អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday, 12 May 2012

តើអ្នកជឿ​ទេ​ថា​ ជាង​កាត់​សក់​មាន​ Rolls-Royce?

ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​​បាន​​ឭ​​ហើយ​ថា ​តារា​ល្បី​ៗ ​សេដ្ឋី​ ឬ​មន្ត្រី​ធំ​ៗ​ ជិះ​រថយន្ត​​ទំនើប​ៗ​ ប៉ុន្តែ​អ្វី​ដែល​ប្លែក​ និង​មិន​គួរ​ឲ្យ​ជឿ​នៅ​ពេល​នេះ​ គឺ​ជាង​កាត់​សក់​មាន​ឡាន​រហូត​ដល់​ ៦៨​គ្រឿង​ ដែល​ក្នុង​នោះ​មាន​ ម៉ាក​ល្បី​ៗ​ដូចជា Rolls-Royce, Mercedes, and BMW ទៀត​ផង។​ នេះ​បើ​តាម​​ការ​ដកស្រង់​របស់​សារព័ត៌មាន​ឥណ្ឌា ​Hindustan Times។
នេះ​ជា​រឿង​ពិត​មួយ​របស់​ជាង​​កាត់សក់​សញ្ជាតិ​ ឥណ្ឌា​ Ramesh Babu ​ដែល​បាន​ផ្លាស់​ប្ដូរ​ជីវិត​ពី​​ទុគ៌ត​ភាព​​ទៅ​ជា​សេដ្ឋី។ ​លោក​ Babu ​កំព្រា​ឪពុក​តាំង​ពី​នៅ​តូច​ៗ​ គ្រួសារ​របស់​លោក​គ្មាន​ប្រាក់កាស​អ្វី​ទាំង​អស់​​ដែល​នេះ


​បាន​ជំរុញ​ឲ្យ​លោក​បោះបង់​ចោល​ការ​សិក្សា​ទាំង​ក្មេង​ខ្ចី។ ​បន្ទាប់​ពី​នោះ​ លោក​ធ្វើ​ជា​ជាង​កាត់សក់​ និង​ចំណាយ
​ពេល​​ពេញ​មួយ​ថ្ងៃ​ដើម្បី​បំពេញ​តម្រូវ​ការ​មិន​ចេះ​ចប់​នៅ​ក្នុង​គ្រួសារ​លោក។ ជា​សំណាង​ មុខ​របរ​មួយ​នេះ​បាន​រីក​លូតលាស់​ទៅ​មុខ​ជា​លំដាប់​ ។ ​ក្រៅ​ពី​ប្រជាជន​សាមញ្ញ​ធម្មតា​ ម៉ូយ​របស់​លោក​មាន​​រហូត​ដល់​អ្នក​​មាន​ប្រាក់កាស​ ​មន្ត្រី​ធំ​ៗ ​និង​សូម្បី​តែ​តារា​ភាពយន្ត​ក្នុង​ផលិតកម្ម Bollywood ​ឥណ្ឌា​មួយ​ចំនួន​ ក៏​មក​រក​សេវា​កាត់សក់​នៅ​កន្លែង​របស់​លោក​ដែរ។ មិន​ថា​ជន​ល្បី​ឈ្មោះ ឬ​សាមញ្ញជន​នោះ​ទេ​ លោក​យក​​តម្លៃ​ត្រឹម​ ២​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ម្នាក់។​ សំណួរ​មួយ​បាន​ចោទ​សួរ​ថា ​បើ​លុយ​នោះ​មិន​បាន​មក​ពី​ម៉ូយ​ដែល​ជា​ជន​ល្បី​ឈ្មោះ​នោះ ​តើ​លោក​បាន​ប្រាក់​ពីណា​ទៅ​ទិញ​រថយន្ត​រហូត​ដល់​ ៦៨​គ្រឿង​ដូច្នេះ?
ក្នុង​ឆ្នាំ ១៩៩៤ ​លោក​បាន​យក​ប្រាក់​ចំណេញ​មួយ​ចំនួន​ពី​របរ​កាត់សក់​របស់​លោក ទៅ​ទិញ​ឡាន​តូច​មួយ​ ហើយ​យក​ទៅ​ជួល​បន្ត​ដើម្បី​បាន​ផល​ចំណេញ។ ​របរ​កាត់​សក់ និង​ការ​ជួល​រថយន្ត​នេះ​កាន់​តែ​កាក់កប​ទៅ​ៗ​​ធ្វើ​ឲ្យ​លោក​មាន​លទ្ធភាព​ទិញ​រថយន្ត​សម្រាប់​ជួល​ជា​បន្តបន្ទាប់​រហូត​ដល់​មាន​ចំនួន​ច្រើន​ដូច​សព្វថ្ងៃ​នេះ។​ នៅ​ពេល​នេះ​ គ្រាន់​តែ​ការ​ជួល​រថយន្ត ​Rolls-Royce Ghost តែ​ម៉្យាង​ គាត់​អាច​ទទួល​បាន​ប្រាក់​ឈ្នួល​​រហូត​ដល់ ១.០០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទៅ​ហើយ​។ ចុះ​ទម្រាំ​រថយន្ត​ទាំង​ ៦៨​ គ្រឿង​ឯណោះ​ ​សាក​ទាយ​​មើល៍​​ថា​​តើ​គាត់​ទទួល​បាន​ចំណូល​រហូត​ដល់​​ប៉ុន្មាន​ទៅ?
ជីវិត​ដ៏​ជោគជ័យ​ពី​ទុគ៌ត​ជន​ទៅ​ជា​សេដ្ឋី​នេះ​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ រហូត​ដល់​មាន​ផលិតកម្ម​មួយ​​គ្រោង​ថត​ពី​ខ្សែ​ជីវិត​របស់​លោក​​ជា​បី​​ភាសា​ក្នុង​ពេល​ខាង​មុខ​​ទៀត​ផង៕
ប្រែ​សម្រួល៖ ប្រាក់ ច័ន្ទសីហា
ប្រភព៖ Businessinsider
រូបភាព៖ hindustantimes

No comments:

Post a Comment