អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday, 10 May 2012

របបប៉ុលពត


សម័យកម្ពុជាប្រជាធិបតេយ្យ
(១៩៧៥-១៩៧៩)

១. សេចក្តីផ្តើម

​​​​​​​​​                 
១៧ ​ មេសា ១៩៧៥​ ជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរទាំងអស់​ ពិសេសអ្នក ក្រុងភ្នំពេញ​ទទួល​​​​​ អបអរសាទជ័យជំនះរបស់ពួកបដិវត្តន៏ដែលគេស្គាល់ក្រោមឈ្មោះថា “ខ្មែរក្រហម” ​​​។ ពួកខ្មែរ​ក្រហម​បាន​ វាយដណ្ដើមវាយយកបានរាជធានីភ្នំពេញពីរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយ​លន់នល់​
សង្គ្រាមចប់ហើយពួកគេក៏ សប្បាយរីករាយទ្បើង។​ រយ៖ពេល​ ៥ ឆ្មាំ​ (១៨ មិនា ១៩៧០ ដល់​ ១៧ មេសា ១៩៧៥) បានបពា្ចប់ហើយដែលប្រជាជនខ្មែរស់នៅ ក្នុងភាពភ័យខ្លាច​បណ្តាលមក​ពីការ​ទំលាក់ គ្រាប់បែក ពីសំណាក់ចក្រពត្តិអាមេរិកគ្រាប់រ៉ុកក្តែតគ្រប់ប្រភេទ​ ចប់ហើយ ការកេណ្ឌ មនុស្សគ្រប់អោយអាយុចូលទាហាន​ ចប់ហើយរបបពុករលួយដែរគួរអោយស្អប់ខ្ពើម។ប្រជាជនសង្ឃឹម​ ហើយប្រជាជនអាចស្ថាបនាជាតិទ្បើងវិញ
បាន ។ ការសប្បាយរីរាយ ​ មានរយ៖ពេល តែប៉ុន្នានម៉ោង​ ក៏ត្រូវជំនួសវិដោយភាពងឿងឆ្ងល់ ​ និងការ ភ័យខ្លាច។​ ព្រោះប្រជាជនទាំងអស់ត្រូវបាន បណ្តេញចេញពីក្រុង ទោះជាកំពុងសំរាកព្យាបាលក្នុង មន្ទីពេទ្យកក៏ដោយ។ អ្នកខ្លះត្រូវបែកពីឪពុក ម្តាយ ឬ បងប្អូន ព្រោះថ្ងៃនោះជាប់នៅធ្វើការ កន្លែងផ្សេង ឆ្ងាយពីផ្ទះ​​ ឬជាប់ក្នុងមន្ទីពេទ្យ​ ហើយត្រូវបង្ខំ ចិត្តអោយធ្វើដំណើរតាមទិស ផ្សេង​ ហើយក្នុងនោះមាន អ្នកខ្លះត្រូវវង្វេងបាត់សាច់ញាតិក្រុមគ្រួសារព្រោះមនុស្សច្រើន ចេញក្នុងពេលតែមួយ។ “កម្ពុជាប្រជាធិបតេយ្យ” ជាឈ្មោះផ្លូវការរបស់អង្គការ បដិវត្តន៍ កម្ពុជា ដែលកាន់អំណាច​គ្រប់គ្រងប្រទេសកម្ពុជាពី ១៧​ មេសា ១៩៧៥ ដល់ ០៧ មករា ១៩៧៩។​ “កម្ពុជាប្រជាធិបតេយ្យ”​ មានន័យថាយកប្រជាជនជាធំ ​ និងគោរពសិទ្ធិមនុស្ស តែផ្ទុយទៅវិញប្រព័ន្ធគ្រប់គ្រង​“កម្ពុជាប្រជាធិបតេយ្យ”គ្មានការគោរពសិទ្ធិមនុស្សទៅ តាមន័យប្រជាធិបតេយ្យ
នោះ ទេ។ វាជារបប​េឃាឃៅផ្តាច់ការបែបលិទ្ធិកុម្មុយនីស្ថ។ ក្នុងរបបនេះ​ ប្រទេសកម្ពុជាទាំងមូល​ ត្រូវធ្លាក់ ក្នងអន្លង់មហា​សោកនាកម្ម មួយយ៉ាង ខ្លោចផ្សា​ ប្រជាពលរដ្ឋខ្មែរត្រូវបង្ខំអោយធ្វើការជាទំងន់ បង្អត់ បាយ និងកាធ្វើ​ទារុណកម្ម ដោយចោតថាក្បត់។
២. វិស័យនយោបាយ
I. នយោបាយក្នុងប្រទេស
  - ថៃ្ង ១៧​ មេសា ១៩៧៥ ការដណ្តើមកាន់កាប់ក្រុងភ្នំពេញ ដោយពួកអ្នកបដិវត្តន៍វិធានការផ្សេងៗ ដែលមានលក្ខណ៖ម៉ឹងម៉ាត់ (ការលុបបំបាត់ប្រាក់កាស ផ្សារ កម្មសិទ្ធិ ឯកជន​ វត្តអារាម​ និងសាលា រៀន)​ ត្រូវបានអនុវត្តន៍ភ្លាមៗជាបន្ទាន់។
        - ថៃ្ង ៥ មករា ១៩៧៦ ប្រកាសជាផ្លូវការ រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ។
- ថៃ្ង ១៤ មេសា ១៩៧៦ បង្កើតរដ្ឋាភិបាលថ្មីមួយគ្រប់គ្រងកម្ពុជាប្រជាធិបតេយ្យ ដែលមាន​ ​ខៀវ ​សំផន ជាគណប្រធានរដ្ឋ និងមានអនុប្រធាន២រូបគឺ សោ ភឹម និង ញឹម រស់។
- ថៃ្ង ២១​ សីហា ១៩៧៦​ ប៉ុល​ ពត​ បង្ហាញរ៤ឆ្នាំ ជូនកម្មាភិបាលរបស់បក្សកុម្មុនីស កម្ពុជា​ សំដៅកសាង លិទ្ធិសង្គមនិយម លើវិស័យកសិកម្ម​ ឧស្សាហកម្ម សុខាភិបាល និងការគាំពារ ផ្នែកសង្គម និងអប់រំ ព្រមទាំងវិស័យផ្សេងៗទៀត។

