ប្រវត្ដិរបស់មហាមិត្តម៉ៅ(ម៉ៅសេទុង)(១៨៩៣-១៩៧៦)កឺជារឿងមួយ ប្រៀបនឹងរឿងព្រេងនៅក្នុងការតស៊ូវណ្ណះ ប្រឆាំងតទល់នឹងការជឹះជាន់ពីពួកវណ្ណះនាយទុន គហិបតី ។ ម៉ៅបានកើតនៅក្នុងភូមិសាវសាញ(ខេត្ដហ៊ូណង)។
នៅឆ្នាំ១៩១៨ ម៉ៅបានបញ្ចប់ការសិក្សានៅសាលាគរុកោសល្យក្នុងទីក្រុងឆាន់សា ហើយបានធ្វើដំណើរទៅទីក្រុងប៉េកាំង។ នៅក្នុងរដ្ឋធានីខាងជើងនៃប្រទេសចិនកំពុងតែជ្រួលច្របល់នឹងសភាពការណ៍នយោបាយហើយម៉ៅក៏បានចូលរួមយ៉ាងសកម្ម។
នៅឆ្នាំ១៩២១ ម៉ៅបានក្លាយជាសមាជិកនៃមហាសន្និបាតលើកទី១ នៃបក្សកុម្មុយនិស្ដចិន នៅឆ្នាំ១៩២៣ គេបានជ្រើសរើស ម៉ៅឱ្យចូលជាសមាជិកនៃគណៈកម្មការមជ្ឈឹមបក្ស ។
បន្ទាប់មក ម៉ៅបានបង្កើនមូលដ្ឋានបក្សកុម្មុយនិស្ដចិននៅក្នុងខេត្ដស៊ាញស៊ី ។ ម៉ៅត្រូវបានទទួលស្គាល់អតិ្ថភាពនៃឥរិយាបទកសិករចិនក្នុងការធ្វើបដិវត្ដន៏ ។ ហេតុដូច្នេះជាដំបូងបង្អស់ម៉ៅបានយកចិត្ដទុកដាក់ចំពោះការងារនៅក្នុងស្រែចំការ។
ចាប់ពីឆ្នាំ១៩៣៣ មកម៉ៅសេទុងបានក្លាយជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មការមជ្ឈឹមបក្ស។ នៅឆ្នាំ១៩៣៤-៣៥ម៉ៅសេទុងបានចូលរួមក្នុងចលនា“មហាយាត្រា”។
ដំណាក់កាលថ្មីនៃសកម្មភាពរបស់ម៉ៅបានចាប់ផ្ដើមពីយ៉ាងណាន់។
ចាប់ពីឆ្នាំ១៩៣៥ មក ជាតថភាពម៉ៅសេទុងបានដឹកនាំគណៈកម្មការមជ្ឈឹមបក្សកុម្មុនិស្ដចិនទោះបីជាផ្លូវការម៉ៅជាសមាជិកការិយាល័យនយោបាយក៏ដោយ។ ដោយមានបំណងមិនឱ្យមានពាក់ព័ន្ធ នឹងសំណើរមូស្គូ ម៉ៅបានផ្ដួចផ្ដើមគំនិតធ្វើ“ចលនាដើម្បីឱ្យមានរបៀបរៀបរយនៅក្នុងលការងារ” ហើយបានបង្កើតរបបបុគ្គលនិយម។
នៅឆ្នាំ១៩៤៣ ស្ថានភាពរបស់ម៉ៅបានពង្រឹងជាផ្លូវការម៉ៅបានដឹកនាំទទួលជោគជ័យនៅក្នុងសង្គ្រាមស៊ីវិល នឹងដណ្ដើមបានអំណាចនយោបាយនៅក្នុងប្រទេសចិន។
ចាប់ពីថ្ងៃដែលចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាមានិតចិន ម៉ៅសេទុង បានក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី(នាយករដ្ឋមន្ដ្រី) ។
