អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

ពី​សម្ព័ន្ធភាព​ ទៅ​ ការប្រឈមមុខ ឆ្នាំ ១៩៩៣ ដល់ ១៩៩៧

ក.ក.ន ៖ នេះ​ជាការរៀបរៀងឡើងវិញ និងពិនិត្យទៅ​លើ​នយោបាយ​អន្ដរកាល​នៅ​កម្ពុជា ពីរ​វាង​ចុង​អបគមន៍​ក្នុង​ឆ្នាំ​១៩៩៣ និង​ការផ្លាស់ប្ដូរ​ដ៏​ហិង្សា​នៃ ខែកក្កដា ឆ្នាំ​១៩៩៧ ។ វា​កំណត់​មូលន័យ​ដែលមាន​ការទំនាក់ទំនង​គ្នា​ចំនួន​ពីរ ដែល​កំណត់​លក្ខណៈ​នយោបាយ​អន្ដរកាលនិង​ដែលមាន​ដើមហេតុ​មួយចំនួនរបស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស ។ ដែល​វា​នឹងត្រូវ​វែកញែក​ឡើង ចំណុច​នេះ​នឹង​រួមចំណែក​ចំពោះ​ការធ្វើឱ្យមាន​អស្ថេរភាព​នៃ​សណ្ដាប់ធ្នាប់​នយោបាយ​នៅ​កម្ពុជា​ដែលមាន​លក្ខណៈ ផុយ​​ស្រួយ​រួចទៅហើយ ។ ឋិត​នៅ​ជុំវិញ​មូលន័យ​ជា​ស្នូល​ទាំងពីរ​នេះ គឺជា​មូលន័យ​ឯទៀត ៗ​ដែល​ទាក់ទង និង​ដែលជា​ជំនួយ ដែល​បាន​ដើរតួ​ស្រប​ជាមួយគ្នា​ដើម្បី​ប្រឈម ឬ​ជំរុញ​នូវ “​សណ្ដាប់ធ្នាប់​“ ដែល​ត្រូវបាន​បង្កើតឡើង​តាមរយៈ​កម្លាំង អន្ដរកាល​របស់​អង្គការសហប្រជាជាតិ និង​នឹង​ត្រូវបាន​រៀបរាប់​នៅ​ជំពូក​បន្ទាប់ ។

ឆ្នាំ ២០០៨, ដោយ៖ ឡាច​ សំរោង អនុបណ្ឌិតវិទ្យាសាស្រ្តនយោបាយ និង​នីតិសាស្រ្
​            មូលន័យ​ទីមួយ ​គឺ​លទ្ធផល​នៃ​បរាជ័យ​ក្នុងការ​អញ្ជើញ​ខ្មែរក្រហម​ឱ្យចូល​រួម​នៅក្នុង​ដំណើរការ​បោះឆ្នោត និង​នៅក្នុង​រដ្ឋាភិបាលចំរុះ​នា​ក្រុងភ្នំពេញ ។ គោលបំណង​នេះ​មិនបាន​កើតឡើង​ឡើយ ដោយសារតែ​ពួក​ឧទ្ទាម​បដិសេធ​នូវ​ការ​-​ទទួល​ថាPPA ត្រូវបាន​អនុ​វ​ត្ដិ​ឡើង​យ៉ាង​ត្រឹមត្រូវ​ជាមួយនឹង​ការ​បំបែក​ខ្លួន​របស់ CPP ពីរ​ដ្ឋ ។​
​ ​         មូលន័យ​ទី​ពីរ​ គឺ​បរាជ័យ​នៃ​ការបែងចែក​អំណាច ។ ជា​បេះដូង​ចំពោះ​ចំណុច​នេះ គឺ​ការ​គ្មាន​ឆន្ទៈ​របស់ CPP ក្នុង​ការប្រគល់អំណាច​វរជន​ជាទូទៅ​បន្ទាប់ពី​ការបោះឆ្នោត ហើយ​បន្ទាប់​កាន់តែ​ច្បាស់​ទៅទៀត​នោះ គឺ​នៅ​កម្រិតមហាជន ហើយ​អសមត្ថភាព​របស់​ហ្វ៊ុនស៊ិនប៉ិច​ក្នុង​ទទួលយក​ការទទួលខុសត្រូវ​បែបនេះ​ដែល​អាច​ប្រគល់​ទៅឱ្យ​ពួកគេ ។
