពាក់ មុង ភួយកន្ទេលស្បែកជើង មួក តុរបស់របរប្រើប្រាស់ក្នុងផ្ទះបាយ​​ ឧបករណ៍ផ្នែកពេទ្យដូចជាសំទ្បីជក់ទឹក អាលកុល និងឧបករណ៍សំរាប់កសិកម្មតូចៗដូច ជា កាំបិត កណ្តៀវ។


៤. អក្សរសិល្ប៍
I. ការបែងចែកអក្សរសិល្ប៍់ៈ ចែកចេញជា៣ដំណាក់កាលៈ
-
ដំណាក់កាលទី១ៈ ១៩៧០-៧៥ ជារយះកាលធ្វើសង្គ្រាមប្រឆាំងសារធារដ្ឋខ្មែរ។
-
ដំណាក់កាលទី២ៈ ១៩៧៦-៧៧ ស្នាដៃអក្សរសិល្ប៍ និង សិល្បះមានកិច្ចជំរុញ ស្មារតីកសាងប្រទេស។
-
ដំណាក់កាលទី៣ៈ ចាប់ពីខែ កញ្ញ ១៩៧៧អក្សរសិល្ប៍មានភារកិច្ចបំរើមាគ៌ា សង្គមនិយម

II. ការវិវត្តន៍នៃអក្សរសិល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យៈ ចែកជា២ផ្នែក

ក. អក្សរសិល្ប៍ប្រជាប្រិយៈ
ក.១ ដំណាលកថាប្រជាប្រិយៈ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យពុំមានទេ។
ក.២ ពាក្យចួនប្រជាប្រិយៈ មានសុភាសិត ពាក្យបណ្ដាំ និង ចំរៀងប្រជាប្រិយ
ពាក្យចួនប្រជាប្រិយៈ ចែកចេញជាពីរបែបៈ
ពាក្យចួនប្រជាប្រិយបំរើប្រជាជន និង ពាក្យស្លោកបំរើឲ្យអង្គការ

ខ. អក្សរសិល្ប៍សំនេរៈ
              
មានប្រភពចាប់ពីមនុស្សចេះប្រើអក្សរមក ដែលដំបូងគេចារលើថ្ម លើស្បែកសត្វ នៅលើសាស្ត្រា​​ស្លឹករឹត,,,    ក្រោយមកគេសរសេរលើក្រដាសគេបោះពុម្ព។  ហើយអក្សរ សិល្ប៍សំនេរ ក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យមានលក្ខណះជាអក្សរសិល្ប៍បែបមនោគម វិជ្ជាដែលបំរើឲ្យនយោបាយរបស់ អក្សរ។ ចំនែកកាលបរិច្ឆេទនៃការតែងនិពន្ឋគឺពុំបានបង្ហាញឲ្យដឹងឲ្យស្គាល់ទេព្រោះស្នាដៃអក្សរទាំង នោះសុទ្ឋតែចេញ
ពីបក្សគឹអង្គការថ្នាក់ លើ។

៥. សេចក្តិសន្និដ្ឋាន
    សម័យប៉ុលពតត្រូវបានចាត់ទុកជាសម័យសំលាប់យ៉ាងរង្គាលដែលប្រឆាំងនឹងមនុស្សជាតិ។ ​​ដែលប្រជាជនកម្ពុជាជាង១លានកន្លះត្រូវបានសំលាប់យ៉ាងឃោរឃៅដូចសត្វធាតុ។អាគារជាច្រើនត្រូវបានកំទេច បាត់បង់ស្ទើរតែអស់នូវហេដ្ឋារចនាសម្ព័ន្ធជាតិគ្មានសាសនាគ្មានសេរីភាពគ្មានសុវត្ថិភាព គ្មានការអប់រំនិងគ្មាន
ចំណីអាហារគ្រប់គ្រាន់។ទីក្រុងភ្នំពេក្លាយជាទីក្រុងខ្មោចគ្មាន នរណាម្នាក់ត្រូវបានអនុញ្ញាតិអោយរស់នៅក្នុង
ទីក្រុង ។ ប្រជាជនត្រូវរស់នៅជាយក្រុង និងជនបទ ហើយបង្ខំអោយធ្វើការធ្ងន់ និងច្រើនម៉ោង ដោយគ្មានការថែរក្សា និងផ្គត់ផ្គង់ថ្មាំសង្កូវ។ពួកវាសំលាប់សំលាប់ព្រះសង្ឃខ្មែរប្រមាណ ជា ២០០០នាក់ និងវត្តអារាមជាង៣០០០ ត្រូវបានកំទេច ធ្វើជាកន្លែងចិញ្ចឹមសត្វ ឃ្លាំងផ្ទុក អាវុធ និងផ្ទុកជីគ្រប់ប្រភេទ។ សកម្មភាពសេដ្ឋកិច្ច និងនយោបាយមិនសូវមានទំនាក់ទំនងជាមួយប្រទេសដ៏ទៃលើកលែងតែប្រទេសចិន។


No comments:

Post a Comment