ពីឆ្នាំ១៩៥៤ មានតំណែងជាប្រធានរដ្ឋ។ ប៉ុន្ដែសកម្មភាពរបស់ម៉ៅជាបន្ដបន្ទាប់បានបង្ហាញឱ្យឃើញថា ភាពចៃដន្យរបស់ម៉ៅ មិនមែនជាការកសាងរដ្ឋទេ ប៉ុន្ដែជាការតស៊ូនៅលើផ្លូវនយោបាយ។
នៅឆ្នាំ១៩៥៨ ម៉ៅបានបើកមហាសន្និបាទមហាអស្ចារ្យទាំងបីៈ
- គោការណ៍ថ្មីនៅក្នុង មាគាចំបង នៅក្នុងនយោបាយ
- មហាលោតផ្លោះ មហាអស្ចារ្យ នៅក្នុងវិស័យសេដ្ឋកិច្ច
- សហគមន៍ប្រជាជន នៅវិស័យសង្គមកិច្ច។
កម្មវិធីររបស់ម៉ៅ បានជួបនឹងមហន្ដរាយយ៉ាងខ្លាំង ហើយបានបាត់បង់តួនាទី ជាមេដឹកនាំ នៅក្នុងចលនាកុម្មុយនិស្ដសកលលោក ដែលម៉ៅបានប្រឹងប្រែងយ៉ាងខ្លាំង នៅទស្សវត្សឆ្នាំទី៥០-៦០ ហើយបានកិត្យានុភាពរបស់គូរប្រជែងម៉ៅនៅក្នុងជួរបក្ស និងរដ្ឋបានបង្កើតឡើង។
នៅឆ្នាំ១៩៦៦ ម៉ៅបានធ្វើការសំលៀងទៅលើអ្នកនៅជុំវិញខ្លួនយ៉ាងខ្លាំងម៉ៅបានលើកបដា“ប្រយុទ្ធអំពើInspectorនិយម”ម៉ៅបានធ្វើបដិវត្ដន៍វប្បធម៌។ដោយអនុលោមតាមបទបញ្ជារបស់ម៉ៅសេទុង្ស ក្រុម “យុវបដិវត្ដន៍”(ហ៊ុនវៃប៊ីន)និង(កម្មករបដិវត្ដន៍) (ស៊ាវហ្វាន)បានវាយកំទេចទីស្នាក់ការរបស់“ក្រុមអ្នកត្រួតពិនិត្យការងារ” មានគណៈកម្មកាធិការបក្សអង្គការមហាជន និងរដ្ឋ។
មានមេដឹកនាំបក្សកុម្មុនិស្ដ និងរដ្ឋជាច្រើនត្រូវគេសម្លាប់ និងចាប់ឃុំឃាំង ប៉ុន្ដែរបបអំណាចបុគ្គលនិយមនៅរឹងមាំនៅឡើយ។
គំនិតនយោបាយរបស់ម៉ៅ ៖
ប្រភពគំនិតនយោបាយរបស់ម៉ៅសេទុង អាចបែងចែកជាពីរក្រុមៈ
ក្រុមទីមួយៈ ក្នុងនាមជាជនកុម្មុយនិស្ដ ម៉ៅបានទទួលមនោគមន៏វិជ្ជាម៉ាក-លេនីន ។ ប៉ុន្ដែម៉ៅបានបែងចែកទស្សនៈរបស់ខ្លួន ជាមួយនឹងសត្រុតស្គីផងដែរ ។
ក្រុមទីពីរ៖ ទ្រឹស្តីបដិវត្ដន៍អចិន្ដ្រៃយ៍ លទ្ធិសង្គមនិយម មិនអាចមានជ័យជំនះទេ បើសិនមិនទាន់កំទេចចក្រពត្តិនិយម ។
អំពីខួបកំណើតបក្សកម្មុយនិស្តចិន ៖
បក្សកុម្មុយនិស្តចិន(CPC) មានសមាជិកជាង៨០លាននាក់ បង្កើតបានជាបក្សនយោបាយដ៏ធំបំផុតនៅក្នុងពិភពលោក។