          Cauliff បាន​ឃ្លាំមើល​សមាសភាព​របស់​ក្រុមប្រឹក្សា​ជាតិ​របស់​គណបក្ស “៧៥​ភាគរយ​មកពី​ជំរុំ​ជនភៀសខ្លួន​នៅ ព្រំដែន ៥​ភាគរយ​ជា​អ្នក​វិលត្រឡប់​ពី​បរទេស ហើយ​មានតែ​២០​ភាគរយ​ប៉ុណ្ណោះ​ ដែល​ធ្លាប់ជា​អ្នករស់នៅ​ក្នុងប្រទេស ជាពិសេស​នៅ​ក្រុងភ្នំពេញ ។ BLDP ឋិត​ក្នុង​ស្ថាន​ភាពស្រដៀងគ្នា ។
          Curtis សម្គាល់​ក្នុង​លក្ខណៈ​ផ្ទុយ​ថា “​គ្រប់រដ្ឋមន្ដ្រី និង​អនុរដ្ឋមន្ដ្រី​របស់ CPP ទាំងអស់​មាន​បទពិសោធន៏​យ៉ាងយូរ​អង្វែង​ជាមួយ​ការិយាល័យ​ធិបតេយ្យ​របស់​កម្ពុជា ....​អ្នកនយោបាយ​របស់ CPP កាន់តែ​ចាក់​ឬ​ស​យ៉ាងខ្លាំង​នៅក្នុង​ភាពជាក់ស្ដែង​របស់​កម្ពុ​ជា ។
ការបែងចែក​អំណាច​នយោបាយ​បន្ទាប់ពី​ដំណោះស្រាយ បែបកម្រៃជើងសារ​របស់​ សម្តេចព្រះនរោត្តម ស៊ី​ហ​នុ​ ដែល​យកតាម​ទ្រឹស្ដី​ការរៀបចំ​បែប​ហាសិប​-​ហាសិប (50+50) ។ ជា​ឧទាហរណ៍៖​ ក្រសួង​នីមួយ ៗ អាចមាន​រដ្ឋមន្ដ្រី​ពី​គណ​បក្ស​ទាំងពីរ ហើយ​អាចមាន នាយករដ្ឋមន្ដ្រី​ទីមួយ (​សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិ ​) និង​នាយករដ្ឋមន្ដ្រី​ទី​ពីរ (សម្ដេច​​​តេជោ ហ៊ុន សែន​) ។ ដែលមាន​តែ​លើ​ក្រដាស ប៉ុណ្ណោះ​ដែល​សម្តេចក្រុមព្រះនរោត្តម រណ ឬទ្ធិ ​មាន​ស័ក្ដិធំ​ជាង​សម្ដេច​តេជោ ហ៊ុន សែន​​។

កាន់តែច្បាស់​ជាងនេះទៅទៀត​ក្រសួង​នីមួយៗ ទទួលបាន​អនុរដ្ឋមន្ដ្រី ថ្មី​មួយ ដែល​ត្រូវបាន​តែងតាំងពី​ឋានៈ នៅក្នុងបក្ស​ណាមួយ​ ដែល​មិនត្រូវ​បាន​តំណាង​នូវ​ថ្នាក់​កំពូល​ឡើយ ។ ខាងក្រោម នេះ​ជា​អនុ​រដ្ឋលេ​ខា​ធិ​កា​រថ្មី ចំនួន​ពីរ​ត្រូវបាន​បង្កើតឡើង​ដែល មួយ​មកពី​FUNCINPEC និង​មួយ​មកពី CPP ។
           Curtis បានធ្វើការកត់សម្គាល់ ចំពោះ​គម្រូនេះ ។ ហើយបើទោះបីជាមានការពង្រីក​ចំពោះ​ការិយាល័យ​ធិបតេយ្យ និង​កាត់បន្ថយ​ប្រសិទ្ធភាព​ក៏ដោយ ​ក៏ការងារនេះត្រូវបានពង្រីក​ទៅដល់​ថ្នាក់​ខេត្ដ​ប៉ុណ្ណោះ ។ នៅត្រង់​នេះ​វា​អាចមាន “​ការតែងតាំង​ជា​អភិបាល​ម្នាក់ អភិបាលរង​ទី​១ ម្នាក់​ពីគណបក្ស​ប្រកួតប្រជែង​ ហើយ​អភិបាលរង​ពី​ររូប​បន្ថែមទៀត​“​។ កត្ដា​នេះ​ឆ្លុះបញ្ចាំង​ចំពោះ​ឋានៈ​ជា​អនុរដ្ឋលេខាធិការ នៅក្នុង​ក្រសួង ។​