II.នយោបាយក្រៅប្រទស
- ថ្ងៃ ២១ មិនា​ ១៩៧៥ កិច្ចសន្ទនារវា ប៉ុលពត និងម៉ៅសេទុង
-
ថ្ងៃ ២៨ កញ្ញា ១៩៧៧ ប៉ុល ពត ទៅដល់ក្រុងប៉េងកាំង។​ ប៉ុលពតត្រូវទទួល ស្វាគមន៍នៅ​ ប្រទេសចិន ក្នុងឋាន៖ជាសម្ព័ន្ធមិត្តមួយប្រឆាំងទល់នឹងពួកវៀតណាម។​ ប្រទេសចិនសន្យាផ្តល់ជំនួយ​អោយ ប៉ុលពត។

៣.​ សេដ្ឋកិច្ច

ទស្សន៖ប៉ុលពត យល់ថា “ឯករាជ្យម្ចាស់ការ”​ត្រូវតែកើតចេញពីឯករាជ្យខាងសេដ្ឋ​ដែលពឹង​ផ្អែកទៅ លើការលក់ផលិតផលកសិកម្មទៅបរទេស។គេគិតថាប្រាស់កាសត្រូវបានលុបបំបាត់ចោល​ការហូរ ចូលនូវរូបិយប័ណ្ណបរទេសនឹងផ្តល់​គុណប្រយោជន៍ដល់ ប្រជាជនដោយផ្ទាល់។ ការនាំស្រូវចេញបាន ក្លាយជាសមាធាតុគន្លឹះយ៉ាង សំខាន់នៃផែន ការ ៤ឆ្នាំ។ ហើយផ្សព្វផ្សាយ​នូវពាក្យស្លោកថា “មួយហិចតា៣តោន”។ ប៉ុន្តែជួបនូវឧបសគ្គ ជាច្រើន។ េខត្តបាត់ដំបងនិងពោធិសាត់ចាត់ទុកជាតំបន់ “សមរភូមិប្រយុទ្ធលេខមួយ” ក្នុងការធ្វើអោយ​សេដ្ឋកិច្ចរីកចំរើន។ ដោយសារការកើនទ្បើងយ៉ាង អស្ចារ្យ នូវទិន្នផល ប៉ុល ពតសង្ឃឹមថាប្រទេសជាតិនឹងផលិត​ស្រូវបានចំនួយ ២៦.៧លានតោនក្នុង រយ៖ពេល ៤ឆ្នាំ អោយដូចប្រទេសកម្ពុជានៅសម័យដ៏កំពូលនៃ​ចក្រភពអង្គរដែរ។ ផលិតផលដែល លើសនាំចេញ ​បានទឹកប្រាក់ចំនួន១,៤០០លានដុល្លាមកវិញ។ ប្រាក់ចំនូល​ប្រើសំរាប់ទិញម៉ាស៊ីន កសិកម្ម ឧបករណ៍ ផ្សេងៗ ជី និងថ្នាំសំលាប់សត្វល្អិតក្នុងគោលបំណងបង្កើន​ផលិផលកសិកម្មថែម ទៀត។ ផលិតផល ស្រូវមួយភាគធំត្រូវចេញទៅប្រទេសចិន។ ថវិការសំរាប់ការពារជាតិទ្បើងដល់ ៣៧លាន ដុល្លាសំរាប់ រយ៖ពេល៤ឆ្នាំ។ មានរោចក្រតូចៗដើម្បីផលិតរបស់ប្រើប្រាស់ប្រចាំថ្ងៃដូចជា សំលៀកបំពាក់ មុង ភួយកន្ទេល​ស្បែកជើង មួក តុរបស់របរប្រើប្រាស់ក្នុងផ្ទះបាយ​​ ឧបករណ៍ផ្នែកពេទ្យ​ដូចជាសំទ្បីជក់ទឹក អាលកុល​ និងឧបករណ៍សំរាប់កសិកម្មតូចៗដូច ជា កាំបិត កណ្តៀវ។