ដោយបង្កើតនៅខែកក្កដាឆ្នាំ ១៩២១ នៅក្នុងទីក្រុងសៀងហៃដោយបញ្ញវន្តមួយក្រុមតូច ខ្លួនបានកាន់អំណាចនៅក្នុងឆ្នាំ១៩៤៩ ក្រោយពីឈ្នះគណបក្សជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលរយៈពេលយូរមក។ក្រោមការដឹកនាំរបស់លោក ម៉ៅសេទុង ដែលមេដឹកនាំកុម្មុយនិស្តដំបូងបង្អស់របស់ប្រទេសចិននោះ CPC បានចាប់ផ្ដើមយុទ្ធនាការមួយដើម្បីបង្កើនផលិតផលឧស្សាហកម្មដែលនៅ អំឡុងពេលនោះមានប្រជាជនរាប់លាននាក់ជួបប្រទះនឹងភាពអត់ឃ្លាន។
ក៏ប៉ុន្តែនៅក្រោយមរណភាពលោកម៉ៅក្នុងឆ្នាំ១៩៧៦ មកអ្នកស្នងតំណែងរបស់លោក គឺលោក តេងស៊ាវភីង បានណែនាំការកែទម្រង់ទីផ្សារដែលបានធ្វើឲ្យប្រទេសចិនក្លាយទៅជា ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី២របស់ពិភពលោក។ លោក ប៉ែខល់ប្រ៊ីសថូវ ធ្វើការនៅ BBCក្នុងក្រុងប៉េកាំង និយាយថា ប្រជាជនរាប់រយលាននាក់ មិនតស៊ូនឹងភាពក្រីក្រតទៅទៀតទេ ហើយប្រជាជនជាច្រើននាក់ មានជាងការដែលគេអាចសង្ឃឹមទៅទៀត។ ដូចនេះនាំឲ្យគេមើលឃើញថាការដឹកនាំប្រទេសឈានឆ្ពោះទៅរកកម្មុយនិស្តវិទ្យាសាស្រ្ត គឺជាការត្រឹមត្រូវ និងល្អឥតខ្ចោះ ។
ការអត្ថាធិប្បាយមួយពីទី ភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលរដ្ឋគ្រប់គ្រងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា« ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា មានតែCPC ទេដែលអាចជួយប្រទេសចិន»។អ្នកឆ្លើយឆ្លងព័ត៌មានរបស់ យើងបានបន្ថែមទៀតថា ជាចុងបញ្ចប់ CPC បានបន្តគ្រប់គ្រងទៅទៀតព្រោះថា ខ្លួនមិនបណ្ដោយឲ្យអ្នកណាទៀតគ្រប់គ្រងឡើយ។ មុនខួបកមណើតមកដល់ពួកមន្ត្រីឃោសនាបានត្រួតពិនិត្យផលិតកម្មខ្សែភាពយន្តមួយស្ដីអំពីការបង្កើត CPC។ ក៏មានសៀវភៅប្រវត្តិសាស្ត្រផ្លូវការថ្មីមួយក្បាលផងដែរ ហើយនិងកា
រតាំងពិព័រណ៍ដ៏ច្រើន។រដ្ឋាភិបាលចិនក៏បានបង្កើតបណ្ដាញផ្លូវដែកដែលមានល្បឿនលឿនបំផុត ដោយចំណាយ អស់ទឹកប្រាក់ ៣៣.០០០លានដុល្លារ ហើយដោយឡែក ចំពោះនាវាផ្ទុកយន្តហោះ លើកដំបូងបង្អស់របស់ប្រទេស ចិន អាចចាប់ផ្ដើមការសាកល្បងតាមសមុទ្រនៅឆ្នាំនេះផងដែរ ៕
ដោយ ៖ សកល
No comments:
Post a Comment