​ ​          ត្រង់នេះ​មិនបាន​អនុវត្ដន៏​ជាក់ស្ដែង​ឡើយ ។ ទោះបីជា​FUNCINPEC ទទួលបាន​អស​ន្នៈ​ច្រើនជាង​នៅក្នុង​រដ្ឋសភា​ក៏​ដោយ ក៏​វា​ត្រូវបាន​ថ្លឹងថ្លែង​អោយ​ស្មើគ្នា ដោយ​ឧត្ដមានុភាព​របស់អំណាច​នយោបាយ​របស់ CPP ដែល​ត្រូវបាន​បែងចែក​ទូ​ទាំង​ប្រទេស​នៅ​ថ្នាក់​ដែល​ទាប​ជាង​។
ហេតុដូច្នេះ​ខណៈពេល​ដែលមាន​សក្ដានុពល​ខ្លះៗ សំរាប់​ការពង្រីក​វិសាលភាព​របស់​CPP នៅក្នុង​​សភា​អំណាច​និង ការឈាន​ដល់​រប​ស់គ​ណ​បក្ស​បាន​ចាក់រឹស​យ៉ាង ជ្រៅ​តាង​ពី​ឆាំ ១៩៧៩ មក​បាន​ធានាថា ជម្រើស​គោលយោបាយ ដែល​ត្រូវបាន​ធ្វើឡើង​នៅ ភ្នំពេញ​ដោយ​គ្មាន តាម​វិធី​ណាមួយ អាច​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុងការ​អនុវត្ដ​​គោលនយោបាយ​នៅ​ថ្នាក់ជាតិឡើយ ។
        Brown បាន​ពិនិត្យឃើញ​ថa FUNCINPEC... ឱ្យ​គឺជា​អ្វី​ទាំងអស់ ប៉ុន្ដែ​ត្រូវបានដាក់បញ្ចូល​ទៅក្នុង​ដោយ CPP​ក្នុង​កម្រិត​នយោបាយ ... តំបន់​រដ្ឋបាល​តាម​ខេត្ដ​ និង​ពិសេស​ត្រូវបានគ្រប់​ដណ្ដប់​ដោយ​កម្មាភិបាល ​CPP ។
         Tayer បាន​រាយការណ៍​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ១៩៩៣ ថា ​រចនាសម្ព័ន្ធ នយោបាយ​តាម​ខេត្ដ​ដែល​គ្រប់គ្រង​លើ​នគរបាល កម្លាំងប្រដាប់អាវុធ ការប្រមូល​ពន្ធ និង​សេវា សង្គម ... នៅតែស្ថិតក្រោម​ការគ្រប់គ្រង​របស់ ​CPP ដដែល ​ហើយ​ឆ្លើយតប​ចំពោះ​ភាពស្មោះត្រង់​ផ្នែក​នយោបាយ នៅ​ចំពោះមុខអាជ្ញា​ធម៌​ម​ជ្ឈឹ​ម ​។