៤. អក្សរសិល្ប៍
I. ការបែងចែកអក្សរសិល្ប៍់ៈ ចែកចេញជា៣ដំណាក់កាលៈ
-
ដំណាក់កាលទី១ៈ ១៩៧០-៧៥ ជារយះកាលធ្វើសង្គ្រាមប្រឆាំងសារធារដ្ឋខ្មែរ។
-
ដំណាក់កាលទី២ៈ ១៩៧៦-៧៧ ស្នាដៃអក្សរសិល្ប៍ និង សិល្បះមានកិច្ចជំរុញ ស្មារតីកសាង​ប្រទេស។
-
ដំណាក់កាលទី៣ៈ ចាប់ពីខែ កញ្ញ ១៩៧៧អក្សរសិល្ប៍មានភារកិច្ចបំរើមាគ៌ា សង្គមនិយម

II. ការវិវត្តន៍នៃអក្សរសិល្ប៍សម័យកម្ពុជាប្រជាធិបតេយ្យៈ ចែកជា២ផ្នែក

ក. អក្សរសិល្ប៍ប្រជាប្រិយៈ
ក.១ ដំណាលកថាប្រជាប្រិយៈ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យពុំមានទេ។
ក.២ ពាក្យចួនប្រជាប្រិយៈ មានសុភាសិត ពាក្យបណ្ដាំ និង ចំរៀងប្រជាប្រិយ
ពាក្យចួនប្រជាប្រិយៈ ចែកចេញជាពីរបែបៈ
ពាក្យចួនប្រជាប្រិយបំរើប្រជាជន និង ពាក្យស្លោកបំរើឲ្យអង្គការ

ខ. អក្សរសិល្ប៍សំនេរៈ
              
មានប្រភពចាប់ពីមនុស្សចេះប្រើអក្សរមក ដែលដំបូងគេចារលើថ្ម លើស្បែកសត្វ នៅលើ​សាស្ត្រា​​ស្លឹករឹត,,,    ក្រោយមកគេសរសេរលើក្រដាសគេបោះពុម្ព។  ហើយអក្សរ សិល្ប៍សំនេរ ក្នុងសម័យ​កម្ពុជា​ ប្រជាធិបតេយ្យមានលក្ខណះជាអក្សរសិល្ប៍បែបមនោគម វិជ្ជាដែលបំរើឲ្យនយោបាយរបស់​ អក្សរ។ ចំនែកកាលបរិច្ឆេទនៃការតែងនិពន្ឋគឺពុំបានបង្ហាញឲ្យដឹងឲ្យស្គាល់ទេព្រោះស្នាដៃអក្សរ​ទាំង នោះសុទ្ឋតែចេញ
ពីបក្សគឹអង្គការថ្នាក់ លើ។

៥.​ សេចក្តិសន្និដ្ឋាន
    សម័យប៉ុលពតត្រូវបានចាត់ទុកជាសម័យសំលាប់យ៉ាងរង្គាលដែលប្រឆាំងនឹងមនុស្សជាតិ។ ​​ដែលប្រជាជនកម្ពុជាជាង១លានកន្លះត្រូវបានសំលាប់យ៉ាងឃោរឃៅដូចសត្វធាតុ។​អាគារជាច្រើន​ត្រូវបានកំទេច បាត់បង់ស្ទើរតែអស់នូវហេដ្ឋារចនាសម្ព័ន្ធជាតិគ្មានសាសនាគ្មានសេរីភាពគ្មាន​សុវត្ថិភាព គ្មានការអប់រំនិងគ្មាន
ចំណីអាហារគ្រប់គ្រាន់។​ទីក្រុងភ្នំពេក្លាយជាទីក្រុងខ្មោចគ្មាន នរណាម្នាក់ត្រូវបានអនុញ្ញាតិអោយរស់នៅក្នុង
ទីក្រុង ។​ ប្រជាជនត្រូវរស់នៅជាយក្រុង និង​ជនបទ ហើយបង្ខំអោយធ្វើការធ្ងន់​ និងច្រើនម៉ោង ដោយគ្មានការថែរក្សា​ និងផ្គត់ផ្គង់ថ្មាំសង្កូវ។​ពួកវា​សំលាប់​សំលាប់ព្រះសង្ឃខ្មែរប្រមាណ ជា​ ២០០០នាក់ និងវត្តអារាមជាង៣០០០​ ត្រូវបានកំទេច ធ្វើ​ជា​កន្លែង​ចិញ្ចឹមសត្វ ឃ្លាំងផ្ទុក អាវុធ​ និងផ្ទុកជីគ្រប់ប្រភេទ។ សកម្មភាពសេដ្ឋកិច្ច​ និងនយោបាយ​មិន​សូវ​មានទំនាក់​ទំនងជាមួយប្រទេសដ៏ទៃលើកលែងតែប្រទេសចិន។


No comments:

Post a Comment