         សម រង្ស៊ី​ ដែល​នៅពេល​នោះ ​ជា​រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ របស់ FUNCINPEC បាន​សារភាពថា ​គណបក្ស​របស់លោក មិនមាន​ទាំង​ពេលវេលា រឺ​មធ្យោបាយដើម្បី​នាំយក​បណ្ដា​ខេត្ដណាមួយ​អោយស្ថិតនៅក្រោម​ការ​គ្រប់គ្រង​ម​ជ្ឍឹ​មបានទេ...។ការគ្រប់គ្រង​ម​ជ្ឍឹ​មរ​បស់ FUNCINPEC មានការ​យល់ដឹង​តិចតួច​ណាស់​ សូម្បីតែ​ការនិយាយ​អំពីការគ្រប់គ្រង​ក៍​គ្មាន​ដែរ ។ ប៉ុន្ដែ​មានតែ​ចំណេះដឹង អំពី​បណ្ដា​ខេត្ដ ប៉ុណ្ណោះ​”។
        ទស្សនៈរបស់លោក​ ត្រូវបាន​ទ​ទូល​យកយ៉ាង​ទូលំទូលាយ​ដោយ​រួមទាំង​នៅក្នុង​គណបក្ស​ផងដែរ ។ អគ្គលេខាធិកា​FUNCINPEC គឺ ​ព្រះអង្គម្ចាស់ ​ន​រោ​ត្ដម ​សេរី​វុ​ឌ្ឍ ក៏បាន​សារភាពដែរថា “ អនុ​រចនា​សម្ព​ន្ធ័​របស់គណបក្ស​នៅតែមាន​ភាពទន់ខ្សោយ ... ​វា​បាន​ទ​ទូល​រង​នូវកង្វះខាត​ផ្នែក​បទពិសោធន៍​នៅក្នុង​ប្រតិ​ប​ត្ដិ​ការ​រដ្ឋបាល​តាំង​តែ​ពី​វា​បាន​ចូលរួម​នៅក្នុង​សម្ព័ន្ធភាព​មក​ម្លេះ​​។​
​ ​បញ្ហា​នេះ​ជាការទ​ទូល​ខុសត្រូវ​យ៉ាង​ធំ របស់​FUNCINPEC ដោយសារតែ​អ​វត្ដ​មានពី​នយោបាយ តាម​តំបន់​ក្នុងកម្លុង​ពេល​ការប្រឆាំង​របស់ខ្លួនពី​ការ​និរទេស​ ដូច្នេះ​ហើយ ដោយ​កង្វះខាត​ច្រើន​គួរសម​ដែរ នៅ​បទពិសោធន៍​នៃ​បញ្ហាថ្នាក់ឃុំ​និង​ការបែងចែក​អំណាច និងឱនភាព​នៅក្នុង​ជំនាញ និង​ចំណេះដឹង​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​យ៉ាងប្រសើរ​នៅក្នុង រឿង​និទាន​ខ្លី​មួយ ​ដែល​បាន​ចុះផ្សាយ​នៅក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃជា​ភាសា​អង់គ្លេស​មួយ​។ ខណៈពេលដែល​មន្ដ្រី​FUNCINPEC ​នៅ​ក្រុងព្រះសីហនុ​បាន​សម្តែង​នូវ​ការប្ដេជ្ញា​ចំពោះ​“ ការអភិវឌ្ឍន៍ ”​ជនបទ​ពួកគេ​ត្រូវបាន​សំណូមពរ​អោយធ្វើ​ការពង្រីកបន្ថែម​។
មន្ដ្រី​ម្នាក់​បាន​និយាយថា​“​អ្នកដឹង​ទេ​ចំពោះ​កសិករ​និង​អ្វី​ផ្សេងៗ​ទៀត​”​។ នៅពេល​ត្រូវបាន​សួរ​អោយ​និយាយ​បន្ដ​​ទៀត​សារព័ត៌​មានបាន​រាយការណ៍​ថា​“ ពួកគេ​បាន​រអាក់រអួល​ចំពោះ​ពាក្យ​ជា​ភាសា​ខ្មែរ​អស់​រយៈពេល​ពីរ​បី​នាទី​បន្ទាប់មក​បាន​និយាយ​យ៉ាង​រអិល​ជា​ភា​សា​អង់គ្លេសៈ “​យី!”​។ នៅពេលដែល​ត្រូវបាន​ទទូច​អោយ​ផ្ដល់យោបល់​លើ​បញ្ហា​ទេសចរណ៍​ទាក់ទិន​នឹង​ឆ្នេរសមុទ្រ​ដ៍​ល្អ​បំផុត​របស់​កម្ពុជា​ពួកគេ​បាន​ឆ្លើយតប​ថា “ គ្រប់​ក្រុមហ៊ុន​ទាំងអស់​អាច​បណ្ដាក់ទុន​! អ្វីៗ​ទាំង​-​អស់​គឺ​បើកចំហ​សម្រាប់​ការបណ្ដាក់ទុន​នៅ​ក្រុងព្រះសីហនុ​! ។
        ភាព​កញ្ឆោត​បែបខាងលើនេះ​មិនត្រូវ​បាន​កំហិត​ចំពោះតែ​មន្ដ្រី FUNCINPEC ​ប៉ុណ្ណោះ​ទេ ​ហើយ​វា​មិនមាន​ភាព​ភ្ញាក់​ផ្អើល​អ្វី​ទេ​ចំពោះ​រយៈពេល​ដែល​ពួកគេ​បានរស់នៅ​ក្រៅប្រទេស​ប៉ុណ្ណោះ តែ​បញ្ហា​នៃ​ការចូល​កាន់អំណាច​ត្រូវបាន​ធ្វើអោយ​កាន់តែ​ធ្ងន់ធ្ងរ​ឡើងជា​ភាព​តានតឹង​ដែល​ស្ថិតក្រោម​ផ្ទៃ​តែមួយគត់​ដែល​នៅក្នុង​ឆ្នាំ ១៩៩៣ បាន​ផ្ទុះឡើង​នូវ​ចំណុច​ផ្សេងៗ​និង​ចំពាះ​កម្រិត​ផ្សេងៗ​គ្នា ដោយ​សារតែ​ការដណ្ដើមយក​តំណែង​នៃ​កម្លាំង ខាង​ផ្នែក​FUNCINPECនិង CPP ត្រូវបាន​ធ្វើ​អោយ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​បំបែក​ខ្លួន​របស់​ខ្មែរក្រហម​។
       វត្ដមាន​ក្រៅ​សភា​របស់​ក្រុម​ឧទ្ទាម​នៅ​ខាងក្រៅ​រដ្ឋាភិបាល​ និង​រដ្ឋសភា​​ និង​ការបែកបាក់​វរជន​របស់ខ្លួន​បូក​និង​ចរន្ដ​ដ៏​មាន​ស្ថេរភាព​នៃ​ការ​រត់ចោល ដែល​ល្បួង​ដោយ ទាំង​ធាតុ​សំខាន់របស់​រដ្ឋាភិបាល ​ដែលផ្ដល់​ដល់​ធាតុ​ទាំងនោះ នូវឱកាស ក្នុងការ​ពង្រីក​មូលដ្ឋាន​អំណាច​នយោបាយ​របស់ខ្លួន ។ ម្យ៉ាងវិញទៀត​ទាំង​FUNCINPECនិង CPP ដើម្បី ភាពជា​ម្ចាស់ របស់​ខ្មែរក្រហម ​ដែល​បាន​បែក​ខ្លួន​ចេញ​ ដើម្បី​ពង្រីក​អំណាច​របស់ខ្លួន ។​
​ ​         ឧទាហរណ៍​មួយ​នៃ​ការ​ប្រជែង​នេះ ​គឺ​ការដណ្ដើមយក​លោក ​អៀង​ សារី​ (បច្ចុប្បន្នលោក អៀង សារី និង ភរិយា អៀង ធីរិទ្ធ រួមទាំង នួន ជា ,​ខៀវ សំផន , និង កាំង ហ្គេចអ៊ាវ ហៅ ឌុច កំពុងជាប់ឃុំនៅក្នុង​សាលាក្តីខ្មែរក្រហម ឬ អ.វ.ត.ក ហើយបើទោះបីជាក្នុងចំណោមនោះ អៀង សារី មានព្រះរាជសារ​លើកលែងទោស​ពីអតីត​ព្រះ​មហា​ក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំ១៩៩៦ នៅជាធរមានក៏ដោយ ) ។

No comments:

Post a Comment